​គយ​គល់​ប្រាសាទ​ឈ្មោះ​យិន​ផល្លី​និង​អ៊ី​ឃីម​គាប​រទេះ​អ្នកក្រ​ចំហ​ឲ្យ​អ្នកមាន​ដឹកទំនិញ​គេចពន្ធ​ដើម្បី​ផល​ប្រ​យោ​ជ​ន៏​ផ្ទាល់ខ្លួន

0

​ប្រជាពលរដ្ឋ​ដែលជា​កម្មករ​អូស​រទេះ​នៅ​តំបន់​ប៉ោយប៉ែត កំពុងតែ​ក្រពុលមុខ​និង​មន្ត្រី​គយ​ពីរ​នាក់​ដែល​ប្រចាំការ​នៅ​ចំណុច​មាត់ទ្វារ​ព្រំដែន​កម្ពុជា​ថៃ​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​ក្រុម​អ្នក​អូស​រទេះ​ដែល​ប្រកបមុខរបរ​ស៊ីឈ្នួល​ដឹកទំនិញ​ពី​ដី​ថៃ​មកកាន់​កម្ពុជា​បាន​លើកឡើងថា​៖ សព្វថ្ងៃនេះ​មន្ត្រី​គយ​ដែល​ប្រចាំការ​នៅ​ច្រកទ្វារព្រំដែន​ក្បែរ​គល់​ប្រាសាទ​បាន​កំពុងតែ​ចងកម្ម​ចងពៀរ​ជាមួយនិង​កម្មករ​ក្រីក្រ​ដូចជា​ពួកគាត់ ព្រោះថា​ពួក​គយ​ទាំង​នោះបាន​ប្រើ​រូបភាព​គាបសង្កត់​កម្មករ​យក​លេស​ថា​៖​ខ្លួន​ជា​អ្នករក​លុយ​បើក​ឲ្យ​មន្ត្រីរាជការ ។​

តែ​ធាតុពិត​ពួកគេ​កំពុងតែ​បំផ្លាញ​ប្រជាប្រិយភាព​របស់​បក្ស​គ្រប់គ្រង​អំណាច​យ៉ាងច្បាស់​ក្រឡែត ពោលគឺ​ពួកគេ​បាន​គំរាម​គំហែង​កម្មករ​គ្រប់​រូបភាព​ដូចជា​ចាប់​រទេះ​ដឹកទំនិញ​បន្តិចបន្តួច​បង្គាប់​ឲ្យ​បង់ប្រាក់​ខុស​ប្រក្រតី​ជាដើម ។

ជាក់ស្តែង​កាលពី​ថ្ងៃទី​១១​ខែ​មិនា​ឆ្នាំ​២០១៤ លោក​យិន ផល្លី និង​អ៊ី​ឃីម បាន​ចាប់​រទេះ​ដឹកទំនិញ​ចំនួន​ពីរ​រទេះ ក្នុងចំណោម​រទេះដឹក​ទំនិញ​៦​រទេះ​នេះ​បើតាម​ការ​ណ៏​ឲ្យ​ដឹង​ពី​កម្មករ​ម្នាក់​ឈ្មោះ ណា​ង​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​បាន​ប្រាប់​ឲ្យ​ដឹក​កាលពី​ព្រឹក​មិញ ។ កម្មករ​ខាងលើ​បាន​បន្តថា​៖ ១​ថ្ងៃ​ខ្លួន​បាន​ចំណាយពេល​នៅក្នុង​ផ្សារ​រោង​ក្លឿ​ប្រទេស​ថៃ​ដើម្បី​រក​ម៉ូយ​ដឹក​ទំ​នី​ញ​មកកាន់​ដី​ខ្មែរ​គាត់​ថា​៖​ទំនិញ​ដែល​គាត់​បាន​ដឹក​នោះ​គឺជា​ទឹកដោះគោ​សញ្ញា​រូប​គោ​ក្រហម ចំនួន​១៥០​ដុំ ក្នុង​១​ដុំ​ថ្លៃឈ្នួល​៤០០​រៀល ដូច្នេះ​ទឹកដោះគោ​១៥០​ដុំ​គាត់​ទទួលបាន​កំ​រ៉ៃ​តែ​៦០០០០​រៀលពេល​ដឹក​មកដល់​ដី​ខ្មែរ ។

