ជនជាតិ​ចិន​៣០០​នាក់​ប្រើប្រាស់​ម៉ាឡេស៊ី​ជា​ចំណុចកណ្ដាល​ក្នុងការ​ចូលរួម ជាមួយ​ក្រុម IS

0

​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ម៉ាឡេស៊ី លោក Hamidi បានប្រកាស​ឱ្យដឹងថា ពលរដ្ឋ​ចិន​ប្រមាណ​៣០០​នាក់​បាន​ប្រើ ប្រាស់​ទឹកដី​ម៉ាឡេស៊ី​ជា​ចំណុចកណ្ដាល ក្នុងការ​ដឹកជញ្ជូន​ព​ល​រដ្ឋ​ពី​ប្រទេស​ចិន ទៅកាន់​ស៊ី​រី​និង​អ៊ីរ៉ាក់ ដើម្បី​ទៅ​ចូលរួម ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ IS ។
​ព័ត៌មាន​ខាងលើ​ត្រូវបាន​រដ្ឋលេខា​ធិ ការ​ក្រសួងមហាផ្ទៃ​ចិន លើកឡើង​នៅ ក្នុងជំនួប​ពិភាក្សា​ជាមួយ​សម​ភាគី​ម៉ា ឡេ​ស៊ី នៅ​ទីក្រុង​ពូ​ត្រា​ចា​យ៉ា ប្រទេស ម៉ាឡេស៊ី​នា​ថ្ងៃទី​២១​មករា ។a2
​មានប្រសាសន៍​ទៅកាន់​ក្រុម​អ្នក​សារ ព័ត៌មាន ក្រោយ​ជំនួប​ពិភាក្សា លោក Hamidi បាន​បញ្ជាក់ថា ទាំង​ចិន​និង​ម៉ា ឡេ​ស៊ី​ចាត់ទុកថា ជា​សកម្មភាព​គំរាម កំហែង ដោយ​សន្ដិសុខ​ជាតិ ហើយ​សន្យា ទប់ស្កាត់​ការគំរាមកំហែង​ទាំងនោះ​ប្រកប ដោយ​ប្រសិទ្ធភាព​បំផុត ។ បើទោះបី ប្រទេស​ទាំង​២​បាន​ចុះ​កិច្ចព្រមព្រៀង​ពី ប្រយុទ្ធប្រឆាំង​ភេរវកម្ម តែ​ប​បញ្ហា​ដឹក ជ​ញ្ជូ​ល​ពលករ​ទៅ​ចូលរួម​ក្រុម​ភេរវកម្ម ជា​បញ្ហា​មួយ ដែល​ប្រទេស​ទាំង​២​ត្រូវ តែ​ដោះស្រាយ​ឱ្យបាន​ប្រសើរ​បំផុត ។

a3
​ពលរដ្ឋ​ចិន​មួយចំនួនធំ ពិសេស​គឺ ក្រុម​ប្រឆាំងនឹង​រដ្ឋាភិបាល​ចិន​នៅ​តំបន់ ស្វយ័ត​ស៊ីន​ជាំ​ង គឺ​ក្រុម​ជនជាតិ​អ៊ុយ​ហ្គ័​រ ដែល​តែងតែ​ប្រឆាំង​រដ្ឋាភិបាល ហើយ បើក​ការវាយប្រហារ​ទៅលើ​គោលដៅ នានា​នៅ​ទូទាំងប្រទេស​ចិន ។ ក្រុម​នោះ បាន​បញ្ជាក់ថា ខ្លួន​មិន​ទទួលបាន​យុត្ដិធម៌ នៅក្នុង​សង្គម ដែល​តែងតែ​រង​គំនាប​ឥត ឈប់ឈរ​ពី​រដ្ឋាភិបាល ។

ការដែល​ពល រដ្ឋ​ចិន​ទៅ​ចូលរួម​ជាមួយ​ក្រុម IS ជា សកម្មភាព​មួយ​គួរឱ្យ​បារម្ភ ដោយសារ កន្លងមក ក្រុម​អ៊‌ិ​ស្លាម​តែងតែ​គំរាម កំហែង​វាយប្រហារ​ប្រទេស​ចិន​បង្កើត ទឹកដី​អ៊‌ិ​ស្លាម​ស្វយ័ត​ដូចជា​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​ជាដើម ។a4
​ចិន​ជា​ប្រទេស​ស្ថិតនៅ​ក្នុងការ​គំរាម កំហែង​របស់​ក្រុម​ភេរវកម្ម​ដូចគ្នា ទាំង នោះ​ហើយ​ដែល​ធ្វើឱ្យ​រដ្ឋាភិបាល​ចិន សម្រេច​មិន​ចូលរួម​នឹង​បក្ខសម្ព័ន្ធ​ប្រឆាំង ភេរវកម្ម ដូច​ជាការ​ដង្ហែ​ក្បួន​ព្យុហ​យា ត្រា​នៅ​ទីក្រុង​ប៉ារីស ដែលមាន​ការចូល រួម​ពី​ក្រុម​មេដឹកនាំ​ជិត​៥០​ប្រទេស​នៅ ជុំវិញ​ពិភពលោក ។ ការដែល​មិន​ចូល រួម​របស់​ចិន គឺ​ដើម្បី​បញ្ចៀស​ការចង គំនុំ​គំ​គួ​ន​ជាមួយ​ក្រុម​ភេរវកម្ម​ដែលមាន វត្ដ​មាននៅ​គ្រប់ទិសទី​ជុំវិញ​ពិភពលោក​9a1