កំពង់ឆ្នាំង៖ចោរដៃឆើតម្នាក់ដែលធ្លាប់ស៊ីដាច់ម៉ូតូពីអ្នកគួកជេអស់៤គ្រឿងកន្លងមក ត្រូវសមត្ថកិច្ចក្រុងកំពង់ឆ្នាំង ប្រដេញស្ទាក់ចាប់បាននៅវេលា១០និង៣០នាទីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ នៅចំណុចសាលាបឋមសិក្សាគំរូក្រុង ស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានបង្ហើបអោយដឹងថា៖នៅក្នុងខែមករាឆ្នាំ២០១៥ចោរដៃឆើតរូបនេះបានធ្វើសកម្មភាពឆរបោកម៉ូតូពីអ្នកគួកជេ ថាយកទៅលក់អោយម៉ូយ តែគេក៍បានបោកយកម៉ូតូនោះយកទៅបាត់អស់ចំនួន៤គ្រឿងរួចមកហើយ។នៅព្រឹកថ្ងៃទី២២ ខែមករានេះ ចោរដៃឆើតនោះបានមកប្រុងធ្វើសកម្មភាពឆបោកយកម៉ូតូគេទៀត ក៍ ត្រូវបានជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូដែលត្រូវគេឆបោកយកម៉ូតូពីថ្ងៃមុនរាយការណ៍ជូន សមត្ថកិច្ចប្រដេញចាប់ខ្លួនគេបានតែម្តង។
សមត្ថកិច្ចបានអោយដឹងបន្ថែមទៀតថាចោរដៃឆើតនេះកាលពីមួយខែមុនក៏បានឆរបោកឳពុកបង្កើតគេម្តងរួចមកហើយ ដោយបានបោកយកប្រាក់ចំនួន៣ពាន់ដុល្លា ដើម្បី គិត គូរជាយគេក្នុងការប្រឡងទៅធ្វើការនៅប្រទេសកូរ៉េ។ក្រោយមកនៅក្នុងខែមករា ឆ្នាំ ២០១៥នេះ រូបគេបានឆរបោកអ្នកគួកជេម៉ូតូនៅក្នុងក្រុងកំពង់ឆ្នាំងបានចំនួន៤គ្រឿងយក ទៅបាត់ ដោយ
ប្រើល្បិចថាជិះយកទៅអោយម៉ូយមើលមួយភ្លែត ដោយលើកទី១គេបោក យកពីអ្នកលក់ការ៉េមកីម្នាក់នៅភូមិក្តីត្នោត លើកទី២បោកយកពីមុខមន្ទីរពេទក្យខេត្តកំពង់ ឆ្នាំង លើកទី៣យកពីមុខហាងខារ៉ាអូខេព្រះច័ន្ទពេញវង់ និងលើកទី៤នៅភូមិទួលក្រ ឡាញ់។
ជនល្មើសខាងលើនេះ មិនត្រូវបានសមត្ថកិច្ចអោយអ្នកសារព័ត៌មានថតផ្តិតយករូប ភាព និងប្រាប់ពីអត្តសញ្ញាណឡើយ ប៉ុន្តែជនរងគ្រោះបានបង្ហើបអោយដឹងថាចោររូប នេះមានប្រពន្ធកូននៅក្នុងភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ។
ចោរដៃឆើតពូកែឆរបោករូបនេះត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាល កំពុងសាកសួរអំពីសកម្មភាពឆរបោក និងបក្ខពួករបស់គេ ហើយបានកសាងសំណុំរឿង និងបញ្ជូនខ្លួនគេទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការបន្តតាមនីតិវិធីច្បាប់៕



































