បុរស​ជនជាតិ​ចិន​ម្នាក់​សង្ស័យ​ស្រវឹង​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រទេះ​អេតចាយ​បណ្ដាលអោយ​រងរបួស​ធ្ងន់​ម្នាក់ឯង​

0

​ភ្នំពេញ​៖ បុរស​ជន​ជាតិចិន​ស្រវឹងស្រា​ធ្លាក់​ភ្នែក​ជិះ​ម៉ូតូ​បុក​រទេះ​អេតចាយ​ដួល​រងរបួស​ធ្ងន់​
​នៅ​ចំណុច​ក្បែរ​និង​ភោ​ជនី​ដ្ឋា​ន​អា​តា​ឡង់​តិច កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវ​លេខ​២១៥ ស្ថិតក្នុង​សង្កាត់​វាលវង់ Image16ខណ្ឌ​៧​មករា​។​​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ស៊ុយ​ស៊ូ​គី​ស្ដេ​ប ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1U-3542 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ឆ្លងកាត់​ស្ដុ​ប​រង្វង់​មូល​អាងទឹក ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ជ្រុល​ទៅបុក​និង​រទេះ​អេតចាយ​មួយ​ដែល​គេ​កំពុង​អូស​នៅ​ចិញ្ចើមផ្លូវ​បណ្ដាលអោយ​ដួល​បោក​របួស​យ៉ាងធ្ងន់ធ្ងរ​តែម្នាក់ឯង ត្រូវបាន​រថយន្ត​សាមុយ​មន្ទីរពេទ្យ​ឯកជន​ដឹក​យកទៅ​សង្គ្រោះ​ភា្ល​មៗ​។​​ក្រោយ​កើតហេតុ​ម៉ូតូ​របស់​ជនរងគ្រោះ​ខាងលើ​ត្រូវបាន​មិត្ត​ភ័ក្តិ​ដែល​ស្គាល់​ជិះ​យកទៅ​រក្សាទុក​នៅផ្ទះ​រប​ស់​គេ​តែម្ដង​៕Image17