ខេត្តសៀមរាបះនៅព្រឹកថ្ងៃទី២៤ខែមករា ឆ្នាំ ២០១៥ វេលាម៉ោង១២.១៥នាទី. អ្នកស្រី ទីវ គឹមកណ្យាណ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាបនិងលោកវរះសេនីយ៍ឯក សឿន សេន ប្រធានការិយាល័យ ប្រឆាំបទល្មើដសេដ្ឋកិច្ច. ព្រោមទាំងមន្ត្រីក្រោមឱវាទ ចុះ
ត្រួតពិនត្យការលក់ថ្នាំពេទ្យ និងការលក់លេលាបស្បែក ដោយគ្មានច្បាប់អនុញ្ញាតិ កាលពីវេលាម៉ោង ១២,១៥នាទីនៅក្នុងផ្សារក្រោម ស្ថិតនៅក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គម ក្រុងសៀមរាប ខេត្តសៀមរាប។
សូមបញ្ជាក់ផងដែរថា សកម្មភាពការបង្ក្រាបទីតាំងលក់ថ្នាំពេទ្យ ហួសដឺលេ និងថ្នាំគ្មានគុណភាព ដែលកំពង់តែចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺក្នុងខេត្តសៀមរាប សមត្ថកិច្ចនៃស្នងការនគរបាលខេត្តសៀមរាប. បានធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការរុករកទីតាំងលក់ថ្នាំពេទ្យ ដោយគ្មានច្បាប់អនុញ្ញាតិ ទទួលបានលទ្ធផលល្អប្រសើរ។
លោកវរះសេនីយ៍ឯ សឿន សេន ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា ការចុះប្រតិបត្តិការក្នុងការបង្ក្រាប ទីតាំងលក់ថ្នាំពេទ្យដែលបានដាក់លក់នៅក្នុងផ្សារត្រីនេះ ដោយទទួលបានការចង្អុុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ សត ណាឌី. ស្នងការនគរបាលខេត្តសៀមរាប និងព្រះរាជអាជ្ញារង ឲ្យកំលាំងរបស់លោកសហការជាមួយនិងមន្ត្រីសុខាភិបាលខេត្តសៀមរាបដើម្បីចុះបង្ក្រាបការលក់ដូរថ្នាំ និងគ្រឿងសំអាង
ដែលពុំមានច្បាប់អនុញ្ញាតិ មានចំនួន ៥៨មុខ សរុប៨៥១៧គ្រាប់។លទ្ធផលដែលទទួលបាន គឺសមត្ថកិច្ចបានរកឃើញមានថ្នាំពេទ្យជាច្រើនមុខ ដែលម្ចាស់អជីវកម្មបានផ្សំទុកជាកញ្ច្ប់សម្រាប់លក់ឲ្យប្រជាពលរដ្ឋ ព្រមទាំងលេលាបស្បែកមួយចំនួនទៀត ចំណែកម្ចាស់អជីវកម្មត្រូវបានស្គាល់ឈ្មោះ សាង អូន ស្រី អាយុ ៦១ឆ្នាំ នៅភូមិស្ពានខ្ពស់ សង្កាត់
គីឡូម៉ែត្រលេខ ៦ ក្រុងភ្នំពេញ. បច្ចុប្បន្នបានស្នាក់នៅផ្ទះ់ជួល ភូមិត្រេពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានលក់លេលាបស្បែកនៅក្នុង ខេត្តសៀមរាប រយះពេល១០ឆ្នាំហើយខេត្តសៀមរាប រយះពេល១០ឆ្នាំហើយចំណែកអ្នកថ្នាំពេទ្យ ឈ្មោះ ស៊ុយ ហួយ. ភេទស្រី អាយុ ៦៨ រស់នៅភូមិ វិហារចិន សង្កាត់ស្វាយដង្គម ក្រុងសៀមរាម ខេត្តសៀមរាប និងធ្លាប់បានធ្វើកិច្ចសន្យា បញ្ឈប់នូវការលក់ថ្នាំផ្សំ តែពុំព្រមឈប់ទើបឈាន ដល់ការបង្ក្រាប។
់លោកស្រី លី វណ្ណះ ប្រធានករិយាល័យឱសថ. ខេត្តសៀមរាប. បានឲ្យដឹងទីតាំងនេះគឺជាទីតាំងលក់ថ្នាំពេទ្យដោយខុសច្បាប់ ស្តីពីការគ្រប់គ្រងឱសថ គឺមិនឲ្យមានលក់ថ្នាំគ្រាប់លាយជាមួយចាបហួយនោះទេ ដែលជាលក្ខណះខុសនឹងច្បាប់ យោងតាមមាត្រាច្បាប់ ១០ជំពូក២ គ្រប់គ្រងទៅលើឱសថស្ថានដែលគ្មានអ្នកទទយលខុសត្រូវច្បាស់លាស់ នឹងត្រូវមានទោស និងពិន័យពី ៥លានទៅ១០លានរៀល និងសូមផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ កុំទិញឱសថនៅតាមទីកន្លែងណាដែលគ្មាន លិខិតអនុញ្ញាតិត្រឹមត្រូវ ព្រោះថ្នាំទាំងនេះបានធ្វើឲ្យប៉ះពាល់សុខភាពដ៏ធ្ងន់ថ្ងូរ។

ដោយ. ប៊ុន. រដ្ឋា



































