បង់​ក្លា​ដែ​ស​ចាប់ខ្លួន​សកម្មជន​ប្រឆាំង​ជាង​៧​ពាន់​នាក់​

0

​រដ្ឋមន្ត្រី​បាន​ថ្លែងថា បង់​ក្លា​ដែ​សបាន​ចាប់ខ្លួន​សកម្មជន​ប្រឆាំង​ជាង​៧​ពាន់​នាក់​ចាប់តាំងពី​ការធ្វើ​បាតុកម្ម​ទូទាំងប្រទេស​កាលពី​ពីរ​សប្តាហ៍​កន្លងមក​។​​អាជ្ញាធរ​បាន​ព្យាយាម​សម្រុះសម្រួល​ដោះស្រាយ​បញ្ហា​ចលាចល​ជាមួយ​ក្រុម​សកម្មជន​ទាំងនេះ​ដែល​បាន​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត និង​ការបិទផ្លូវ​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​២៩​នាក់ ។​g2
​មេដឹកនាំ​ប្រឆាំង លោកស្រី Khaleda Zia បាន​អំពាវនាវ​ឲ្យ​ក្រុម​របស់ខ្លួន​ធ្វើបាតុកម្ម​នៅក្នុង​ឱកាស​ពិធីបុណ្យ​ខួប​ថ្ងៃ​បោះឆ្នោត​កាលពី​ឆ្នាំមុន​។នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស លោកស្រី Sheikh Hasina កាលពី​ថ្ងៃ​ពុធ បាន​ថ្កោលទោស​សកម្មភាព​របស់​ក្រុមប្រឆាំង​ដោយ​ចាត់ទុកថា​ជា​ក្រុម​ឧទ្ទាម ។ លោកស្រី​បាន​បញ្ជាក់ថា សកម្មជន​ទាំងនោះ​មិន​សមជា​អ្នកនយោបាយ​ឡើយ ប៉ុន្តែ​ស័ក្តិសម​ជាង​ក្នុង​អំពើ​ភេរវកម្ម​។g4
​មេដឹកនាំ​ទាំងពីរ​ជានិច្ចកាល​បាន​អំពាវនាវ​ឲ្យ​មានការ​ធ្វើបាតុកម្ម​ទូទាំងប្រទេស ក្នុងអំឡុងពេល​ពួកគេ​ជា​ក្រុមប្រឆាំង​។ ពួកគេ​ឆ្លាសគ្នា​កាន់អំណាច​ស្ទើរតែ​អស់​រយៈពេល​២​ទសវត្សរ៍​កន្លងមក ប៉ុន្តែ​នៅពេល​បច្ចុប្បន្ននេះ ក្រុមអ្នកវិភាគ​មើលឃើញថា លោកស្រី Hasina ហាក់​មាន​សំ​ឡង និង​ឥទ្ធិពល​ច្រើនជាង​។​g1
​រដ្ឋមន្ត្រី​ឧស្សាហកម្ម លោក Hossain Amu បាន​ថ្លែងថា រហូតមកដល់​ពេលនេះ សកម្មជន និង​មេដឹកនាំ​ប្រឆាំង​៧០១៥​នាក់​ត្រូវ​ចាប់ខ្លួន​។ លោក​បានផ្តល់​រង្វាន់​ប្រហាក់ប្រហែល​១៣០០​ដុល្លារ​ចំពោះ​ព័ត៌មាន​ឈានដល់​ចាប់ខ្លួន​មេដឹកនាំ​ប្រឆាំង​។ អាជ្ញាធរ​ពិចារណា​លើ​សកម្មភាព​របស់​អ្នក បង្ក​ឲ្យ​មាន​ភាព​ច​ល​ច​ល​ផ្នែក​នយោបាយ និង​សន្តិសុខ​សង្គម​ទាំងនេះ ។g5 g6
​ភាគច្រើន​អ្នក​ដែល​បាត់​បង់ជីវិត​នៅ​អំឡុងពេល​បាតុកម្ម​នោះ​ជា​អ្នករត់ម៉ូតូឌុប អ្នកបើកបរ​តាក់ស៊ី ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​។ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ថា នរណា​នៅ​ពីក្រោយ​អំពើ​វាយប្រហារ​នេះឡើយ​។​
​លោកស្រី Zia ត្រូវ​ឃុំខ្លួន​នៅក្នុង​ផ្ទះ អំឡុងពេល​បាតុកម្ម​ចាប់ផ្តើម ប៉ុន្តែ​ក្រោយមក​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​៕