កំពង់ស្ពឺ=ទូរកុងទីនរ័មួយគ្រឿងត្រូវបានក្រុមជនសង្សយ័បានបើកចេញពីក្រុងភ្នំពេញតាមផ្លូវជាតិលេខ៣ក្នុងនោះត្រូវបានគេដឹងថាមានផ្ទុកសម្ភារះពេញហើយ ពួកគេមានបំណងគាស់ទូរកុងទីនរ័នេះដើម្បីយកសម្ភារះតែត្រូវបានកងរាជអាវុធលើផ្ទៃប្រទេសសហការជាមួយ
កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺតាមទាន់ដោយទើបតែកាត់បានសៀលមួយប៉ុណ្ណោះ ។
ករណីនេះបានកើតឡើងកាលយប់ម៉ោង ២០ និង ១០ នាទីថ្ងៃទី ២៣ ខែ មករា ឆ្នាំ២០១៥នៅចំណុចភូមិ ព្រៃទទឹង ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំពោះជសង្សយ័បានរត់គេចខ្លួនបាត់ក្រោយពេលដឹងថាសមត្ថកិច្ចមកដល់ ។
យោងតាមការឲ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹថា ឡានផ្ទុកកុងទីនរ័មួយ គ្រឿងម៉ាក ហ្វីណូ សណ្តោងកុងទីនរ័ម៉ាក Freightliner ពណ៏ទឹកបិច ពាក់ស្លាក លេខបណ្តោះអាសន្ន 3348 របស់ក្រុមហ៊ុន CT 13 ដំរីស ត្រូវបានក្រុមជនសង្សយ័ រួមជាមួយអ្នកបើកបរបាននាំចូលដីឡូមួយកន្លែងជាកន្លែងស្ងាត់ ដើម្បីធ្វើសកម្ម ភាពគាស់យកសម្ភារះ ។
ប្រភពបានបន្តទៀតថាក្រោយពីបាននាំឡានចូលក្នុងដីឡូដោយមានរបងពទ្ធ័ជុំវិញនិងមានផ្ទះចាស់ៗក្រុមជនសង្សយ័បានធ្វើសកម្មភាពកាត់ទូរជាជំហ៊ានពួកគេបានកាត់សៀលដែលភាសារសាមញ្ញ គេហៅថាកូនសោរសម្ងាត់របស់គយដែល បានបង់ពន្ធរួច ។ តែដោយមានការតាមដានរបស់មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសនិងមន្ត្រីកងរាជអាវុធខេត្តកំពង់ស្ពឺជាប់ទើបកំលាំងបានចូលដល់ទីតាំដែ លពួកជនសង្សយ័ធ្វើសកម្មភាពហើយក្រុមទាំងនោះបានរត់ចូលព្រៃបាត់អស់។

សមត្ថកិច្ចបានបញ្ជាក់ថា វត្ថុតាងដែលក្រុមជនសង្សយ័បានបន្សល់ទុកនៅនិង កន្លែងរួមមាន ម៉ាស៊ីនភ្លើង និងសម្ភារះសម្រាប់កាត់សោរ និងសៀលមួយចំនួន ទៀត ។ដោយឡែកឡានត្រូវបានកំលាំងបានយកមករក្សាទុកនៅទីបញ្ជាការកង រាជអាវុធហត្ថខេត្តកំពង់ស្ពឺ រងចាំម្ចាស់មកទទួលយកទៅវិញ ក្នុងនោះមន្ត្រីកង រាជអាវុធហត្ថកំពង់ស្ពឺក៏ដូចជាផ្ទៃប្រទេសកំពង់ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីស្វែងរកជនសង្សយ័មកផ្តន្ទាទោសតាមច្បាប់ ។
រំលឹកថាករណីនាំទូរកុងទីនរ័គាស់យកសម្ភារះនេះបានកើតឡើងធំៗ៣ករណីរាប់ទាំងលើកនេះផង ដែលករណីលើកទី១ក្រុមជនសង្សយ័បានគាស់យកបាន សម្រេចពេញមួយកុងទីនរ័ លើកទី២ករណីនេះដែរត្រូវបានកងរាជអាវុធចាប់បាន ទាំងក្រុមកាលពីឆ្នាំ២០១៤ ដោយឡែកករណីលើទី៣ដើមឆ្នាំ២០១៥ នេះបើទោះ បីចាប់មិនបានជនសង្សយ័មែនតែកងកំលាំងបានបង្ក្រាបទាន់ពេលដែលមិនបានធ្វើឲ្យបាត់បង់សម្ភារះរបស់រោងចក្រនិងបានធ្វើឲ្យអ្នកវិនិយោគមានការជឿជាក់មកលើសមត្ថភាពរបស់កងរាជអាវុធហត្ថផងដែរ ៕



































