គ្រួសារ​ជនរងគ្រោះ​ដែល​ត្រូវគេ​បាញ់សម្លាប់​អំពាវ​ស្វែងរក​យុត្តិធម៌​ពី​តុលាការ​

0

​គ្រួសារ​ជនរងគ្រោះ​ដែល​ត្រូវ​ជនសង្ស័យ មាន​គ្នា​៦​នាក់ បាញ់សម្លាប់​នៅ​ជិត​វត្ត​ទួល​រាជា​ក្នុង​ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្តកណ្តាល កាលពី​ចុងខែ​កញ្ញា​ឆ្នាំ​២០១៤​កន្លងទៅ បាន​អំពាវនាវ​សាជាថ្មី ទៅដល់​សមត្ថកិច្ច​និង​តុលាការ​ជួយ​រក​យុត្តិធម៌ ជូន​គ្រួសារ​របស់ខ្លួន​ឲ្យ​បាន​ឆាប់រហ័ស​។​ការអំពាវនាវ​ធ្វើឡើង ស្រប​ពេលដែល​ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល បាន​កោះហៅ​ឪពុក​ជនរងគ្រោះ និង​ជនសង្ស័យ​២​នាក់​ឲ្យ​ចូល​បំភ្លឺ​សាជាថ្មី​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៥​នេះ ។​q5

​ឪពុក​ជនរងគ្រោះ​ឈ្មោះ ស៊ឹម យ៉ុង បាន​ថ្លែង​នៅមុខ​សាលាដំបូង​នៅ​ព្រឹក​នេះ​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៤ កន្លងទៅ​កូនប្រុស​របស់គាត់​ឈ្មោះ យ៉ុង យ៉ាន អាយុ​៣០​ឆ្នាំ​ត្រូវបាន​ជនសង្ស័យ​២​នាក់ ដែលជា​ប្រជា​ការពារ​ភូមិ បញ្ឆោត​ឲ្យ​ចេញពីផ្ទះ​ដោយ​ប្រាប់ថា​ប្អូនឯង​ត្រូវគេ​វាយ​ហើយ ឮដូច្នេះ​ជនរងគ្រោះ​ក៏បាន​រត់​ចេញពីផ្ទះ សំដៅទៅ​កន្លែង​រាំ​ធុងបាស​នៅក្នុង​វត្ត​ទួល​រាជាq2

លុះ​ពេលទៅដល់​ក្បែរ​វត្ត​មិនដឹងថា ជនរងគ្រោះ​មានទំនាស់​ពាក្យសំដី​ជាមួយ​ប្រជា​ការពារ​ភូមិ​ដែលជា​អ្នក​ប្រាប់ និង​សមត្ថកិច្ច​ប៉ូលីស​យ៉ាងម៉េច​នោះទេ ទើប​ឈានដល់​ការបាញ់សម្លាប់​យ៉ាង​សាវ​ហាវ​បែបនេះ​។ ហើយ​ក្រោយពី​បាញ់សម្លាប់ ជនសង្ស័យ​ទាំង​៦​នាក់​ដែលមាន​ម្នាក់​ជា​អនុ​ប៉ុ​ស្ត៏​ឃុំ​ពោធិ​បាន ម្នាក់ទៀត​ជាម​ន្ត្រី​ប៉ុ​ស្ត៏ និង​គូ​នក​ន​៤​នាក់​ទៀត​បាននាំគ្នា​រត់​គេចខ្លួន​បាន​អស់​។q1

ទើបតែ​ពេល​ថ្មីៗ​គេ​ឃើញ​ជនសង្ស័យ​ឈ្មោះ ឈួន សុភ​ក្ត្រ័ ជា​អនុ​ប៉ុ​ស្ត៏​និង ឈ្មោះ រ៉ូ រ៉ានី ជា​មន្ត្រី​ប៉ុ​ស្ត៏​វិល​ត្រឡប់មកផ្ទះ​វិញ ហើយក៏​ត្រូវបាន​តុលា​ការហៅ​មក​សាកសួរ​ផងដែរ ប៉ុន្តែ​មិនដឹងថា​យ៉ាងណា​នៅឡើយ​ទេ ដោយ​ចៅក្រម​កាន់​សំណុំរឿង​ខាងលើ បាន​អះអាងថា​នីតិវិធី​ស្ថិតក្នុង​ការស៊ើបអង្កេត​នៅឡើយ​។​q3
​លោក ហ៊ាង ស៊ីណា មេ​ប៉ុ​ស្ត៏​ឃុំ​ពោធិ​បាន​មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ ដោយ​លោក អះអាង​ករណីនេះ​ស្ថិតនៅលើ​ដៃ​តុលាការ ផុតពី​ដៃ​លោក​ទៅហើយ​។
​យ៉ាងណាក៏ដោយ ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​អំពាវនាវ​ដល់​តុលាការ ឲ្យ​រក​យុត្តិធម៌​ជូន​គ្រួសារ​គាត់​ឲ្យ​បាន​ឆាប់រហ័ស និង​ទាមទារ​សំណង​៥​ម៉ឺន​ដុល្លារ ជា​ថ្នូ​នឹង​ការបាត់​បង់ជីវិត​ជនរងគ្រោះ​នោះ​។