​ការប្រមូលផ្តុំ​របស់​ក​ម្មករ​កម្មការិនី​នៅមុខ​សាលាខេត្ត​កំពុងចាម​រង​ចាំ​ដំណោះស្រាយ​ឲ​តំណាង​ពួកគេ​ចូលធ្វើរ​ការ​វិញ ត្រូវ​បរាជ័យ​

0

​ខេត្តកំពង់ចាម ៖ កម្មករ​កម្មការិនី រោងចក្រ​មេន​ហាត​ធេ​ន ប្រមាណ​៣០០​នាក់​ជាង ដែល​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ និង​អ្នកស្រី យ៉ាង សោ​ភ​ណ្ឌ័ ប្រធាន សហ​ព​ន្ធ័​សហជីព​កម្ពុជា បាន​លើកគ្នា​មក​តវ៉ា​ទាមទា​ឲ​តំណាង​ពួកគេ​៣​នាក់​ចូលធ្វើរ​ការ​វិញ តាម​ការសន្យា​កាលពី​ថ្ងៃទី​១៩ នោះ​នៅតែ​គ្មាន​ដំណោះស្រាយ​ដដែល នៅខាងមុខ​សាលាខេត្ត​កំពង់ចាម កាល​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៥ នេះ​។image
​បើតាម​ប្រភពពី​មន្ត្រី​សាលាខេត្ត​បាន​ឲ​ដឹងថា កា​ជួបពិភាគ្សា​រក​ដំណោះស្រាយ​នៅក្នុង​សាលាខេត្ត​ត្រូវ​ជួប​បរាជ័យ ដោយសារ​តំណាង​ទាំង​ប្រាំ​រូប​ក្នុងនោះ​មាន​អ្នកស្រី​យ៉ាង សោ​ភ​ណ្ឌ័​ម្នាក់​ដែរ​មិន​ទាំង​មើល​កំណត់ហេតុ ព្រៀង​នៃ​ការពិភាគ្សា​នេះ​ផង​។​image (3)
​ចំណែក​ខាង​តំណាង​កម្មករ​កម្មការិនី​បាន​ឲ​ដឹងថា មិនបាច់​មើល​ទេ​ព្រោះ​ក្នុង​កំនត់ហេតុ​ពិភាគ្សាគ្នា​នោះ​គ្មាន​នៅ​ក្នុ​បំណង​របស់​ពួកគេ​ផង​។​
​សូមបញ្ជាក់ថា មាន​កម្មករ​កម្មការិនី​ជាច្រើន​នាក់​មកពី​រោងចក្រ​មេន​ហាត​ធេ​ន ស្ថិត​ក្នុងភូមិ​-​ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម មាន​មួយចំនួនធំ​ចូលធ្វើ​ការធម្មតា ខ្លះទៀត​មាន​វត្តមាន​តវ៉ា​នៅមុខ​រោងចក្រ​ដែល​ដឹកនាំ​ដោយ អ្នកស្រី យ៉ាង សោ​ភ​ណ្ឌ័ និង​តំណាង​របស់​ពួកគេ​៣​នាក់ ១-​ឈ្មោះ​ច​ន ធាង ២-​ឈ្មោះ​ផាន់ ចា​ន្នី​, ៣-​ឈ្មោះ ប៉េង ផល្លា ដាក់​មេក្រូ​តវ៉ា​នៅមុខ​រោង​ច​ម្រ​ស្រែក​អំពាវនាវ​ឲ្យ​កម្មករ​ទាំងអស់​ចូលរួម​តវ៉ា ដើម្បី​ឲ​ពួកគេ​៣​នាក់​នេះ​ចូលធ្វើរ​ការ​វិញ​។​image (2)
​ហើយ​ក្រោយមក​កម្មករ​ជាច្រើន​នាក់​ដែល​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន ក៏បាន​លើកគ្នា​មក​ខាងមុខ​សាលាខេត្ត​កំពង់ចាម ដើម្បី​រង់ចាំ​ទទួលលទ្ធផល​នៃ​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ទាមទារ​លក្ខខណ្ឌ​ការងារ និង​ស្នើសុំ​ឲ្យ​តំណាង​ពួកគេ​បាន​ចូលធ្វើការ​វិញ ។​image (1)
​ក្រុមកម្មករ​បាន​អះអាងថា ប្រសិនបើ​ដំណោះស្រាយ​ក្នុង​ការចរចា​ថ្នាក់​ខេត្ត​មិន​ទទួលលទ្ធផល​តាម​ការ​ទាមទារ​ទេនោះ ពួកគេ​នឹង​បង្ខំចិត្ត​នាំគ្នា​មក​តវ៉ា​ដល់​រាជធានី​ភ្នំពេញ ។​
​សមត្ថកិច្ច​បាន​អះអាងថា ការតវ៉ា​របស់​កម្មក​រ កម្មការិនី​មិនមាន​បង្ក​អសន្តិសុខ ឬ​អំពើហិង្សា​ណាមួយ​ទេ ស្រប​ពេលដែល​សមត្ថកិច្ច​បាន​ពង្រឹង​ពី​សន្តិសុខ សណ្តាប់​នៅ​ទីនោះ ៕