មេការ​បូម​ខ្សាច់​គំរាម​សំលាប់​២​នាក់​អ្នក​សារពត៌មាន​ចោល​ដោយសារតែ​ករណី​បូម​ខ្សាច់​

0

​កំពង់ធំៈ ការដ្ឋាន​បូម​ខ្សាច់​មួយកន្លែង​បាន​លួច​យកឈ្មោះ​អាជ្ញាធរ​ខេត្តកំពង់ធំ ប្រើ​ឲ្យ​បូម​ខ្សាច់​ដើម្បី​ស្តារ​ស្ទឹង គឺ​ដើម្បី​ផល​ផ្ទាល់ខ្លួន តែ​បាន​យកឈ្មោះ​ខេត្ត​មក​លាប ព្រមទាំង​បាន​ប្រើពាក្យ​សំដី​ច្រ​ង៉េ​ង​ច្រ​ង៉ាង គ្មាន​សីលធម៌​ក្នុង​ខ្លួន គំរាម​សំលាប់​អ្នក​សារពត៌មាន​២​រូប Image10ដែល​ទៅ​សាកសួរ​ពត៌មាន​ពី​ការ​បូម​ខ្សាច់​កាលពី​រសៀល​ថ្ងៃទី ២២​ខែ មករា ឆ្នាំ ២០១៥​។​
​ការដ្ឋាន​បូម​ខ្សាច់​ដែលមាន​មេការ​អត្ត​ច​រិ​ក ព្រហើន​ច្រលើស​បើ​ល​នេះ ស្ថិតនៅ​ចំនុច កោះទា ភូមិ​តា​អោក ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ដែលជា​ក្រុមហ៊ុន​សេះ​ហោះ​មួយ មិនទាន់​ទទួលបាន​ការអនុញ្ញាតិ ឲ្យ​មានការ​បូម​ខ្សាច់​នៅឡើយ​ទេ បែរជា​ធ្វើ​សកម្មភាព​បូម​លក់​យ៉ាង​រំភើយ ដាក់​តាម​ដេប៉ូ និង​ចែកចាយ​ទៅ ទីកន្លែង​ផ្សេង ខណៈពេល​អ្នក​Image8សារពត៌មាន​យើង ចុះទៅ​ថត​យក​ពត៌មាន បែរជា​មេកា​ចេញមុខ សំឡុត​គំរាម សំលាប់​អ្នក​សារពត៌មាន ហើយ​បាន​ប្រើ​បក្សពួក​មក​ថតរ​យន្ត នឹង​ស្លាក​លេខ​រថយន្ត ព្រមទាំង​ថត​មុខ​អ្នក ពត៌មាន​យើង ព្រមទាំង​បាន​ចោល​សំដី​ថា បាន​រូបថត​ហើយ​ប្រុងខ្លួន អញ​បូម​នេះ​គឺ​ដើម្បី​ស្តា​ស្ទឹង​ឲ្យ​ស្អាត​។​
​ទិដ្ឋភាព​នៃ​ការ​បួ​ម​ខ្សាច់ បាន​បូម​ចេញពី​ស្ទឹងសែន រាប់សិប​ឡាន​ក្នុង​មួយថ្ងៃ បង្ករ​ភាព​ព្រួយបារម្ភ​ណ៍ដ​ល់ ប្រជាពលរដ្ឋ ដែលមាន​លំនៅដ្ឋាន​តាម​បណ្តោយ​មាត់​ស្ទឹង ដោយសារ​កន្លងមក ស្ទឹងសែន​បាន​បាក់​ជា​បន្ត បន្ទាប់ នឹង​សូម​ឲ្យ​អាជ្ញាធរ ជួយ​ត្រួតពិនិត្យ​ផលប៉ះពាល់​រយះពេល​វែង ជូន​ប្រជាពលរដ្ឋ​ផង ។​Image9
​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ បាន​មាន​ប្រសា​ស៍​ថា ការដ្ឋាន​បូម​ខ្សាច់​នេះ គឺ​ត្រូវបាន​សុំច្បាប់ មក​ខេត្ត តាមរយះ​ភូមិ ឃុំ ស្រុក ចំណែក​សំណុំ​ឯកសារ​ខេត្ត​បានឃើញ និង​បាន​បញ្ជូនទៅ​ក្រសួង​បន្ត​តែ រហូតមកដល់​ពេលនេះ មិនទាន់​ទទួល​អាជ្ញាប័ណ្ណ​នៅឡើយ​ទេ ចំណែក​ការ​គំរាម គំហែង​សំលាប់​នោះ​គឺជា ការមិន​ត្រឹមត្រូវ​របស់​អ្នកមើលការខុសត្រូវ ។
Image11អ្នក​សារពត៌មាន ២ រូប​នឹងដាក់​បណ្តឹង​ប្តឹង​មេការ ពាក្យ​ព័​ន្ឋ​ទៅនឹង​ការ​គំរាម​សំលាប់​អ្នក​សារពត៌មាន និង​ថតរូប​អ្នក​សារពត៌មាន មិន​បានទទួល​ការអនុញ្ញាតិ សង្ស័យ​បំណង​ប៉ុនប៉ង​ធ្វើឃាត​អ្នក​សារពត៌មាន ទើបបាន​ព្យាយាម​ថតរូប​អ្នកការ​សែត ។​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​មានប្រសាសន៍ថា ហេតុអ្វី​បានជា​មេការ ការដ្ឋាន​បូម​ខ្សាច់ ហ៊ាន​ប្រើពាក្យ​គំរាម​សំលាប់ អ្នក​សារពត៌មាន តើ​ខុស​អ្វី​បានជា​ខ្លាច​អ្នក​សារពត៌មាន រហូត​ឈានដល់​គំរាម សំលាប់ ការធ្វើ​បែបនេះ​មិនបាន​ជាដាច់ខាត ក្រុមហ៊ុន​ត្រូវ​រក​អ្នកមើល​ការដែល មាន​សីលធម៌ ទោះជា​មាន រឿង​អ្វី​ត្រូវតែ​សួរនាំ គ្នា​មិនត្រូវ​ប្រើពាក្យ​ច្រលើសបើស​ទេ ការ​បូម​ខ្សាច់​នេះ​គឺ​មិន​អនុញ្ញាតិ​ឲ្យ​លក់​ទេ​គឺ​សម្រាប់ តែ​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​ចិន ដែល​មក​សាងសង់​ប្រឡាយទឹក ទំនប់ ៣០​កញ្ញា​តែប៉ុណ្ណោះ​។​