ប៉ុន្តែ​ការចំណាយ​របស់គាត់​ក្នុង​១​ជើង​បង់​គយ​ប្រចាំការ​នៅ​គល់​ប្រាសាទ​អស់​ចំនួន​២០០០០​រៀល​ស្ថាប​ន័នា​យក​ដ្ឋា​ន​កាំកុងត្រូល​ចំនួន​៥០០០​រៀល​នគរបាល​អន្តោ​ប្រវេ​ស​ន៏​ចំនួន​៥០០០​រៀល​ថ្លៃ​សំបុត្រ​ចូល​ផ្សារ​ថៃ​១០០០​រៀល​ថ្លៃ​ជូ​ល​រទេះ​ចំនួន​៣០០០​រៀល​សរុប​ការចំណាយ​ទាំងអស់​ក្នុង​១​លើកៗ​អស់ប្រាក់​ចំនួន​៣៤០០០​រៀល ដូច្នេះ​ដែល​គាត់​នៅសល់​ក្នុង​ខ្លួន​ត្រឹមតែ​២៦០០០​រៀល​នេះ​បើ​គយ​មិន​ចាប់​រទេះ​ជំរិត​យក​ទេនោះ ។

កម្មករ​ដដែល​បាន​នាំ​ម្តាយ​ជរា​និង​កូន​ចំនួន​៤​នាក់​ព្រមជាមួយ​ប្រពន្ធ​ស​សៃ​ខ្ចី​បានមក​ឳ​ប​ដៃ​សំពះ​គយ​នៅមុខ​ការិយាល័យ​ដោយនិយាយ​ថា​៖​ខ្ញុំ​គ្មាន​ប្រាក់​បង់ពន្ធ​ទេ ព្រោះ​ពួក​បង​ទារ​ថ្លៃ​ពន្ធ​ថ្លៃ​ពេក​សំណាង​និយាយ​រៀបរាប់ថា​៖ ទំនិញ​គាត់​ដឹក​១​រទេះ​ទទួលបាន​ប្រាក់​តែ​២៦០០០​រៀល​សោះ​ហេតុ​អី​ក៏​គយ​គាត់​ទារ​ខ្ញុំ​ដល់​ទៅ​៣០០​ដូ​ល្លារ​តើ​ខ្ញុំ​បាន​ប្រាក់​មកពីណា​បង់ពន្ធ ? ។​ ​

កម្មករ​ដដែល​បាន​ប្រាប់ទៀតថា​៖​គយ​គេ​បង្គាប់​ឲ្យ​គាត់​បង់ពន្ធ​ត្រឹមតែ​២០០​ដូ​ល្លារ​ទេ​ចំណែក​១០០​ដូ​ល្លារ​ទៀត​ថ្លៃ​ក្រដាស់​ពន្ធ​នាំចូល​ដូច្នេះ សរុប​ទាំងអស់​ទំនិញ​ប្រភេទ​ទឹកដោះគោ​សញ្ញា​រូប​គោ​ក្រហម​ចំនួន​១៥០​ដុំ​សំណាង​ត្រូវ​ចំណាយ​ប្រាក់​អស់​៣០០​ដូ​ល្លារ​ថ្លៃ​បង់ពន្ធ​ជូន​រដ្ឋ ។​

​ចំណែក​ប្រជាពលរដ្ឋ​ដែល​ធ្លាប់បាន​ប្រើប្រាស់​ទឹកដោះគោឆៅ​សញ្ញា​រូប​គោ​នោះបាន​ឲ្យ​ដឹងថា​៖ ទឹកដោះគោ​១​ដុំ​មាន​ចំនួន​៦​ដប ក្នុង​១​ដប​លក់​ចេញ​មានតម្លៃ​២០០០​រៀល ដូច្នេះ​ទឹកដោះគោ​ដែល​គយ​ចាប់​កាលពី​ថ្ងៃទី​១១​នោះ​មាន​ចំនួន​សរុប ៩០០​ដប​បើ​លក់​ចេញ​បាន​ប្រាក់​សរុប​ត្រឹមតែ​១៨០០០០០​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​ហេតុ​អី​ក៏​គយ​ឈ្មោះ​យីន ផល្លី និង អ៊ី​ឃីម ចាប់​រទេះ​បង្គាប់​ឲ្យ​កម្មករ​បង់ពន្ធ​ចូល​រដ្ឋ​ដល់​១២០០០០០​រៀល​? បែបនេះ​តើ​ជាការ​ត្រឹម​ត្រូវតែ​ឬ​យ៉ាងណា ? ។​ ​

