កំពង់ស្ពឺះ រថយន្តម៉ាក់ហុីយ៉ានដាយព៏ណសគ្មានស្លាកលេខមួយគ្រឿងដែលគេដឹងថា
របស់លោក ហុក ម៉ារ៉ាឌី ជាអភិបាលរងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលយកមកធ្វើរការជួសជុល តាំងពីថៃ្ងទី៩ ខែមេសា ឆ្នាំ២០១៤ មកម្លេះរហូតមកដល់បច្ចុប្បន្នមានរយះពេលជាងមួយឆ្នាំមកហើយដោយលោក អភិបាលរងរូបនោះមិនព្រមទៅយកសង្ស័យគ្មានលុយ ឬ មានចេតនា ទុកឲ្យរំខានការងាររកសុី។
បើតាមសំដីរបស់ម្ចាស់យានដ្ឋានជួសជុលរថយន្តបានឲ្យដឹងថាសព្វថៃ្ងនេះលោកជូលផ្ទះគេនោះទេដោយ ក្នុងមួយខែតំលៃ ១០០ដុល្លា បើលោកហុក ម៉ារ៉ាឌី មិនយករថយន្តចេញពេលណារមានរថយន្តមកជូសជុលគ្មានកន្លែងឲ្យគេចត ពិបាកធ្វើការ ឬមួយ លោក ហុក ម៉ារ៉ាឌី អាងអំណាចជា អភិបាលរងក្រុងច្បាមន ធ្វើអ្វីមិនគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅក្រោមការគ្រប់គ្រងរបស់លោកនោះ។
ប្រភពដ៏ដែលបានបន្តថាបើមានរថយន្តណាមកចង់ជួសជុលរថយន្ត ឬចង់រើម៉ាសុីនក៏គ្មានកន្លែងទុកដែលព្រោះរថយន្តរបស់លោកហុក ម៉ារ៉ាឌី ធំចង្អៀតស្ទើរប៉ុនដីយានដ្ឋានទៅហើយ។
ប្រភពដ៏ដែលពីម្ចាស់យានដ្ឋានជួសជុលរថយន្តសំណូមពរឲ្យលោក ហុក ម៉ារ៉ាឌី មេត្តាមកយករថយន្តចេញពីកន្លែងដែលគាត់រកសុីទោះបីគ្មានលុយឲ្យ ក៏គាត់ឲ្យដែល ដោយសារតែម្ចាស់
យានដ្ឋានដឹងថា លោក ហុក ម៉ារ៉ាឌី ជាអភិបាលរងក្រុងច្បារមនមិនចេះប្រព្រឹត្តអំពើពុករលួយ ហើយមានប្រាក់បៀរវត្តន៍តិចតួចទើបគ្មានលុយមកយករថយន្តជួសជុលមួយគ្រឿងនេះ៕



































