អាវុធហត្ថ​ខេត្តមណ្ឌលគិរី​ឃាត់ខ្លួន​យុវជន​ពី​នាក់​ពាក់​ព​ន្ធ័​គ្រឿងញៀន​

0

យុវជន​ពី​អ្នក​ត្រូវបាន​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្តមណ្ឌលគិរី​ឃាត់ ខ្លួន​ខណៈ ដែល​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​៩​និង​៤៥​ព្រឹក​ថ្ថៃទី​២២​មករា​២០១៥​នៅតាម​បណ្តោយ​ផ្លូវជាតិ​៧៦​ចំនុច​វាល​ម្រេច​ស្ថិតក្នុង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។​
លោក​វរៈ​សេនី​យ៏​ទោ ទុំ សួន បានអោយដឹងថា​ករណី​ឃាត់ខ្លួន​យុវជន​ទាំងពី​ខាងលើនេះ​ក្នុង​ប្រតិបត្តិការ​សម្ថ​កិច្ច​ជំនាញ​ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​តាម​បណ្តោយ​ផ្លូវ​លេខ​៧៦​ក្នុង​z1

ប្រតិបត្តិការ​កំលាំង​ជំនាញ​ក៏​រកឃើញ​សារធាតុ​ញៀន​ក្នុង​រថយន្ត​ដែល​ជនសង្ស័យ​កំពុង​ជិះ​មួយកញ្ចប់​តូច​។ ​លោក​បាន​បន្តថា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មានឈ្មោះ​ទី​១.​មានឈ្មោះ ម៉ន មី​ុ អាយុ​២៤​ឆ្នាំ ទី​២.​មានឈ្មោះ ឡា​ច់ ងិ​ត អាយុ​២៥​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ​ដូចគ្នា​ហើយ​អ្នក​ទាំងពីរ​រស់នៅ​ភូមិ អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សី​ម៉ា​ខេត្តមណ្ឌលគិរី​។​z3
បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​អ្នក​សមត្ថកិច្ច​ជំនាញ​អាវុធហត្ថ​ខេត្ត​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​z5 z6