តវ៉ា​តឹងតែង​ខ្លាំង​និង​ស្ទះផ្លូវ​ច្រកព្រំដែន​ប៉ោយប៉ែត​ជិត​១​ថ្ងៃ​:​កម្មករ​និង​គយ​ឯកភាពគ្នា​៣​ចំណុច​

0

បន្ទាយមានជ័យ​:បន្ទាប់ពី​លើកគ្នា​កើន​ចំនួន​ពី​ជាង​១០០​នាក់​ដល់​ប្រមាណ​៣០០​នាក់​ធ្វើបាតុកម្ម​ទ្រ​ទ្រាយ​ធំ​បង្ក​ស្ទះចរាចរណ៍​ផ្លូវជាតិ​លេខ ៥​ភ្ជាប់​ទៅ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ត្រង់ចំណុច​ជាប់​នឹង​អតីត​ផ្សារ​រ៉ា​ចាស់​ភូមិ​/​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​ពី​ម៉ោងជាង​១០​ព្រឺ​ក​ថ្ងៃទី ២២ មករា ២០១៥​មក នៅ​ម៉ោង​៤​ល្ងាច​ថ្ងៃ​ដដែល​កម្មករ​និង​មន្ត្រី​គយ​បាន​ឯកភាពគ្នា ៣​ចំណុច​។​IMG_1677
សំណៅ​សរសេរ​ដៃ​១​ទំព័រ​ចុះ​ថ្ងៃទី ២២ មករា ២០១៥ នៃ​លទ្ធផល​កិច្ចពិភាក្សា​គ្នា​រវាង​តំណាង​កម្មករ​និង​ម្ចាស់​ទំនិញ​ដឹក​តាម​រទេះអូស​គឺ​អ្នកស្រី រ៉ា​យ មុំ និង អ្នកស្រី ភុ​ន ប់​ិ​ុ​ច នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត​និង​លោក ញឹម សំណាង អនុប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ា​ន​ព្រមព្រៀងគ្នា​ថា​:​ទី​១- មន្ត្រី​អង្គភាព​គយ​អាចជួយ​សម្របសម្រួល​ទំនិញ​ស្របច្បាប់​បន្តិចបន្តួច​ជើង​ទី​១​បង់ពន្ធ​ដូច​មុន​តាម​ធ​មិ​ម​តា ហើយ​អនុញ្ញាតិ​អោយនៅ​តែម្តង ដោយ​មិនបាច់​រើ​ទេ​។​IMG_1676
ទី​២-​ជើង​ទី ២​ឡើងទៅ​ត្រូវ​បង់ពន្ធ​ធម្មតា ហើយ​ត្រូវ​រើ​ទំនិញ​នៅ​ទីលាន​រទេះ​។​ទី​៣-​បើ​មាន​បញ្ហា​លើក​ក្រោយ កម្មករ​ត្រូវ​ចាត់តាំង​នឹង​ជូនដំណឹង​ដល់​អាជ្ញាធរ​ជាមុនសិន​។​កិច្ចពិភាក្សា​នេះ​បញ្ចប់​នៅ​ម៉ោង​៤ ល្ងាច​ថ្ងៃទី ២២ មករា ២០១៥ ។​
ពួកកម្មករ​បាន​លើក​បញ្ហា​យ៉ាងច្រើន​ករណី​ដើម្បីអោយ​មន្ត្រី​គយ​បន្ធូរបន្ថយ​ការត្រួតពិនិត្យ​និង​បង់ពន្ធ​។​IMG_1663
ប៉ុន្តែ លោក ឈួន ហៃ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរា​ជាតិ​ប៉ោយប៉ែត​និយាយថា​:​អ្នក​តវ៉ា​មាន​ចំនួន​១០​ទៅ ២០​ភាគរយ​ប៉ុណ្ណោះ​។​អ្នក​តវ៉ា​ច្រើនតែ​គេចវេះ​ការបត់​ពន្ធ ហើយ​ដឹកជញ្ជូន​ទំនិញ​ខូចគុណភាព ហាមឃាត់ ឬ​ទំនិញ​លាក់លៀម​ដែលមាន​អត្រាពន្ធ​ខ្ពស់​៕​