​ប្រជាពលរដ្ឋ​ក្រីក្រ​និង​រងគ្រោះ​ចំនួន​៧៨០​គ្រួសារ​នៅ​ក្រុង​កំពង់ឆ្នាំង បានទទួល​អំណោយ​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អ​តី​តៈ​យុទ្ធជន​និង​យុវ​និតិ​សម្បទា​

0

​កំពង់ឆ្នាំង​៖​ប្រជាពលរដ្ឋ​ក្រីក្រ រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​គ្រោះថ្នាក់​ផ្សេងៗ​នៅក្នុង​ក្រុ ង​កំពង់ឆ្នាំង​ចំនួន​៧៨០​គ្រួសារ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៥​ក្នុង​មន្ទីរ​សង្គមកិច្ច អ​តី​តៈយុទ្ធ​ជន និង​យុវនីតិសម្បទា​ខេត្តកំពង់ឆ្នាំង​បានទទួល​អំណោយ​ដ៏​ថ្លៃថ្លា​របស់រប​ស់រាជរ​ដ្ឋា​ភិ​បាល តាមរយៈ​ឯកឧត្តម វង់ សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អ​តី​តៈយុទ្ធ​ជន​និង​យុវ​និតិ​សម្បទា ដែលមាន​ការចូលរួម​ពី​លោក ឈួ​រ ច​ន្ទ័​ឌឿ​ន គណៈ​អភិបាលខេត្ត លោកជំទាវ កែ ច​ន្ទ័​មុនី តំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង និង​លោក​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​ជាច្រើនរូប​ទៀត​។​q2
​ ​នៅក្នុង​ពិធី​នេះ លោក ថោង ចំរើន ប្រ​ធា​មន្ទីរ​សង្គមកិច្ច​អ​តី​តៈ​យុទ្ធជន និង​យុវនីតិសម្បទា ខេត្ត​បាន​រាយការណ៍​អោយដឹងថា​៖​អនុវត្តតាម​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោយពី​ទទួលបាន​សំណើ​របស់លោក​អភិបាលក្រុង​កំពង់ឆ្នាំង ស្តីអំពី​ស្ថានភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ដោយ​គ្រោះ​ហ​ន្ត​រាយ​

ជាយថាហេតុ​ផ្សេងៗ ចំនួន​៧៨០​គ្រួសារ នៅក្នុង​សង្កាត់​ទាំង​៤​ក្នុង​ក្រុង​កំពង់ឆ្នាំង មន្ទីរ ស អ យ ខេត្ត​បានធ្វើ​សំណើ​ស្នើសុំ​គោលការណ៍​ទៅ​លោក​អភិបាលខេត្ត ដើម្បី​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ទាំង​៧៨០​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក តាមរយះ​ការងារ​លទ្ធកម្ម​ខេត្ត​។​q3
​ ​អំណោយ​ដែល​បាន​ចែក​រួច​កន្លងមក​មាន​៣​លើក​គឺ​៖​លើក​ទី​១ នៅ​ថ្ងៃទី​០៣ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៤ ក្នុង​ពិធី​ជូន​ដំណើ​កីឡាករ​អុំទូក​ក្រីក្រ ជួប​លំបាក​ចំនួន​២៨០​នាក់ នៅ​ស្រុក​រលាប្អៀរ និ​ហ​ស្រុក​ជល​គី​រី ដោយមាន​ការចូលរួម​របស់ លោក​ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​។​លើក​ទី​២ នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៤ នៅ​សាលាស្រុក​រលាប្អៀរ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣៦២​គ្រួសារ ដែលមាន​ការចូលរួម របស់លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​។

