ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ដែលជាមុខសញ្ញារៀបគំរោងប្លន់សំលាប់ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក និងស្រុកកំរៀងធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានកាលពីថ្ងៃទី21-1-15 វេលាម៉ោង5,10នាទីល្ងាច ត្រង់ចំនុចភូមិ
ដូង ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង បន្ទាប់ពីមុខសញ្ញានេះបានធ្វើសកម្មភាពប្លន់ម៉ូតូនិងសំលាប់ម្ចាស់កាលពីថ្ងៃទី24-12-14វេលាម៉ោង12,30នាទីនៅចំនុចក្នុងចំការចំងាយពីផ្លូវជាតិលេខ59ប្រមាណ3,5kmស្ថិតក្នុងភូមិអូរឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹករួចមក ។
គួររំលឹកដែរថា កាលពីថ្ងៃទី24-12-14 មានស្ត្រីម្នាក់ឈ្មោះ ខែន វណ្ណា ហៅវិន អាយុ46្នាំ
រស់នៅភូមិដូង ឃុំបងរាំង ស្រុកកំរៀង មានមុខរបរជាអ្នករត់ម៉ូតូឌុប បានឌុបមនុស្សប្រុសពីរនាក់ចេញពីស្រុកកំរៀងឆ្ពោះទៅកាន់ស្រុកភ្នំព្រឹកដោយទទួលបានប្រាក់ឈ្នួលចំនួន5មុឺនរៀល ។
តាំងពីថ្ងៃនោះមក បើតាមការអះអាងពីកូនប្រុសរបស់ស្ត្រីរូបនោះបាននិយាយថា
គឺបានបាត់ដំណឹងម្តាយរហូតដោយមិនឃើញវិលត្រឡប់ទៅផ្ទះវិញឡើយ ប៉ុន្តែនោះថ្ងៃទី26-12-14ក៏ទទួលបានដំណឹងថាសមត្ថកិច្ចឃាត់ម៉ូតូបានមួយគ្រឿងដែលជនល្មើសទុកចោលហើយរត់គេចខ្លួនជាក់ស្តែងគឺជាម៉ូតូរបស់ម្តាយខ្លួនយ៉ាងពិតប្រាកដ ដោយយោងទៅលើឯកសារផងនោះទើបសមត្ថកិច្ចក៏បានប្រគល់ម៉ូតូនោះមកអោយឪពុករបស់ខ្លួនវិញ ចំណែកម្តាយគឺបាត់ដំណឹងរហូត ។
ដោយឡែករបាយការណ៍របស់សមត្ថកិច្ចស្រុកភ្នំព្រឹកបានអោយដឹងថា នៅថ្ងៃទី1-1-15
វេលាម៉ោង4,30 នាទីល្ងាច ស្រាប់តែមានប្រជាពលរដ្ឋម្នាក់ដែលជាម្ចាស់ចំការនៅចំនុចក្បែភ្នំក្រលៀនបានរាយការមកថាគាត់បានប្រទះឃើញមានសពស្ត្រីម្នាក់ដេកស្លាប់រហូតដល់ស្អុយរលួយទៅហើយព្រមទាំងមានពាក់មួកសុវត្ថិភាពថែមទៀត ទើបសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យ ប៉ុន្តែកាលនោះគឺមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ប៉ុន្តែក្រោយពីបានទាក់ទងទៅតាមបណ្តាស្រុកជិតខាងទើបដឹងថាស្ត្រីដែលស្លាប់នោះគឺពិតជាស្ត្រីដែលមានមុខរបររត់ម៉ូតូឌុបនោះមែន ទើបសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកទាំងពីរបានសហការគ្នាយ៉ាងស្អិតរមួតដើម្បីតាមចាប់ខ្លួនមុខសញ្ញាយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់
ទីបំផុតជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនយកមកធ្វើការសាកសួរដោយជននោះមានឈ្មោះ ផល សុថា ភេទប្រុស អាយុ28ឆ្នាំមានមុខរបរជាកម្មករដែលនៅចំពោះមុខសមត្ថកិច្ចគេ បានសារភាពថានៅថ្ងៃនោះគឺរូបគេបានរៀបចំគំរោងប្លន់ជាមួយដៃគូម្នាក់ទៀតឈ្មោះសែន ភេទប្រុស អាយុ28ឆ្នាំដូចគ្នានិងរស់នៅក្នុងភូមិ ឃុំជាមួយជនរងគ្រោះដោយពួកគេទាំងពីរនាក់
បានត្រៀមខ្សែគោប្រវែងមួយម៉ែត្រនៅក្នុងខ្លួនដើម្បីសំលាប់ស្ត្រីដែលជាអ្នករត់ម៉ូតូឌុបនោះ ។គេបានសារភាពបន្តថា ជាមួយនឹងឈ្នួលដឹក5មុឺនរៀលគឺគេបានតំរូវអោយម៉ូតូជូនពួកគេ
ទៅដល់ផ្លូវលំមួយដែលចុះពីផ្លូវជាតិជាង3km រួចពួកគេបានយកខ្សែគោដែលបានធ្វើជារង្វង់រួចជាស្រេចនោះមកទាក់រឹត កម្ចាស់ម៉ូតូរហូតដល់ដាច់ខ្យល់ស្លាប់ទើបគេនាំគ្នាយកម៉ូតូជិះត្រឡប់មកស្រុកកំរៀងវិញដើម្បីប្តូរតែមអោយទៅជា012វិញហើយក៏បានដើរលក់ប៉ុន្តែពេលដែលឃើញសមត្ថកិច្ចតាមពីក្រោយជាប់ពេកក៏ទុកម៉ូតូចោលរួចរត់ឆ្លងដែនចូលទៅក្នុងទឹកដីថៃតែម្តង តែពេលត្រឡប់មកវិញទើបត្រូវប៉ូលីសចាប់ខ្លួន ដោយឡែកបក្ខពួកម្នាក់ទៀតសមត្ថកិច្ចកំពុងតាមរកហើយ ៕


































