ភ្នំពេញ ៖ រថយន្ត២គ្រឿងបុកប៉ះគ្នារងការខូចខាតទាំងសងខាងនៅក្បែរស្ពានហង្សច្រកចូលកោះពេជ្រ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២១ខែមករាឆ្នាំ២០១៤ ត្រង់ចំណុចផ្លូវច្រកចូលស្ពានហង្សកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់
ខណ្ឌចំការមន។ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុមានរថយន្តរ៉េងរ៉ូវើល ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AA-7899 ជិះធ្វើដំណើរដោយបុរសស្ត្រី២នាក់ ធ្វើដំណើរបំរុងចូលទៅកោះពេជ្រទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានរថយន្តបាញ់ស៊ីម៉ង់ត៍ មួយគ្រឿងចតលើចិញ្ចើមផ្លូវហើយរថយន្តរ៉េងរ៉ូវើក៏បើកគេច ខណៈក៏មានរថយន្តកាមរី ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ 2P-2968 បើកបរដោយបុរសម្នាក់ក្នុងទិសដៅច្រាស់គ្នាក៏បុកប៉ះពេញទំហឹងធ្វើអោយរងការខូចខាតផ្នែកខាងមុខជំហៀងខាងឆ្វេងដូចគ្នា។បន្ទាប់ពីកើតហេតុរថយន្តទាំង២គ្រឿងក៏បានឈប់ ធ្វើការដោះស្រាយ ដោយមានសមត្ថកិច្ចមូលដ្ឋានជួយសម្របសម្រួលនៅកន្លែងកើតហេតុផងដែរ៕



































