កាលពីថ្ងៃទី២១មករា ប្រធានគណៈ ប្រតិភូអាមេរិកនិងគុយបាបង្ហាញការ ពេញចិត្ដយ៉ាងខ្លាំងនៅថ្ងៃដំបូងដែល ប្រទេសទាំង២បានពិភាក្សាគ្នា នៅទីក្រុង ហាបាណា ប្រទេសគុយបា។ កិច្ចពិភាក្សា នោះជាការបើកផ្លូវបង្កើតទំនាក់ទំនងការ បរទេសជាថ្មីក្រោយរយៈពេលជាង៥០ឆ្នាំ។ បើទោះនៅមានចំណុចជាច្រើនមិនទាន់ ចុះសម្រុងគ្នា តែជាជោគជ័យមួយយ៉ាង ធំធេងរវាងអាមេរិកនឹងគុយបា ។
នៅក្នុងសន្និសីទកាសែតក្រោយជំនួប ពិភាក្សា ភាគីទាំង២បានសម្រេចបង្កើត ទំនាក់ទំនងការបរទេសនិងបង្កើនឱ្យមាន ជំនួបទ្វេភាគីជាបន្ដបន្ទាប់ ក្នុងនោះមាន ការទប់ស្កាត់លិខិតអន្ដោប្រវេសន៍ក្លែង ក្លាយ ។
ឧបការីទទួលបន្ទុកបញ្ហាអាមេរិក របស់ក្រសួងការបរទេសគុយបា លោក ចូសសេតហ្វីណា វីដាល បានបញ្ជាក់ថា ភាគីទាំង២ បានពិភាក្សាគ្នាដោយស្មោះ ត្រង់ ក្នុងស្មារតីស្ថាបនា ។ ក្នុងពេលជា មួយគ្នានោះ ឧបការីរដ្ឋមន្ដ្រីក្រសួងការ បរទេសអាមេរិកបានបញ្ជាក់ថា ភាគី ទាំង២បានពិភាក្សាដោយគោរពគ្នាទៅ វិញទៅមកនិងកិច្ចសហប្រតិបត្ដិការ ។
ប៉ុន្ដែប្រធានគណៈប្រតិភូប្រទេសទាំង ២ ក៏បានសារភាពទទួលស្គាល់ថា នៅ មានចំណុចជាច្រើនដែលប្រទេសទាំង២ មិនទាន់បានដោះស្រាយ ក្នុងនោះមាន ទាំងអាទិភាពផ្ដល់ឱកាសដល់ក្រុមគ្រូពេទ្យ គុយបាចូលទៅកាន់អាមេរិក ក៏ដូចជា ជំរុញឱ្យមានអន្ដោប្រវេសន៍ស្របច្បាប់ រវាងអាមេរិកនឹងគុយបា ។
គុយបាបានទទួលស្គាល់ថាអាមេរិក បានគោរពកិច្ចព្រមព្រៀងផ្ដល់ទិដ្ឋាការ រយៈពេលយូរដល់ពលរដ្ឋគុយបាប្រមាណ ២ម៉ឺនាក់ក្នុង១ឆ្នាំៗដើម្បីបំពេញការងារ ផ្សេងៗនៅអាមេរិក ។
កិច្ចពិភាក្សារវាងគណៈប្រតិភូអាមេរិក នឹងគុយបា គឺជាការចាប់ផ្ដើមជំរុញ ឱ្យមានទំនាក់ទំនងល្អប្រសើរឡើងវិញ ដូចអ្វីដែលប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានប្រកាសតភ្ជាប់ទំនាក់ទំនងឡើងវិញ ជាមួយគុយបា ក្រោយរយៈពេលជាង៥០ ឆ្នាំកាត់ផ្ដាច់ ។
នៅក្នុងសុន្ទរកថាទៅកាន់អាមេរិក ទាំងមូលកាលពីថ្ងៃទី២០មករា ប្រធានា ធិបតីអូបាម៉ា ក៏បានប្រកាសផងដែរថា នៅពេលដែលការដាក់ទណ្ឌកម្មរបស់ អាមេរិកមិនមានប្រសិទ្ធភាពនោះ អា មេរិកចាំបាច់ត្រូវតែផ្លាស់ប្ដូរលុបចោល អនុវត្ដគោលនយោបាយផ្សេងវិញ មិន អាចរក្សានយោបាយដែលមិនមានប្រសិទ្ធ ភាពបែបនេះតទៀតឡើយ 9