បារាំង​ពង្រឹង​យុទ្ធសាស្ត្រ​ទប់ស្កាត់​ការវាយប្រហារ​ភេរវកម្ម​

0

​នាយករដ្ឋមន្ត្រី​បារាំង លោក Manuel Valls បាន​ថ្លែងថា បារាំង​នឹងដាក់​ពង្រាយ​កងសន្តិសុខ​២.៦៨០​នាក់ បន្ថែមទៀត ព្រមទាំង​បង្កើន​ប្រាក់​ចំណាយ​រហូតដល់​៤២៥​លាន​អឺរ៉ូ​(​ប្រហាក់ប្រហែល​៤៩២​លាន​ដុល្លារ​អាមេរិក​) នៅក្នុង​សកម្មភាព​ទប់ស្កាត់ និង​រារាំង ការវាយប្រហារ​ភេរវកម្ម ។ លោក​បន្តថា នាពេល​បច្ចុប្បន្ននេះ បារាំង​មាន​កងសន្តិសុខ​៣​ពាន់​នាក់ ដែល​ល្បាត​រក្សា​សន្តិសុខ​នៅ​ទូទាំងប្រទេស​បារាំង ហើយ​កង​ម្លាំ​ង​ទាំងអស់នេះ​នឹងមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់ និង​រារាំង​ការគំរាមកំហែង​វាយប្រហារ​ភេរវកម្ម ។d2
​លោក Valls បាន​ថ្លែង​បញ្ជាក់​ពី​គម្រោង​របស់​រដ្ឋាភិបាល​ខាងលើនេះ​បន្ទាប់ពី​ការវាយប្រហារ​ភេរវកម្ម​កើត ឡើង​នៅ​ទីក្រុង​បារី​ស​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​១៧​នាក់​រួចមក ។​
​នាពេល​ថ្មីៗ​នេះ ព្រះរាជអាជ្ញា​មួយរូប​បាន​បញ្ជាក់ថា បុរស​៤​នាក់​ត្រូវ​តុលាការ​ដាក់ទោស​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ភេរវកម្ម ។d1

បុរស​៣​នាក់​ក្នុងចំណោម​នោះ​រង​ចោទ​ពីបទ​ផ្ទ​ត់​ផ្គង់​អាវុធ​ឲ្យ​ឈ្មោះ Amedy Coulibaly ដែល​គេ​ដឹងថា ជា​អ្នកបាញ់​ប្រហារ​សម្លាប់​ប៉ូលិស​កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៥ មួយថ្ងៃ​ក្រោយ​ការវាយប្រហារ​នៅ​ផ្សារ​ទំនើប Jewish ក្នុង​ទីក្រុង​បារី​ស ហើយ​ដែល​ចំណាប់ខ្មាំង​៤​នាក់​បាត់​បង់ជីវិត​នោះ ។d4
​នៅ​ថ្ងៃទី​៧ ខែមករា បុរស​ពីរ​នាក់​បងប្អូន ឈ្មោះ Said Kouachi និង​ឈ្មោះ Cherif Kouachi បាន​វាយប្រហារ​ទៅលើ​ការិយាល័យ​ទស្សនា​វ​ដ្តី​រូប​ត្លុក Charlie Hebdo បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​១២​នាក់ ។ ខ្មាន់កាំភ្លើង​៣​នាក់​ត្រូវ​ប៉ូលិស​បាញ់សម្លាប់​ផងដែរ​។​
​ព្រះរាជអាជ្ញា​ទីក្រុង​ប៉ារីស Francois Molins បាន​ថ្លែងថា កិច្ចសហប្រតិបត្តិការ​ជា​អន្តរជាតិ​ជាមួយ​អាជ្ញាធរ​ទួរគី អេ​ស្ប៉ា​ញ និង​ប៊ែ​កឡាំង​នៅតែ​បន្ត​ធ្វើឡើង នៅក្នុង​ការស្រាវជ្រាវរ​ក​ព័ត៌មាន​ឲ្យ​ដឹង​ប្រាកដថា តើ ជនសង្ស័យ​មានដំណើរ​ទៅមក​បាន​ដោយ​របៀប​ណា និង​ថា តើ​ពួកគេ​ទទួល​អាវុធ​បាន​ដោយ​វិធី​ណា​? ។

នៅក្នុង​គម្រោង​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​ថ្មី​នេះ លោក Walls បាន​បញ្ជាក់ថា កងកម្លាំង​សន្តិសុខ​នឹង​បំពាក់​ដោយ​ឧបករណ៍ និង​គ្រឿង​ការពារ​ដ៏​ទំនើប មានដូចជា​អាវ​ក្រោះ​ការពារ​គ្រាប់​ជាដើម​។​
​ក្រោយ​វាយប្រហារ​ភេរវកម្ម បារាំង​បានដាក់​ពង្រាយ​កងសន្តិសុខ​១០.០០០​នាក់​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ទីតាំង​សំខាន់​ទូទាំងប្រទេស ដូចជា​តាម​សាលារៀន ឬ​ព្រះវិហារ​សាសនា​៕