​ការដ្ឋាន​បូម​ខ្សាច់​នៅ​ស្រុក​វើ​ន​សៃ ខេត្តរតនគិរី ​ជា​អាជីវកម្ម​អាណាធិបតេយ្យ​

0

​ខេត្តរតនគិរីៈ​ការ​រដ្ឋា​ន​បូម​ខ្សាច់​ក្នុងស្រុក​វើ​ន​សៃ ចំនួន​៣​កន្លែង ធ្វើ​អាជីវកម្ម​ជាច្រើន​ឆ្នាំ​មកហើយ ត្រូវ​រដ្ឋលេខាធិការ​ក្រសួង រ៉ែ និង​ថាមពល មាន​ប្រសា​ស​ថា អាជីវកម្ម​អាណាធិបតេយ្យ​ពុំមាន​អាជ្ញា​ប័ន​នោះទេ​។ ការដ្ឋាន​បូម​ខ្សាច់​ខ្នាត​ធំ​ចំនួន​៣​កន្លែង ស្ថិតក្នុង​ភូមិ​ហ្វាំ​ង ឃុំ​ប៉ុង ស្រុក​វើ​ន​សៃ ខេត្ត​រតនគីរី ដែល​គេ​បាន​បូម​ចេញពី​ក្នុង ទន្លេ​សេសា​ន្ត ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើ​អាជីវកម្ម​ជា​យូរ​ឆ្នាំ​មកហើយ ពុំមាន​អាជ្ញា​ប័ន​ត្រឹមត្រូវ​តាមច្បាប់​នោះទេ និង ២​កន្លែង​ទៀត​មិនទាន់បាន​ដំណើរការ​នៅឡើយ​។ គេ​កំពុងតែ​ឈូសឆាយ​ធ្វើ​ផ្លូវ​ដឹក​គ្រឿងចក្រ​ចូល ហើយ​២​កន្លែង​ថ្មី​នេះ ស្ថិតនៅ​ភូមិសាស្ត្រ ស្រុក​វើ​ន​សៃ​ទាំងអស់​។​w4
លោក ហេង ដា​រ៉ា ជា​ម្ចាស់​ការដ្ឋាន​មួយកន្លែង​បានអោយដឹងថា លោក​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ទាំងនេះ​មានការ​អនុញ្ញាតិ​ត្រឹមត្រូវ​ពី​អាជ្ញាធរ​ភូមិ​.​ឃុំ​.​ស្រុក រហូតដល់​ថ្នាក់​ខេត្ត និង​មន្ទីរ​ធនធានទឹក បាន​អនុញ្ញាតិ​ច្បាប់​អោយ លោក​បាន​បន្តថា ឃើញ​គេ​បូម​បាន លោក​ក៏​បូម​បានដែរ ហើយ​ថ្មីៗ​នេះ​ឃើញ​នៅ​ខាងលើ​តាម​ដង​ទន្លេ​សេសា​ន្ត គេ​ចាប់ផ្តើម​បើក​ការដ្ឋាន​ខ្នាត​ធំ​ចំនួន​២​កន្លែង​ផ្សេងទៀត ហើយ​សង្ស័យ​មិនមែនជា​លក្ខណៈ​បូម​ខ្សាច់​ធម្មតា​នោះទេ ពីព្រោះ​នៅក្នុង​សា​ឡង់​នោះ​ផ្ទុក​សម្ភារៈ​គ្រឿងចក្រ​ទំនើបៗ គាត់​សង្ស័យថា បូម​យក​រ៉ែ​មាស​ទៀតផង​។w3

