​ពលរដ្ឋ​ព្រួយ​បារ​ម្ម​ការនាំ​សត្វ​ជ្រូក​ចូលមក​កម្ពុជា​សម្រាប់ធ្វើ​ជា​ម្ហូបអាហារ​ដោយ​គ្មាន​មន្ត្រី​ជំនាញ​មក​ត្រួតពិនិត្យ​ឡើយ​!

0

​បាត់ដំបង​=​ការនាំ​សត្វ​ជ្រូក​ពីរ​ប្រទេសមួយ មក​ប្រទេសមួយ ដែល​បាន​នាំចូល​ក្នុង​មួយថ្ងៃៗ​រាប់ពាន់​ក្បាល​សម្រាប់​ធ្វើជា​ម្ហូបអាហារ​នោះ គេ​ស​ង្គេ​ត​ឃើញថា ពុំ​ដែលមាន​មន្ត្រី​ពាក់ព័ន​ណា មក​ត្រួតពិនិត្យ​នោះទេ ជាពិសេស​មន្ត្រី​ខាង​ពេទ្យសត្វ​តែម្តង​។​ការនាំ​សត្វ​ជ្រូក​រស់​ចូលមក​ធ្វើជា​ម្ហូបអាហារ​នេះ គឺមាន​ក្រុមហ៊ុន​ច​ន្ធូ​មានជ័យ និង​ក្រុម​ហុន ចំនួន​៣ ឬ​៤ ផ្សេងទៀត​ដែល​បានទទួល​សិទ្ធិ​ពី​ខាង​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ អនុញ្ញាតិ​ឲ្យ​ក្រុមហ៊ុន​WP_20150120_049

