ឡៅ​រ៉ូ​វៈ រុស្ស៊ី​មិន​អនុញ្ញាត​ឲ្យ​សង្គ្រាមត្រជាក់​កើតឡើង​សាជាថ្មី​បានឡើយ​

0

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក សឺ​ហេ្គ​យ៍ ឡៅ​រ៉ូ​វ បាន​ថ្លែង​កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៥​ថា រុស្ស៊ី​ធ្វើ​អ្វីៗ គ្រប់យ៉ាង​ក្នុងការ​ការពារ​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​លោកខាងលិច​មិន​ឲ្យ​ធ្លាក់​ក្នុង​រណ្តៅ​នៃ​សង្គ្រាមត្រជាក់​សាជាថ្មី​ម្តងទៀត​នោះឡើយ​។​
​ថ្លែង​ក្នុង​សន្និសីទកាសែត​លោក​ឡៅ​រ៉ូ​វ​បាន​បញ្ជាក់ថា «​ក្រោយពី​សកម្មភាព​រប​ស់​សហរដ្ឋអាមេរិក ការប្រឈមមុខ​ហាក់​កើតមានឡើង​ស្ថិតនៅ​បណ្តា​ប្រទេស​សម្ពន្ធមិត្ត​អា​ត្ល​ង់​ទិ​ក​ភាគ​ខាងជើង ។ ជាការ​សម្រេច​ខាង​ផ្លូវ​នយោបាយ​នៅក្នុង​ការផ្អាក​កិច្ចសហប្រតិបត្តិការ​យោធា ក៏​ដូច​វិស័យ​ស៊ីវិល​ផងដែរ​។f1

សរុបមក រាល់​គម្រោង​ទាំងអស់​ត្រូវ​ផ្អាក​» ។ លោក​បញ្ជាក់ថា នេះ​មិនមែនជា​ជម្រើស​របស់​រុស្ស៊ី​ឡើយ ទីក្រុង​មូ​ស្គូ​មិន​ចង់ ហើយក៏​មិន​អនុញ្ញាត​ឲ្យ​សង្គ្រាមត្រជាក់​កើតឡើង​សាជាថ្មី​ទៀត​ដែរ​។​
​លោក​បាន​ជំរុញ​ឲ្យ​ដៃគូ​លោកខាងលិច​របស់​រុស្ស៊ី​គួរតែ​យល់ និង​ដឹងថា បញ្ហា​សន្តិសុខ​នៅលើ​ពិភពលោក វា​មិនអាច​ទៅរួច ដោយ​អាស្រ័យ​តែ​ទៅលើ​សកម្ម​ភាពជា​ឯកតោភាគី និង​គាបសង្កត់​មកលើ​ដៃគូ​នោះឡើយ​។ ប្រភពពី​អ្នកការទូត​បាន​ឲ្យ​ដឹងថា ការព្យាយាម​របស់លោក​ខាងលិច​ដើម្បី​ឲ្យ​រុស្ស៊ី​នៅ​ឯកោ​នោះ មិន​ទទួលបាន​ផល​អ្វី​ទាំងអស់​។​
​លោក​ឡៅ​រ៉ូ​វ បាន​អំពាវនាវ​ឲ្យ​អាមេរិក និង​សហគមន៍​អឺរ៉ុប​បន្ត​ពិភាក្សាគ្នា​ជា​ឧ​ប​តោ​ភាគី​ពាក់ព័ន្ធ​បញ្ហា​អន្តរជាតិ​នានា ដោយ​ក្នុងនោះ​មាន​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​ផងដែរ ៕