ខេត្តក្រចេះ កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥! ប្រភពពត៌មានពីក្រុមគ្រួសារជនរងគ្រោះបានប្រាប់ថា!កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ជនរងគ្រោះទាំង២នាក់ទី១.ឈ្មោះ ឡុច ផុងភេទប្រុសអាយុ៣៨មានស្រុកកំណើត ភូមិអន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បច្ចុប្បន្នមករស់នៅបណ្តោះអាសន្ននៅក្នុងស្រុកសណ្តាន់ និងទី២.ឈ្មោះ អែម ឈុន ភេទប្រុសអាយុ២៨ រស់នៅភូមិស្រែព្រីង ឃុំ
សុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅមុនពេលកើតហេតុអ្នកទាំង២នាក់បានបបួលគ្នាទៅកាប់ដើមឈើនៅក្នុងដីចំការក៏ត្រូវដើមឈើបាក់សង្កត់ស្លាប់ ឈ្មោះ ឡុច ផុងនិងរបួសធ្ងន់ម្នាក់!
បើតាមតាររៀបរាប់ពីជនរងគ្រោះម្នាក់ដែលមានជីវិត ឈ្មោះ អែម ឈុន ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើប្រាប់ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ពួកគេបាននាំគ្នាទៅកាប់ឈើនៅក្នុងដីចំការ ពេលនោះពួកគេបានកាត់ដើមឈើបាន ១ដើមហើយ
ក៏ប៉ុន្តែឈើនោះវាមិនដួលរលំសោះ!ទើបពួកគេសម្រេចចិត្តកាត់ដើមឈើ១ដើម ឈើ១ដើមទៀតដែលនៅជិតគ្នា ក្នុងគោលបំណងគិតថា នឹងឲ្យវាដួលរលំទៅលើដើមឈើ១ដើម(មុន)ដែលគេបានកាត់វារួចហើយដែលវាមិនដួលនោះ!ក្នុងខណៈពេលនោះស្រាប់តែដើមឈើទី១
ដែលគេកាត់ទុកចោលនោះ បានបាក់មកសង្កត់លើពួកគេទាំង២នាក់តែម្តង
បណ្តាលឲ្យរូបគេរបួសធ្ងន់ ចំណែក ឈ្មោះ ឡុច ផុង បានស្លាប់បាត់បង់ជីវិតពេលនោះទៅ។



































