​​បុរស​ពី​នាក់​នាំគ្នា​ផ្តួលរំលំ​ដើមឈើ មួយ​ដើម មិនទាន់​ដួល​ផង​ទៅ​កាប់​មួយ​ដើម ទៀត ត្រូវ​ដើមឈើ​ដែល​កាត់​រួច​ដួល​សង្កត់​ស្លាប់​១ របួស​ម្នាក់​

0

ខេត្តកំពង់ធំ ៈបុរស​២​នាក់​នាំគ្នា​ទៅ​កាប់​ដើមឈើ​នៅក្នុង​ចំការ ត្រូវ​ដើមឈើ​បាក់​ធ្លាក់​សង្កត់​លើ ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​កាលពី​រសៀល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៥!
​ ​ប្រភព​ពត៌មាន​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ប្រាប់ថា​!​កាលពី​រសៀល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​image-55e36bfcd2b03515c3a3d822adf00bc446607db94082f818e358be37efce6086-V_resized_3២០១៥ ជនរងគ្រោះ​ទាំង​២​នាក់​ទី​១.​ឈ្មោះ ឡុ​ច ផុង​ភេទ​ប្រុស​អាយុ​៣៨​មាន​ស្រុកកំណើត ភូមិ​អ​ន្សោ​ង​ធ្លាក់ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ បច្ចុប្បន្ន​មក​រស់នៅ​បណ្តោះអាសន្ន​នៅ​​ក្នុងស្រុក​សណ្តាន់ និង​ទី​២.​ឈ្មោះ អែម ឈុន ភេទ​ប្រុស​អាយុ​២៨ រស់នៅ​ភូមិ​ស្រែព្រីង ឃុំ​សុ​​ចិត្រ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ នៅ​មុនពេល​កើតហេតុ​អ្នក​ទាំង​២​នាក់​បាន​បបួលគ្នា​ទៅ​កាប់​ដើមឈើ​នៅក្នុង​ដីចំការ​ក៏ត្រូវ​ដើមឈើ​បាក់​សង្កត់​ស្លាប់ ឈ្មោះ ឡុ​ច ផុង​និង​របួសធ្ងន់​ម្នាក់​!​ ​បើតាម​តារ​រៀបរាប់​ពី​ជនរងគ្រោះ​ម្នាក់​ដែលមាន​ជីវិត ឈ្មោះ អែម ឈុន ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ប្រាប់ នៅ​រសៀល​ថ្ងៃទី​២២ ខែមករា image-d150eb76941862ced734aea4f275f20c9b371aff8cfd54d51da1b20a8340dd04-V_resized_2ឆ្នាំ​២០១៥ ពួកគេ​បាននាំគ្នា​ទៅ​កាប់​ឈើ​នៅក្នុង​ដីចំការ ពេលនោះ​ពួកគេ​បាន​កាត់​ដើមឈើ​បាន ១​ដើម​ហើយ ក៏ប៉ុន្តែ​ឈើ​នោះ​វា​មិន​ដួលរលំ​សោះ​!​ទើប​ពួកគេ​សម្រេចចិត្ត​កាត់​ដើមឈើ​១​ដើម ឈើ​១​ដើម​ទៀត​ដែល​នៅ​ជិតគ្នា ក្នុង​គោលបំណង​គិតថា នឹង​ឲ្យ​វា​ដួលរលំ​ទៅលើ​ដើមឈើ​១​ដើម​(​មុន​)​ដែល​គេ​បានកា​ត់វា​រួចហើយ​ដែល​វា​មិន​ដួល​នោះ​!​ក្នុងខណៈ​ពេលនោះ​ស្រាប់តែ​ដើមឈើ​ទី​១​ដែល​គេ​កាត់​ទុកចោល​នោះ បាន​បាក់​មក​សង្កត់​លើ​ពួកគេ​ទាំង​២​នាក់​តែម្តង​បណ្តាល​ឲ្យ​រូបគេ​របួសធ្ងន់ ចំណែក ឈ្មោះ ឡុ​ច ផុង បាន​ស្លាប់បាត់​បង់ជីវិត​ពេលនោះ​ទៅ​។​
​ ​ ​ ​ ​ ​ ​ ​ ​ដោយ ប៊ុន រដ្ឋា