មន្ដ្រីប៉ូលិសជាន់ខ្ពស់បានថ្លែងថា មនុស្សម្នាក់បានបាត់បង់ជីវិត និង១៥ នាក់ផ្សេងទៀតរងរបួសក្រោយហេតុ ការណ៍បំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី២៣ ខែ មករា ឆ្នាំ២០១៥ ស្ថិតនៅក្នុងរដ្ឋBihar
ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រភពដដែលនេះបញ្ជាក់ថា“ហេតុការណ៍ បានកើតឡើងនៅក្នុងបរិវេណអគារតុលា ការស្ថិតនៅក្នុងទីក្រុង Arrah ។ ស្ដ្រីម្នាក់ ដែលជាអ្នកបង្កប់គ្រប់បែកនៅក្នុងកាបូប នោះបានផ្ទុះស្លាប់នៅកន្លែងកើតហេតុ និង ១៥នាក់ផ្សេងទៀតរងរបួសធ្ងន់” ។
ក្រុមជួយសង្គ្រោះ ក៏ដូចកងរក្សាសន្ដិ សុខ ប៉ូលិស ទាហានបានទៅកាន់កន្លែង កើតហេតុភ្លាម ប៉ុន្ដែគេនៅមិនទាន់ដឹង ថា តើក្រុមណាមួយស្ថិតនៅពីក្រោយ សកម្មភាពវាយប្រហារដោយបំផ្ទុះគ្រាប់ បែកនេះនៅឡើយទេ ។កម្លាំងសន្ដិសុខនៅទូទាំងប្រទេសត្រូវ បានណែនាំឱ្យយកចិត្ដទុកដាក់ និងប្រុង ប្រយ័ត្នការពារសុវត្ថិភាពជូនប្រធានាធិ បតីអាមេរិក លោកបារ៉ាក់ អូបាម៉ា ដែល នឹងទៅបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ក្នុងប្រទេសឥណ្ឌាដោយចាប់ផ្ដើមពីថ្ងៃទី ២៥ ខែមករា តទៅ.