​ក្រុមចោរ​ប្រដាប់អាវុធ​៦​នាក់​ភ្ជង់​ប្លន់​យក​ម៉ូតូ​របស់​សង្សារ​១​គូរ​កំពុង​ជិះ​សាសង់​គ្នា​បាន​ដោយ​សុ​វត្តិភាព​

0

ញ ​ភ្នំពេ

 

ភ្នំពេញ៖ សង្សារ​មួយគូរ​ជិះ​ម៉ូតូ​តាមផ្លូវ​កំពុងតែ​សាសង​គ្នា​ត្រូវ​ជនសង្ស័យ​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​ធ្វើ​សកម្មភាព​ជិះ​គារ​ផ្ដួល​និង​ដក​កាំភ្លើង​ភ្ច​ង់​ប្លន់​យក​ម៉ូតូ​និង​កាបូប​ដាក់​សំភារៈ រួច​គេចខ្លួន​ដោយ​សុ​វត្តិភាព​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​យប់​ថ្ងៃទី​Image1២២​ខែមករា​ឆ្នាំ​២០១៥ ត្រង់ចំណុច​មុខ​ធនាគារ​ANZ រ៉ូយ៉ាល់ តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។​​ជនរងគ្រោះ​មានឈ្មោះ ប៉ែន ស​ម្បិ​ត្តិ អាយុ​២៤​ឆ្នាំ​មុខរបរ​ជា​ចុងភៅ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CR-7448​។​បើតាម​សម្ដី​បុរសរងគ្រោះ​បានអោយដឹងថា មុនពេល​កើតហេតុ​ពួកគេ​ជិះ​ម៉ូតូ​២​គ្រឿង​គ្នា​៤​នាក់​គឺ​រូបគេ​ម្នាក់​និង​នារី​៣​នាក់ ទើប​ចេញពី​ក្លិប​កម្សាន្ត​មួយកន្លែង​នៅ​ម្ដុំ​បឹងត្របែក បំណង​ទៅ​អង្គុយលេង​នៅមុខ​ណាហ្គា​វើ​លប​ន្ត ខណៈ​មកដល់​ចំណុចកើតហេតុ​នារី​២​នាក់​ដែល​ជិះ​ម៉ូតូ​រួម​ដំណើរ​បាន​ជិះ​ទៅមុខ​មុន ដោយ​រូបគេ​និង​នារី​ជា​សង្សារ​ជិះ​ពីក្រោយ​យឺត​Image3កំពុងតែ​និយាយ​គ្នា​លេង​លើ​ម៉ូតូ ភ្លាមៗ​នោះ​ក៏​លេចមុខ​ក្រុមចោរប្លន់​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង ២​គ្រឿង​មិន​ចាំ​ម៉ាក​និង​មួយគ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គី​និក ពណ៌​ស​មិន​ចាំ​ស្លាក​លេខ បានធ្វើ​សកម្មភាព​ជិះ​មក​ក្បែរ​ហើយ​ទាញ​ដៃចង្កូត​ម៉ូតូ​របស់គេ​ផ្ដួល រួច​ជនសង្ស័យ​ក៏បាន​វាយ​មកលើ​ជនរងគ្រោះ ថែមទាំង​បាន​ដក​កាំភ្លើង​ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ​និង​យក​កាបូប​របស់​នារី​ជា​សង្សារ​ដែល​ក្នុងនោះ​មាន​ទូរស័ព្ទ​មួយគ្រឿង​និង​លុយ​ប្រមាណ​១០០​ដុល្លារ ហើយ​ជនសង្ស័យ​ក៏បាន​ឡើង​ជិះ​ម៉ូតូ​ព្យាយាម​រត់គេច ក៏ត្រូវ​ជនរងគ្រោះ​រត់​ដេញតាម ជនសង្ស័យ​ក៏​បក​ត្រឡប់​ក្រោយមក​រងគ្រោះ​វិញ​ភ្ជង់​កាំភ្លើង​គំរាម​បាញ់សម្លាប់​ចោរ​នៅ​ហ៊ាន​តែ​ដេញតាម​ពួកគេ ធ្វើអោយ​ជនរងគ្រោះ​ភិតភ័យ​ក៏​លែង​ដេញតាម ហើយ​ក្រុមចោរប្លន់​ទាំងនោះ​ក៏​ជិះ​ម៉ូតូ​រត់គេច​បាត់​ដោយ​សុ​វត្តិភាព​។​​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក៏បាន​ចុះមក​អន្តរាគមន៍​ភ្លាមៗ​ផងដែរ និង​បាន​នាំ​ជនរងគ្រោះ​ទៅ​ប៉ុស្ដិ៍នគរបាល​បឹង​កេងកង​១ ដើម្បី​សាកសួរ​និង​ដាក់​ពាក្យបណ្ដឹង​៕Image2