លោក​បាន​បញ្ជាក់ទៀតថា លោក​លក់​ខ្សាច់​បាន ១​ម៉ឺន​រៀល​ក្នុង​១​ម៉ែត្រគូប ក្នុង​មួយ​រថយន្ត​ដឹក​បាន​ពី​២០​ទៅ​២៤​ម៉ែត្រគូប រថយន្ត​១​គ្រឿង​អាច​ដឹក​បាន​២​ជើង​ទៅ​៣​ជើង​ក្នុង​១​ថ្ងៃ ហើយ​ធ្វើ​ច្បាប់​ម្ដង ខេត្ត​អនុញ្ញាតិ​បាន​១​ឆ្នាំ​។​
លោក ទុយ ស៊ីវិល ប្រធាន​សាខា​ពន្ធដា ខេត្តរតនគិរី​បានអោយដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៥​នេះ​ថា អាជីវកម្ម​បូម​ខ្សាច់​នៅ​ស្រុក​វើ​ន​សៃ ដែល​បាន​បង់​ពន្ធអាករ​ជាប្រចាំ និង​បង់ពន្ធ​ប៉ាតង់​ប្រចាំខែ មាន​ពីរ​កន្លែង ១.​របស់​អ្នកស្រី ស៊ុំ ម៉ា​យ​មុំ ហ៊ុន​ជាមួយ​លោក លី​ប ស៊ីម និង​មួយកន្លែង​ទៀត​របស់ លោក ហេង ដា​រ៉ា​។​
​ ​លោក ចាន់ ប៊ុនធឿន ប្រធាន​មន្ទីរ​ធនធាន​ទឹកបាន​បញ្ជាក់ថា ការ​បូម​ខ្សាច់​នៅ​ស្រុក​វើ​ន​សៃ​កន្លងមក​មន្ទីរ​មិនបាន​អនុញ្ញាតិ​នោះទេ មានតែ​អាជ្ញាធរខេត្ត ទើប​ហ៊ាន​សម្រេច ប៉ុន្តែ​យើង​មិនទាន់​ឃើញ​មាន​លិខិត​អនុញ្ញាតិ​ពី​ក្រសួង​អោយធ្វើ​អាជីវកម្ម​នោះទេ​។ ទើប​ថ្មីៗ​នេះ​ម្ចាស់​អាជីវកម្ម​ជាច្រើន​កន្លែង​នៅតាម​ដង​ទន្លេ​សេសា​ន្ត និង​ទន្លេស្រែពក រត់​ច្បាប់​អាជីវកម្ម​ចូល​មន្ទីរ រួច​ទៅ​ក្រសួង តែ​មិនទាន់​មានច្បាប់​អនុញ្ញាតិ​ណាមួយ​ពី​ក្រសួង​នោះទេ​។​w1
លោក ហ៊ុន ប៊ុន​ថា​ន ប្រធាន​មន្ទីរ ឧស្សាហកម្ម រ៉ែ និង​ថាមពល បានបញ្ជាក់​តាម​ទូរ​ស័​ព្វ នៅ​រសៀល​ថ្ងៃទី​២០ នេះ​ថា បញ្ហា​អាជីវកម្ម​បូម​ខ្សាច់​នៅ​ខេត្តរតនគិរី មិនទាន់មាន​ការអនុញ្ញាតិ​ច្បាប់​ពី​ថ្នាក់​ក្រសួង​នោះទេ ប៉ុន្តែ​យោងតាម​តម្រូវការ​ប្រើប្រាស់​ចាំំ​បាច់​ក្នុង​ខេត្ត​ទើប អាជ្ញាធរខេត្ត​អនុ​ញ្ជា​តិ​ជា​បណ្តោះអាសន្ន ចំពោះ​បញ្ហា​ខាងលើនេះ លោក​មិនបាន​បញ្ជាក់​អំពី​វិធានការ​អ្វី​នោះទេ លោក​គ្រាន់តែ​បន្តថា លោក​និង​ប្រឹងប្រែង​ជម្រុញ​អោយ​ក្រសួង​ជួយ​ចេញ​ច្បាប់​អោយបាន​ឆាប់​តែប៉ុណ្ណោះ​។​
ទោះជា​យ៉ាងណាក៏ដោយ ជិត​១០​ឆ្នាំ​មកហើយ​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅតាម​ដង​ទន្លេ​សេសា​ន្ត ពុំមាន អាជ្ញា​ប័ន​ត្រឹមត្រូវ​តាមច្បាប់​នោះទេ​។​ដោយឡែក ឯកឧត្តម ម៉េង សក្តិ​ធារ៉ា រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​បានបញ្ជាក់​អោយដឹង​កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​សាលាខេត្ត​រតនគិរី ឆ្លើយតប​សំនួរ​ក្រុម​អ្នកយក​ពត៌មាន​យ៉ាងខ្លី​ថា ចំពោះ​ការ​បូម​ខ្សាច់​នៅ​ខេត្តរតនគិរី សុទ្ធតែ​គ្មាន​ច្បាប់​ទាំងអស់​។​