បាត់ដំបង: ចំនួនទឹកប្រាក់ចាប់ពី10លានទៅ20លានរៀលគឺជាការពិន័យទៅលើរថយន្តដែលបានដឹកលើសទំងន់ បន្ទាប់ពីក្រុមជញ្ជីងថ្លឹងរថយន្តរបស់មន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្តបានផ្អាកសកម្មភាពអស់មួយរយ:ធំដោយសារតែមានរឿងអាស្រូវជាច្រើនបានកើតឡើង និងដោយសារតែជញ្ជីងសំរាប់ថ្លឹងរថយន្តអាចច្រេះសុីផងក៏មិនដឹង ។
កន្លងមកក្រុមកំលាំងចំរុះដែលឈរជើងមួយកណ្តុបនៅត្រង់ចំនុចភូមិស្វាយកង់ ឃុំអន្លង់វិលស្រុកសង្កែ ខេត្តបាត់ដំបង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ5 ដែលមួយថ្ងៃៗគេចងអង្រឹងដេក ចាំមើលរថយន្តណាដែលដឹកលើសទំងន់នោះ គឺសុទ្ធតែជាជនភ្នែកទិព្វទាំងអស់ព្រោះពួកគេមិនសូវប្រើប្រាស់ជញ្ជីងយកមកថ្លឹងរថយន្តដែលដឹកលើសចំណុះនោះទេ ដោយគេគ្រាន់តែឈរសំលឹងមើល មួយភ្លែតអាចដឹងថារដយន្តនោះលើសប៉ុន្មានគីឡូរួចជាស្រេចហើយចាប់ផ្តើមផាកពិន័យតែម្តង ។
ពាក់ព័ន្ធនឹងបញ្ហានេះក៏មានប្រភពមួយចំនួនបាននិយាយថាទំនងជាជញ្ជីងត្រូវច្រេះសុីអស់ហើយ ក៏អាចយកទៅលក់អោយអេតចាយដែលនៅជាប់គ្នានោះផងក៏មិនដឹងបានជាគេនាំគ្នាប្រើភ្នែកបែបនេះ។ នៅមុននេះប្រមាណជាងពីរខែក៏ស្រាប់តែបាត់ក្រុមជញ្ជីងនេះអស់រលីងដោយមានការរុះរើ> ខ្ទមកំសត់នោះថែមទៀតផង ដែលបញ្ហានៃការដកចេញនេះក៏មានខ្លះនិយាយថាដោយសារតែមាន
ភាពចំរូងចំរាស់ផ្ទៃក្នុង ដែលពេលនោះផងដែរលោក ស៊ួ ប៉ុណ្ណារ៉ុង អនុប្រធានមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត និងជាអ្នកគ្រប់គ្រងក្រុមចំរុះនេះបានប្រាប់កម្ពុជាថ្មីថា ដោយសារតែភាពរញ៉េរញ៉ៃ> ទើបលោកត្រូវបញ្ឈប់ជាបណ្តោះអាសន្នសិនគឺមិនអោយធ្វើសកម្មភាពអ្វីទាំងអស់ទោះបីជាក្នុង រូបភាពឈរជើង ឬក៏សកម្មភាពចល័តក៏ដោយ ។
រយ:ពេលប្រមាណជា3ថ្ងៃនេះក៏ស្រាប់តែគេឃើញមានការឃាត់រថយន្តធំៗប្រហែល10គ្រឿង ដែលភាគច្រើនជាប្រភេទរថយន្តដឹកខ្សាច់លើសទំងន់អោយឈប់ត្រៀបត្រានៅសងខាងផ្លូវត្រង់ចំនុចខាងលើដើម្បីចរចាររឿងការផាកពិន័យ ។
ស្ថិតក្នុងវ័យប្រមាណជិត50ឆ្នាំបុរសម្នាក់ដែលជាអ្នកបើកបររថយន្តបានរៀបរាប់យ៉ាងខ្លីថា
រថយន្តពួកគាត់ខ្លះដឹកខ្សាច់លើស5តោន ឯខ្លះទៀតលើសទៅដល់10តោនឥឡូវត្រូវក្រុមជញ្ជីង ចល័តចាប់ដោយពិន័យទៅលើរថយន្តពួកគាត់ចាប់ពី10លានទៅ20លានរៀលឯណោះ ហើយមុខ របរដឹកខ្សាច់មិនទៅបានចំណេញអីប៉ុន្មានទេ តែដល់គេពិន័យដល់ថ្នាក់នេះហើយគឺមានតែចងអង្រឹង ដេកនៅកន្លែងហ្នឹងឯងព្រោះសំខាន់គឺវាអត់លុយតែម្តង ។
នេះបានចំជាអស្ចារ្យមែនបាត់មុខមួយរយ:គឺពួកគេបានទៅសំងំដុសខាត់ភ្នែកជញ្ជីងឡើងវិញ ហើយចាប់ផ្តើមប្រើធ៌មក្តៅមែន ប៉ុន្តែយើងមិនទាន់បានសុំការបំភ្លឺពីលោក ស៊ួ ប៉ុណ្ណារ៉ុង នៅឡើយទេ៕