ពាក់​ព​ន្ធ័​បញ្ហា​ចាប់​រទេះ​កម្មករ​នេះដែរ​លោក ថោង សុខាំ​ផូ ប្រធាន​សាខាគយ​និង​រដ្ឋ​ករ​ខេត្តបន្ទាយមានជ័យ ធ្លាប់បាន​និយាយថា​៖ រឿង​ទំនិញគេចពន្ធ​គយ​ត្រូវតែ​ចាប់​បង្គាប់​ឲ្យ​ពន្ធ​ជូន​រដ្ឋ​ដើម្បី​ការពារ​ភាព​អាណាធិបតេយ្យ​កើតឡើង​នាំ​ឲ្យ​បាត់បង់​ប្រាក់ចំណូល​រដ្ឋ ប៉ុន្តែ​លោក​ថោង សុខាំ​ផូ មិនដែល​បានដឹង​ឡើយ​ថា​៖​នៅ​ច្រកព្រំដែន​ប៉ោយប៉ែត​នាពេល​សព្វថ្ងៃនេះ​មាន​ករណី​រត់ពន្ធ​ទំនិញ​ធំ​ភ្លួ​ក​ទឹក​ភ្លួ​កដី​នោះទេ ជាក់ស្តែង​ដូចជា​៖ ករណី​រថយន្ត​ចូលទៅ​ដឹក​ហ្គាស​ក្នុង​ដី​ថៃ​១​ថ្ងៃៗ​មិនតិចជាង​៥០០​គ្រឿង​ទេ លើសពីនេះ លោក ហួន​ហៃ និង​យិន ផល្លី ព្រមទាំង​អ៊ី​ឃីម បាន​បើកដៃ​ឲ្យ​មាន​រូបភាព​រថយន្ត​ដឹកទំនិញ​បង្កប់​តាម​ឡាន​ដឹក​ហ្គាស់​រាប់សិប​ឡាន​ផងដែរ ប៉ុន្តែ លោក គយ យិន ផល្លី និង អ៊ី​ឃីម មិនដែល​បើកភ្នែក​ធើ្វ​ឃើញ​ឬ​បង្ក្រាប​ម្តងណា​ឡើយ ៕

កត្តា​ចន្លោះប្រហោង​ទាំងនេះ​វា​បាន​ធើ្វ​ឲ្យ​មតិ​ជិត​ខាងគេ​មើលឃើញថា​៖ គយ ចាប់​រទេះ​អ្នកក្រ​ចំហ​ឲ្យ​រទេះ​អ្នកមាន​ប្រព្រឹត្ត​កំហុសឆ្គង​ដើម្បី​ផល​ប្រ​យោ​ជ​ន៏​ខ្លួន​តែប៉ុណ្ណោះ ។​យ៉ាងណាក៏ដោយ លោក ឈួន ហៃ ប្រធានការិយាល័យ​គយ​ប្រចាំ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត មិនអាច​សុំ​ការបំភ្លឺ​បានទេ នា​ថ្ងៃទី​១២​មិនា​ឆ្នាំ​២០១៤​នេះ សង្ឃឹមថា​បញ្ហា​ពុករលួយ​នេះ​នឹង​មានការ​ស៊ើប​អ​ង្គេ​ត​ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជាក់​ជាមិនខាន ជាងនេះទៅទៀត​បើ​គ្មាន​ចំណាត់​ឲ្យ​បាន​ឆាប់​នោះទេ មុខជា យិន ផល្លី និង អ៊ី​ឃីម បន្ត​ធើ្វ​ព្យុះ​ធើ្វ​ភ្ញៀ​ង​និង​កើតមាន​បាតុកម្ម​នៅ​ច្រកទ្វារ​អន្តរជាតិ​នេះ​ជាមិនខាន ។01122122