ទាំងអស់នេះ​នាំ​សត្វ​ជ្រូក​មកពីរ​បណ្តារ​ប្រទេសជិតខាង​ដើម្បី​យកមក​ផ្គត់ ផ្គង់​ជា​ម្ហូបអាហារ​នៅក្នុង​ប្រទេស​កម្ពុជា​យើង ជាពិសេស សត្វ​ជ្រូក​ដែល​បាន​ដឹក​មកពីរ​ប្រទេស​ថៃ តាម​ច្រក​តំបន់ភ្នំ​ដី ក្នុងស្រុក​សំពៅ​លូន ក៍​ប៉ុន្តែ​ការនាំ​សត្វ​ជ្រូក​ចូលមក​នេះ​ត្រូវតែមាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ​ជៀសវាង​ការប៉ះពាល់​ដល់​សុ​ក្ខ​ភាព​របស់​ពលរដ្ឋ​ទូទៅ​ដែល បានទទួល​ទាន​នៅ​សាច់ជ្រូក​ទាំងនេះ តែ​បែ​ជា​គ្មាន​មន្ត្រី​ជំនាញ​ណា​មក​ត្រួតពិនិត្យ​ឡើយ​ដែលជា​ហេតុ​នាំ​ឲ្យ​ពលរដ្ឋ​ទូទៅ​មានការ​រិះគន់​យ៉ាងខ្លាំង​។​WP_20150120_041
​បើតាម​ការ​ឲ្យ​ដឹង​ពី​ពលរដ្ឋ​ដែល​រស់នៅក្នុង​ស្រុក​សំពៅ​លូន​ជាច្រើន​បាន​ប្រាប់​អ្នកយក​ព​ត៏​មាន​យើង​ថា កន្លងមក​មាន​សត្វ​ជ្រូក​ជាច្រើន​ដែល​បាន​ដឹក​មកដល់​ចំណុច​ជិត​សាលាស្រុក​សំពៅ​លូន ហើយ​ងាប់​តែ​ត្រូវគេ​កាប់​បែងចែក​លក់​ឲ្យ​ពលរដ្ឋ ជាពិសេស​ពលរដ្ឋ​ដែល​សំណាក ស្រុក​មក​ធ្វើជា​កម្មករ​កាប់​ដំឡូង​ពួកគាត់​ឃើញ​គេ​លក់​សាច់​ក្នុង​តំលៃថោក​ក៍​នាំគ្នា​ទិញ​ដោយ មិនបាន​គិតថា​ជា​សាច់ជ្រូក​ដែល​កើត​ជម្ងឺ​ឡើយ​។​WP_20150120_014
​ប្រភព​ដដែល​បន្តថា​ក​ន្ល​ង​មក​នៅពេល​មាន​ជ្រូក​ងាប់​ជាច្រើន​ក្បាល​គេ​កាប់យ​កសាច់​លក់​នោះ​ពុំដែល​ឃើញ​មាន​ពេទ្យសត្វ​ណា​ចុះមក​ពិនិត្យ​ទេ​គឺ​ខាង​ក្រុមហ៊ុន​ទាំងនេះ​ធ្វើ​ស្រេច​តែ​ចិត្ត​ដោយ​មិន​គិតពី​ផលប៉ះពាល់​អ្វី​ទេ ។​WP_20150120_010
​មិន​ត្រឹមតែ​ប៉ុណ្ណោះ ការនាំ​សត្វ​ជ្រូក​ពីរ​ប្រទេស​ថៃ ចុ​ល​មកនេះ​វា​បណ្តាល​ឲ្យ​តំលៃ​ជ្រូក​ដែល ពលរដ្ឋ​ចិញ្ចឹម​ក្នុងស្រុក​កំពុងតែ​ធ្លាក់ចុះ​ជា​បណ្តើរៗ​ទៀតផង​។​
​ពាក់ព័ន​បញ្ហារ​នេះ​មន្ត្រី​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ថា​រាល់​ក្រុមហ៊ុន​ដែល​នាំ​សត្វ​ជ្រូក​ចូល​នេះ គឺ​ក្នុង​មួយក្រុម​ហ៊ុន​គេ​អនុញ្ញាតិ​ឲ្យ​នាំចូល​ក្នុង​មួយថ្ងៃ​ត្រឹមតែ​១០០​ក្បាល ទៅ​២០០​ក្បាល​តែប៉ុណ្ណោះ តែ​នេះ​នាំចូល​ក្នុង​មួយក្រុម​ហ៊ុន​អាចឈាន​ដល់​៣០០​ក្បាល​ទៅ​៤០០​ក្បាល​ឯណោះ​។​
​លោក​ឈឹម វិ​ជ្ជ​រា ប្រធាន​មន្ទី​កសិកម្ម​ខេត្តបាត់ដំបង បាន​ប្រាប់​អ្នកយក​ព​ត៏​មាន​យើង កាលពីរ រសៀល​ថ្ងៃទី​២០ ខែមករា នេះ​ថា​គ្រប់​ក្រុមហ៊ុន​សុទ្ធតែ​មានច្បាប់​អនុញ្ញាតិ​មកពី​ថ្នាក់លើ ហើយ មន្ទី​គ្រាន់​តែមាន​សិទ្ធិ​ត្រួតពិនិត្យ ចំណែក​ឈ្មោះ​ក្រុមហ៊ុន​ណាខ្លះ ហើយ​ដឹក​មួយថ្ងៃ​ប៉​ន្មា​ន​ក្បាល​នោះ​លោក​ឲ្យ​សួរ​ផ្នែក​បសុព្យាបាល​ទៅ​។​WP_20150120_012
​នៅពេល​អ្នក​ព​ត៏​មាន​យើង​ចូលទៅ​ការិយាល័យ​ពេទ្យសត្វ​នៃ​មន្ទី​កសិកម្ម​បាន​ជួប​មន្ត្រី​ផ្នែក​រដ្ឋបាល​និយាយថា​លោក​ប៉ែន សេដ្ឋា ជា​ប្រធាន​មិន​នៅទេ ពេល​ទូរស័ព្ទ​ចូល​លោក​មិន​លើក​ដែរ តែ​មន្ត្រីរដ្ឋបាល​រូបនោះ​ប្រាប់ថា​គឺមាន​គេ​ត្រួតពិនិត្យ​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​នៅពេល​អ្នកយក​ព​ត៏​មាន​យើង​សុំ​មើល​ឯកសារ​មានតែ​ឯកសារ​ដែល​បាន​ដឹក​ជ្រូក​កាលពីរ​ថ្ងៃទី​១៨ តែប៉ុណ្ណោះ ចំណែក​ការដឹក​ថ្ងៃទី​១៩​និង​ថ្ងៃទី​២០​នេះ​គឺ​គ្មាន​ឯកសារ​ទេ ។​
​ហើយ​នៅពេល​អ្នកយក​ព​ត៏​មាន​យើង​សួរ​ត្រូវ​មន្ត្រីរដ្ឋបាល​រូបនោះ​ប្រាប់ថា​មិនមាន​ឯកសារ​ទេ ដល់​ក្រុមហ៊ុន​ឲ្យ​មក​បាន​មាន​។​ដោយ​សុខ ផានិត​