សំបុក​លក់ និង​ចែកចាយ​គ្រឿងញៀន​ត្រូវបាន​ក្រសោប​

0

បាត់ដំបង​: ក្រុម​យុវវ័យ​ចំនួន​4​នាក់​ដែលជា​មុខសញ្ញា​លក់ និង​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​
ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ធ្វើការ​បង្ក្រាប​កាលពី​វេលា​ម៉ោង​5,30​នាទី​នា​ល្ងាច​ថ្ងៃទី​23-1-15 ត្រង់ចំនុច​ផ្ទះជួល​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​image

ព្រែក​ព្រះស្តេច​ក្រុង​បត់​ដំបង ខណ​:​ដែល​ក្រុម​នេះ​កំពុង​ធ្វើ​សកម្មភាព​លក់ និង​ចែកចាយ​ជាក់ស្តែង ។​ យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ដែល​អះអាង​ដោយ​លោក​វរ​:​សេនីយ៍​ត្រី​ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ស្តីទី នៃ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បានបញ្ជាក់​ថា​ក្រោយពី​ទទួលបាន​ព័ត៌មាន​ស្តីពី​ការលក់ និង​ចែកចាយ​គ្រឿងញៀន​រួចមក​លោក​បាន​ដឹកនាំ​កំលាំង​ជំនាញ​ដោយមាន​ការសហការ​ជាមួយ​កំលាំង​ក្រុម​បង្ការ បង្ក្រាប​ចុះ​ប្រតិបត្តិការ​ត្រង់ចំនុច​ខាងលើ​ព្រមទាំង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​4​នាក់ ព្រមទាំង​ដកហូត​បាន​នូវ​វត្ថុតាង​មួយចំនួន​ផងដែរ​ដើម្បី​យកមក​សាកសួរ​នៅ​ការិយាល័យ ។​មុខសញ្ញា​ទាំងនោះ​មានឈ្មោះ 1​ផន វ៉ាន់​នី ហៅ​ស្រី​ម៉ុម ភេទ​ស្រី អាយុ​31​ឆ្នាំ​ជា​ម្ចាស់​បន្ទប់​ជួល 2​អ៊ុំ សុ​វណ្ណា​រី ហៅ​ស្រីអូន ភេទ​ស្រី អាយុ​20​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ព្រះស្តេច 3​សឿ​ម សិរី​ ហៅ​វែង ភេទ​ប្រុស អាយុ​29​ឆ្នាំ រស់នៅ​ភូមិ​20​ឧសភា និង​4​បន បែន ហៅ​មុ​ាំ​ង ភេទ​ប្រុស អាយុ​24​ឆ្នាំ​ រស់នៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ។ ដោយឡែក​គ្រឿងញៀន​ដែល​សមត្ដ​កិច្ច​ដកហូត​បាន​

image
គឺមាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​5​កូន​ថង់ ស្មើនឹង 1,22​ក្រាម កូនជញ្ជីង​សំរាប់​ថ្លឹង​មួយ​
ទូរស័ព្ទដៃ​ចំនួន​ពីរ​គ្រឿង និង​ឧបករណ៍​សំរាប់​ផ្តល់​ទីតាំង​សេព​គ្រឿងញៀន​មួយចំនួន​ថែមទៀត ។​ នៅ​ចំពោះមុខ​សមត្ថកិច្ច​បើទោះបីជា​មុខសញ្ញា​ទាំងនេះ​មិនបាន​សារភាព​អំពី​ការរក​សុ​ី​មុខរបរ​នេះ​ពីមុនមក​ក៏ដោយ​ក៏​លោកនាយ​ការិយាល័យ​បាន​សង្កត់ធ្ងន់ថា​គឺជា​មុខសញ្ញា​ដ៏​សកម្ម​ ផងដែរ​ដែល​សមត្ថកិច្ច​ដាក់​បណ្តាញ​តាម​ឃ្លាំ​ជាប់​ជាប្រចាំ​ដែរ ។​បច្ចុប្បន្ន​ជន​ទាំងនេះ​រួមទាំង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​រៀបចំ​ដើម្បី​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​និង​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់ ៕