មី​យ៉ាន់​ម៉ា​ចាប់ខ្លួន​ជនជាតិ​ចិន​១៥៥ នាក់​កាប់​ឈើ​ខុសច្បាប់​

0

​ក្រសួងការបរទេស​ចិន​បានបញ្ជាក់ កាលពី​ថ្ងៃទី​២១​មករា​បាន​បញ្ជាក់ថា រដ្ឋា ភិ​បាល​មី​យ៉ាម៉ា​បាន​ចាប់ខ្លួន​ពលរដ្ឋ​ចិន ១៥៥​នាក់​ដែល​ចោទប្រកាន់​កាប់​ឈើ ខុសច្បាប់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ។
​ក្រសួងការបរទេស​ចិន​បាន​ច្រាន ចោលការ​ចោទប្រកាន់​ខា​ង​លើ​របស់​មី​យ៉ាន់​ម៉ា ដោយ​បញ្ជាក់ថា ពលរដ្ឋ​ទាំង នោះ​ជាប់គាំង​នៅ​មី​យ៉ាន់​ម៉ា​ដោយ​អំពើ ហិង្សា​ប្រដាប់អាវុធ មិនមែន​កាប់​ឈើ ខុសច្បាប់​នោះឡើយ ។s1
​សារព័ត៌មាន AFP បាន​ផ្សព្វផ្សាយ​ថា សកម្មភាព​ខាងលើ​បានធ្វើឱ្យ​ទំនាក់ទំនង ចិន​នឹង​មី​យ៉ាន់​ម៉ា​ប្រេះឆា​គ្នា​កាន់តែខ្លាំង ថែមទៀត ខណៈដែល​គម្រោង​ជាច្រើន របស់​ចិន​នៅ​មី​យ៉ាន់​ម៉ា​ទទួលរង​ការ ប្រឆាំង​ពី​ពលរដ្ឋ​នៅក្នុង​តំបន់ ។s3
​ក្នុងពេល​ជាមួយគ្នានេះ អគ្គរដ្ឋទូត ចិន​ប្រចាំ​នៅ​មី​យ៉ាន់​ម៉ា​ក៏បាន​ទៅ​ជួប ពលរដ្ឋ​ចិន​ដែល​ជាប់ឃុំ​នៅ​រដ្ឋកា​ជីន ដោយ​ឃើញ​អ្នក​ទាំងនោះ មាន​សុខភាព ល្អជា​ធម្មតា ។
​កាលពីពេល​កន្លងមក សារព័ត៌មាន ចិន​បាន​ផ្សព្វផ្សាយ​ថា មាន​ពលរដ្ឋ​២ ពាន់​នាក់​ជាប់គាំង​នៅ​រដ្ឋកា​ជីន ដោយ សារ​អំពើហិង្សា ក្នុងនោះ​មាន​ពលរដ្ឋ​ចិន រាប់រយ​នាក់​ផងដែរ ។s4
​ទំនាក់ទំនង​រវាង​មី​យ៉ាន់​ម៉ា​នឹង​ចិន កាន់តែ​ឃ្លាតឆ្ងាយ​បន្ដិច​ម្ដងៗ ពិសេស ក្រោយ​ពេលដែល​អាមេរិក​សម្រេច​លុប ចោលការ​ដាក់ទណ្ឌកម្ម​ដល់​ប្រទេស​នេះ ក្រោយ​មានការ​កែទម្រង់​ខ្ពោះ​ទៅរក​លទ្ធិ ប្រជាធិបតេយ្យ​ដោយ​ពិតប្រាកដ​នោះ​។ ទាំងនោះ​ហើយ​បាន​ជំរុញ​ឱ្យ​បណ្ដា​ក្រុមហ៊ុន សហគ្រាស​ពី​ប្រទេស​លោកខាងលិច​មក វិនិយោគ​លើ​ប្រទេស​មី​យ៉ាន់​ម៉ា​យ៉ាង ច្រើនសន្ធឹក​សន្ធាប់ ។s5
​ចំណែក​ចិន​ដែលជា​ប្រទេស​មាន​ឥទ្ធិ ពល​លើ​មី​យ៉ាន់​ម៉ា​ជា​យូរ​ឆ្នាំ​មកហើយ ពិសេស​ក្នុងពេល​មី​យ៉ាន់​ម៉ា ស្ថិតក្រោម ការគ្រប់គ្រង​របប​យោធា ។ ចិន​បង្ហាញ ការព្រួយបារម្ភ​ពី​ការបាត់បង់​ទីតាំង​ដ៏ សំខាន់​មី​យ៉ាន់​ម៉ា ទាំងនោះ​ហើយ​បានធ្វើ ឱ្យ​ចិន​ខិតខំ​ធ្វើយ៉ាងណា​ឱ្យមាន​ទំនាក់ទំនង កាន់តែ​ប្រសើរ​ថែមទៀត រវាង​ប្រទេស ទាំង​២ 9s6