មេ​ចែកចាយ​ថ្នាំញៀន​ដ៏​សកម្ម​២​នាក់ និង​ថ្នាំញៀន​១៣​កញ្ចប់​តូច​,​អាវុធ​២​ដើម​,​ម៉ូតូ​១​គ្រឿង​និង​រថយន្ត​១​គ្រឿង​ ​ត្រូវ​នគរបាល​ក្រសួង​និង​ខេត្ត ប្រដេញ​ស្ទាប់​ចាប់ បន្ទាប់ពី​តាមដាន់​សម្ងាត់​អស់​៣​ថ្ងៃ​

0

​កំពង់ឆ្នាំង​៖​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ចំណុច​ផ្លូវបែក​ជា​៤​ក្បែរ​សាលា​បុណ្យ​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​នៅ​ម៉ោង​៦​និង​១០​នាទី​ល្ងាច​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៥ នៅពេល​នគរបាល ១​ក្រុម​ផ្ទុះអាវុធ​អាកា​៣​គ្រាប់ ដើម្បី​ស្ទាក់ចាប់​រថយន្ត​បា​ឡែ​ន​ពណ៌​z2ស​១​គ្រឿង និង​មនុស្ស​២​នាក់​ដែល​គ្មាន​អ្នកណា​បានដឹង​ជាមុន ហើយ​ខ្លះ​យល់ថា​អ្នក​ស្រវឹង​បាញ់​គ្នា​។ ក្រោយពេល​កើតហេតុ​ទើប​គេ​អោយដឹងថា ការផ្ទុះអាវុធ​នេះ​គឺ​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​១​ក្រុម​ស្ទាក់ចាប់​មេ​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​២​នាក់ ដែល​គេ​តាមដាន​សម្ងាត់​៣​ថ្ងៃ​មកហើយ​តាំងពី​ភ្នំពេញ​មក​។​
​ ​សមត្ថកិច្ច​អោយដឹងថា​៖​អ្នកដឹកនាំ​បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​នេះ ជា​
​លោក​អនុប្រធាន​មន្ទីរ​គ្រឿងញៀន​ក្រសួងមហាផ្ទៃ គឺ​ធ្វើតាម​បញ្ជារ​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ​។​ជនល្មើស​ដែល​ចាប់ខ្លួនបាន​នោះ ទី​១​ឈ្មោះ មាស ចាន់​ធិ​ន អាយុ​៣០​ឆ្នាំ​មុ​របរ រត់​រថយន្ត​តាក់ស៊ី ជា​មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន​ដ៏​សកម្ម និង​កូន​មន្ត្រី​គរ​បាល​ខេត្ត​ម្នាក់ និង​ទី​២​នារី​ម្នាក់​ជា​គូរ​ដណ្តឹង​មិន​ស្គាល់ឈ្មោះ ពួកគេ​រស់នៅក្នុង​ក្រុងភ្នំពេញ និង​បាន​ចេញចូល​ស្នាក់នៅ​ជាមួយ​ផ្ទះ​ឪពុកម្តាយ​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​
​ ​ក្រោយពេល​ចាប់ខ្លួន​សមត្ថកិច្ច​ក្រសួង​និង​ខេត្ត ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន លោក​ព្រះរាជ​អា​
​ជ្ញា​សាលាដំបូង​ខេត្ត បាន​សហការគ្នា​ឆែកឆេរ​ផ្ទះ​ឪពុក​គេ​ដែល​គេ​ស្នាក់នៅ រកឃើញ​អាវុធ​កា​៥៩​មួយ​ដើម អាវុធ​អាកា​ស្វាយ​បត់​មួយ​ដើម ដាវ​សាំ​មូ​រ៉ៃ​១​ដើម កាំបិត​ក​កុក​១​ដើម និង​សម្ភា​រៈជក់​ថ្នាំញៀន​មួយចំនួនទៀត​។​ដោយឡែក​នៅក្នុង​រថយន្ត​បា​ឡែ​ន​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-3341 របស់់​ឪពុក​គេ​ដែល​គេ​យកទៅ​រត់​តាក់ស៊ី និង​ជិះ​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន​សមត្ថកិច្ច​ឆែក​រកឃើញ​ថ្នាំញៀន​១៣​កញ្ជប់​តូច ដែល​ក្នុង​១​កញ្ចប់​គេ​លក់​ថ្លៃ​១២​ម៉ឺន​រៀល​។​z5​ ​ជនសង្ស័យ​ទាំង​២​នាក់ រួមទាំង​វត្ថុតាង​ខាងលើ​ព្រមទាំង​រថយន្ត​បា​ឡែ​ន​១​គ្រឿង​និង​ម៉ូតូ​ធំ​១​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ដកហូត​បញ្ជូនមក​រក្សាទុក​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ពិនិត្យ​ស្រាវជ្រាវ​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​បញ្ជូន​ទៅកាន់​តុលាការខេត្ត​។​
​ ​មន្ត្រីនគរបាល​មូលដ្ឋាន​អោយដឹងថា​៖​ជនសង្ស័យ​ឈ្មោះ មាស ចាន់​ធិ​ន ធ្លាប់​ជាប់ពន្ធនាគារ​២​ទៅ​៣​លើក ពីបទ​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន ហើយ​ឪពុក​គេ​ជា​មន្ត្រីនគរបាល​ក៏​ធ្លាប់បាន​ចាប់បញ្ជូន​គេ​ទៅ​បន្សាប​គ្រឿងញៀន​នៅ​បន្ទាយ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ អស់​លុយ​ឡើង​ក្រ​ខ្លួន​ទៅហើយ តែ​គេ​នៅតែ​មិន​រាងចាល​ឡើយ​។​ដោយឡែក​អាវុធ​២​ដើម​ខាងលើនេះ​ជា​អាវុធ​របស់​ឪពុក​គេ​ជា​មន្ត្រីនគរបាល​ខេត្ត តែ​គេ​យកមក​ទុក​លើផ្ទះ​មានច្បាប់​ប្រើប្រាស់​ឬ​យ៉ាងណា​នោះគេ​មិនទាន់​អោយដឹង​ឡើយ​៕z6