កាស៊ីណូ​របស់​ក្រុមហ៊ុន​វ៉ា​ណា​ធៀន ហ្គ្រែ​ន​ដ៍​រី​សត អិ​ល​ធី​ឌី នៅតែ​បន្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​យ៉ាង​គគ្រឹក ក​គ្រេង​ដដែល​!

0


​បាត់ដំបង​=​ពលរដ្ឋ​កំពុងតែ​ព្រួយ​បារ​ម្ម​ចំពោះ​កាស៊ីណូ​របស់​ក្រុមហ៊ុន​វ៉ា​ណា​ធៀន ហ្គ្រែ​ន​ដ៍​រី​សត អិ​ល​ធី​ឌី ដែល​បាន អនុញ្ញាតិ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ យ៉ាង​គគ្រឹក គគ្រេង ជា​រៀងរាល់ថ្ងៃ​ពិសេស​គឺ​ល្បែងភ្នាល់​បញ្ជល់មាន់​។​​កាស៊ីណូ​ខាងលើនេះ​មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​WP_20150119_063
​ជាក់ស្តែង​នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៥​នេះ​អ្នកយក​ព​ត៏​មាន​យើង​បាន​ចុះ​ថត​ផ្តិត​យក​រូបភាព​ខ​ណះ​ដែល​ឃើញ​មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​កំពុង​ដើរ​ចេញពី​ក្នុង​កាស៊ីណូ​មួយ​នេះ​ដោយ​ក្នុង​ដៃ​មាន​បី​មាន់​ជល់​ផង​នោះ​ពួកគាត់​បាន​បង្ហើប​ថា​រាល់​អ្នក​ដែល​ចូលទៅ​លេងល្បែង​ភ្នាល់​ជល់​មាន់​ក្នុងនេះ​ត្រូវ​បង់លុយ​ថ្លៃ​សេវា​ឲ្យ​ទៅ​អ្នកមើលការខុសត្រូវ​នៅ​ទីនោះ​គឺ​លោក​ស៊ន គឹម​សាយ ដែលជា​អ្នកគ្រប់គ្រង​នៅ​ទីនោះ ហើយ​លុយ​ដែល​បានមកពីរ​ពលរដ្ឋ​ដែល​ចូល​ទៅលេង​បង់​នេះ​គេ​ទុក​បង់​ឲ្យ​ស្ថាប័ន​ផ្សេងៗ​ដែល​ពាក់ព័ន​។​WP_20150119_056
​ពាក់ព័ន​បញ្ហារ​នេះ​លោក​ស៊ន គឹម​សាយ បាន​និយាយថា បើ​អ្នក​ព​ត៏​មាន​មកសុំ​លុយ​គាត់​ឲ្យ​តែ បើ​មក​សួរនាំ​គឺ​មិនចាំបាច់​សួរ​ទេ ហើយ​បើ​អ្នក​ព​ត៏​មាន​ចង់​ផ្សាយ​អី​ក៍​ផ្សាយ​ទៅ​គេ​មិន​ខ្វល់​ទេ​។​
​ចំណែក​លោក​ពេជ្រ សា​រ៉ែ​ន អធិការ​នគ​បាល​ស្រុក​សំពៅ​លូន​មិនអាច​ទំនាក់ទំនង​បានទេ នា​ថ្ងៃទី​២០ ខែមករា នេះ​ព្រោះ​លោក​មិន​លើក​ទូរស័ព្ទ​។​ដោយ​សុខ ផានិតWP_20150119_063 WP_20150119_059 WP_20150119_053