​បុរស​នារី​៣​នាក់​បងប្អូន បាន​ឈប់​រថយន្ត​អង្គុយ​ញ៉ាំ​បង្អែម​ត្រូវ​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​បាន​ហើយ​ព្យាយាម​រត់គេច​ក៏ត្រូវ​ប្រជាពលរដ្ឋ​ក្របួច​បាន​ព្រួត​វាយ​មួយ​ដៃ​មួយ​ជើង​យ៉ាងដំណំ​

0

​ភ្នំពេញ​៖ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០១៥ ត្រង់ចំណុច​តូប​លក់​បង្អែម ផ្លូវ​លេខ​៣៦០​កែង​ផ្លូវ​លេខ​១១៣ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន​។​​ជនសង្ស័យ​ឈ្មោះ រ័ត្ន សំណាង អាយុ​២៦​ឆ្នាំ​មុខរបរ​និង​ទីកន្លែង​Image14ស្នាក់នៅ​មិន​ពិតប្រាកដ មាន​ទីកន្លែង​កំណើត​នៅ​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា​។ ចំណែក​នារី​រង​គ្រោះជា​ម្ចាស់​កាបូប​ឈ្មោះ ឡេង មួយ​ហុង អាយុ​២០​ឆ្នាំ​ជា​និស្សិត បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​បុរី​លឹម ឈាង​ហាក់ ពោធិ៍ចិនតុង ផ្ទះ​លេខ​1D ភូមិ​ទ្រា ខណ្ឌ​ពោធិ៍​សែន​ជ័យ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​កាបូប​ដែល​ជនសង្ស័យ​ឆក់យក​នោះ មាន​ទូរស័ព្ទ អាយ​ផេ​ត និង​លុយ​មួយចំនួន​។​​ប្រភពព័ត៌មាន​បានអោយ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​និង​បងប្អូន​ប្រុស​ស្រី​២​នាក់​ទៀត​បាន​ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក​លុច​ស៊ី​ស​RX350 ពណ៌​ខ្មៅ មិនមាន​ស្លាក​លេខ បានមក​ឈប់​ចត​អង្គុយ​ញ៉ាំ​បង្អែម​នៅ​ចំណុចកើតហេតុ​ដោយបាន​ដាក់​កាបូប​នៅ​ជិត​ខ្លួន ភ្លាមៗ​

Image16

ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​ឆក់យក​កាបូប​បាន​ហើយ​ព្យាយាម​រត់គេច ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ​ដេញតាម​ចាប់បាន​ហើយ​ព្រួត​វាយ​មួយ​ដៃ​មួយ​ជើង​ទ្រោម​ខ្លួន រួច​ក៏បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​សុំ​ការអន្តរាគមន៍​។​​បើតាម​សម្ដី​របស់​ជនសង្ស័យ​បាន​រៀបរាប់ថា រូបគេ​បាន​ជិះ​ម៉ូតូឌុប​ពី​ផ្សារ​ថ្មី​មក​ឈប់​នៅ​ម្ដុំ​គីរីរម្យ​រួច​ក៏​ចេះតែ​ដើរៗ​ទៅ​គ្មាន​គោលដៅ​នោះទេ ស្រាប់តែ​មកដល់​ចំណុចកើតហេតុ មានឱកាស​ហើយ​ស្ងាត់​ផង​នោះ​រូបគេ​ក៏បាន​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​ពី​ជនរងគ្រោះ​តែម្ដង ប៉ុន្តែ​រត់​មិន​រួច​ក៏ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​។​​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ក៏បាន​នាំខ្លួន​ជនសង្ស័យ​និង​ជនរងគ្រោះ​មក​ប៉ុស្ដិ៍នគរបាល​បឹង​កេងកង​៣​ដាក់ពាក្យ​បណ្ដឹង​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕Image15