លើក​ទី​៣ នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៤ នៅ​សាលាបឋមសិក្សា​កំពង់​អូស ជូន​ប្រជាពលរដ្ឋ​ចំនួន​៣៥៨​គ្រួសារ​​ដោយមាន​ការចូលរួម​ពី​លោកជំទាវ កែ ច​ន្ទ័​មនុ​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង និង​លើក​ទី​៤ គឺជា​អំ ណោ​យ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៧៨០​គ្រួសារ​ក្នុង​ពេលនេះ​។​ដែល​ក្នុង​មួយ​គ្រួសារៗ ទទួលបាន​អង្ករ​៤០​គីឡូ ទឹកត្រី​១​យួរ បុ​ង​មួយ កន្ទេល​១ និង​ថវិការ​ក្នុង​១​ក្រួសារៗ ២​ម៉ឺន​រៀល​ជាថ​វិការ​ឯកឧត្តម វង់ សូត​។​
​ ​លោក ឈួ​រ ច​ន្ទ័​ឌឿ​ន គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​លើកឡើង​នៅក្នុង​ពិធី​នេះ​ថា​៖​ទោះបី​ខេត្តកំពង់ឆ្នាំង​​ជួបប្រទះ​នូវ​គ្រោះមហន្តរាយ​ខ្លះៗ​ក៏ដោយ ខេត្ត​បានសម្រេច​ប​នា​ធ្វើ​ការងារ​កសិកម្ម​បាន​លើស​ផែនការ ក្នុង​ឆ្នាំ​២០១៣ ខេត្ត​សល់​ស្បៀង​ជា​ស្រូវ​ចំនួន ៣១៩.៨០០​តោន នៅ​ឆ្នាំ​២០១៤​ខេត្ត​សល់​ស្បៀង​ជា​ស្រូវ​ចំនួន​៣២៥.៦៦៩​តោន ស្មើ​និង​អង្គរ​២០៨.៤២៨​តោន​។​

វិស័យ​ឧស្សាហកម្ម​ខេត្ត​មាន​ឧស្សាហកម្ម​ធុន​តូច និង​សិប្បកម្ម​ចំនួន​
១.៥០៥​មូលដ្ឋាន មាន​រោងចក្រ​សហគ្រាស​ចំនួន​១៦​កន្លែង បាននិងកំពុង​ដំណើរកា​រ ដែល​ផ្តល់​ការងារ​ជូន​​ដល់​កូនចៅ​ប្រជាពលរដ្ឋ​បាន​ចំនួន​២៦.៩៧៣​នាក់ អាច​នាំមក​នូវ​ប្រាក់ចំណូល​សរុប​ក្នុង​១​ខែៗ​ប្រមាណ​ជាង​៣​លាន​ដុល្លា ឌេ​ល​ជាការ​រួម​ចំ​ណែ​ល​លើ​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​
​ ​នៅក្នុង​ពិធី​ចែ​ល​អំណោយ​នេះ ឯកឧត្តម វង់ សូត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីក​ចំ​​រើ​ន​ក្នុង​ខេត្ត ដែលជា​ការខិតខំ​រប​ស់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​មន្ត្រី​រា​ការ​ទាំងអស់​របស់​យើង​។​ក្នុងឱកាស​​នេះ​ឯកឧត្តម​បាន​ជម្រាបជូន​នូវ​វ​ឌ្ឍ​ភាព​លើ​វិស័យ​សង្គមកិច្ច​អ​តី​តៈយុទ្ធ​ជន​និង​យុវនីតិសម្បទា​រយះពេល​១​ឆ្នាំ​២០១៤​កន្លងមក គឺ​ក្រសួង​បាន​ខិតខំ​អនុវត្ត​គោលនយោបាយ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដោយ​ជុំរុញ​អនុ​​វត្ត​គោលនយោបាយ​សមធម៌​សង្គម បង្កើន​ការឧបត្ថម្ភ​គាំទ្រ ទាំង​សម្ភារៈ​ស្មារតី ផ្តល់​សេវា​សង្គមកិច្ច ជួយ​ដល់​

q1
​ក្រុម​ជនរងគ្រោះ​និង​ងាយ​រងគ្រោះ ដែលមាន​ជនក្រីក្រ​រងគ្រោះ​ធម្មជាតិ គ្រោះមហន្តរាយ​នានា​នៅតាម​មូលដ្ឋាន​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ និង​អនុវត្ត​គោលនយោបាយ​របប​សន្តិ​សុខ​សង្គម និង​កម្មវិធី​នានា ដើម្បី​លើកស្ទួយ​កំពស់​តួនាទី​និង​សុខមាលភាព​របស់​អ​តី​តៈ​មន្ត្រីរាជការ​ស៊ីវិល និង​អ​តី​តៈ​យុទ្ធជន​ស្របតាម​កម្មវិធី​នយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​របស់​យើង​៕