ភ្នំពេញ៖ រថយន្ដហ៊ីឌុបមួយគ្រឿងដឹងទំនិញសំពេញសំពោងជិះយ៉ាងលឿនខណៈមកដល់ចំណុចផ្លូវបែកជា៤ចាប់ហ្វ្រាំងមិនស៊ីក៏ជ្រុលទៅបុករថយន្ដកាំម៉ារីមួយគ្រឿនដែលកំពុងឆ្លងធ្វើឆ្លងផ្លូវ សំណាងមិនមានអ្នករងរបួសទេ ហើយអ្នកបើករថយន្ដហ៊ីឌុបបានទូរស័ព្ទហើយមក
ធ្វើការដោះស្រាយ នៅកន្លែងកើតហេតុ។ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង ៨និង២០នាទី យប់ ថ្ងៃទី ២០ ខែមករាឆ្នាំ២០១៥ តាមបណ្ដោយផ្លូវលេខ១៨២ កែង និងផ្លូវ លេខ២៥៧ ស្ថិតក្នុងទឹកល្អក់៣ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្ដហ៊ីឌុបមួយគ្រឿង ពណ៌.ស លាយ បៃតង ពាក់ស្លាកលេខ ព្រះសីហនុ3A-1292 ដឹងទំនិញសំពេញសំពោង បើកបរដោយបុរស២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ១៨២ ទិសដៅពីកើតទៅលិច ជិះយ៉ាងលឿនខណៈមកដល់ចំណុចផ្លូវបែកជា៤ចាប់ហ្វ្រាំងមិនស៊ីក៏ជ្រុលទៅបុកជំហៀងខាងស្ដាំរថយន្ដកាំម៉ារីមួយគ្រឿន ពណ៏ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2G-7122 បើកបរដោយ២នាក់ប្ដីប្រពន្ធ និងកូនប្រុសស្រី២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៥៧ ដែលកំពុងឆ្លងផ្លូវ១៨២ យ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ដរងការខូចខាចក្បាលជំហៀងខាងស្ដាំរថយន្ដ សំណាងមិនមានអ្នករងរបួសទេ ហើយអ្នកបើករថយន្ដហ៊ីឌុបបានទូរស័ព្ទហើយម្ចាស់រថយន្ដមកធ្វើការដោះស្រាយ នៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ ធ្វើការសម្រប់ចរាចរនិងសម្រប់សម្រួលដល់ភាគីទាំងសង់ខាង ដោយភាគីម្ចាស់រថយន្ដបានធ្វើការសូមទោសដល់ភាគីម្ចាស់រថយន្ដកាំម៉ារី និងសង់ថ្លៃជួសជុលរថយន្ដចំនួន១៥០ដុលា្លរ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕



































