ចិន​នឹង​អនុវត្ដ​គម្រោង​សាងសង់​ផ្លូវដែក​ត​ភ្ជាប់​ពី​ទីក្រុង​ប៉េកាំង​ទៅកាន់​ទីក្រុង​មូ​ស្គូ​ដោយ​ចំណាយ​ប្រាក់​២៤២​ពាន់ លាន​ដុល្លារ​

0

​ការសាងសង់​ផ្លូវដែក​ឆ្លង​ទ្វីប​ទៅកាន់ ជុំវិញ​ពិភពលោក គឺជា​មហិច្ឆតា​របស់ រដ្ឋាភិបាល​ចិន ដែល​កើតមាន​តាំងពី​យូរ ណាស់​មកហើយ ក្រោយពេល​អ្នកធ្វើ ដំណើរ​តាម​យន្ដហោះ​តែងតែ​ជួប​គ្រោះ ថ្នាក់ ធ្វើឱ្យ​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង ល្បឿន​លឿន​ឆ្លង​ទី​*​្វ​ប​ក្លាយទៅជា​ការពិតs2ដែល​អាច​ទាក់ទាញ​អ្នកដំណើរ​បាន​រាប់ លាន​នាក់ ។ ពេលនេះ​ចិន​បាន​ឡើង គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ត​ភ្ជាប់​ពី​ទីក្រុង​ប៉េកាំង​ទៅកាន់​ទីក្រុង មូ​ស្គូ​ប្រទេស​រុស្ស៊ី​ដែល​ត្រូវ​ចំណាយ​ប្រាក់ រហូតដល់​២៤២​ពាន់​លាន​ដុល្លារ ។ ​គម្រោង​ផ្លូវដែក​ដែល​ត្រូវ​សាងសង់ នោះ​មាន​ប្រវែង​ជាង​៧​ពាន់​គីឡូម៉ែត្រ ដោយ​ឆ្លងកាត់​ប្រទេស​កា​ហ្សា​ស្ថាន ។ ពេលវេលា​ក្នុងការ​ធ្វើដំណើរ​ពី​ទីក្រុង ប៉េកាំង​ទៅកាន់​មូ​ស្គូ នឹងត្រូវ​ចំណាយ ពេល​២​ថ្ងៃ ។ គម្រោង​ផ្លូវដែក​ខាងលើ នឹង​ផ្ដល់​លក្ខណ​ងាយស្រួល​ដល់​ការធ្វើ ដំណើរ​ពី​ទីក្រុង​ប៉េកាំង​ទៅ​ទីក្រុង​មូ​ស្គូ ឬ ពី​ទីក្រុង​មូ​ស្គូ​មកកាន់​ទីក្រុង​ប៉េកាំង ។s3
​សារព័ត៌មាន Bloomberg បាន​ផ្សព្វ ផ្សាយ​ថា ចិន​កំពុងតែ​ជំរុញ​ក្នុងការ​អភិវឌ្ឍ បច្ចេកវិទ្យា​ខ្ពស់​លើ​វិស័យ​ផ្លូវដែក​កម្រិត​អន្ដរជាតិ ។ គម្រោង​សាងសង់​ផ្លូវដែក ខាងលើ កើតឡើង​ក្នុងពេលដែល​ទំនាក់ ទំនង​រវាង​អាមេរិក អឺរ៉ុប និង​រុស្ស៊ី​កាន់ តែ​សោះកក្រោះ​នឹង​គ្នា ដោយសារ​វិបត្ដិ នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ធ្វើឱ្យ​សេដ្ឋកិច្ច រុស្ស៊ី​ក៏​ដូច​តម្លៃ​ប្រេង​នៅលើ​ពិភពលោក​ធ្លាក់ចុះ ។
​រដ្ឋមន្ដ្រីក្រសួង​ចរាចរណ៍​ដឹកជញ្ជូន រុស្ស៊ី លោក Maxim Sokolov បានបញ្ជាក់ នៅក្នុង​បទសម្ភាសន៍​មួយ​ថា ការ​សាង សង់​ផ្លូវដែក​នៅ​ភាគខាងត្បូង​រុស្ស៊ី​ដោយ វាង​ប្រទេស​អ៊ុយ​ក្រែ​ន នឹង​រួចរាល់​នៅ​ឆ្នាំ ២០១៨ ។s4
​គម្រោង​សាងសង់​ផ្លូវដែក​ត្រូវបាន រដ្ឋាភិបាល​ចិន​គិតគូរ​ជា​យូរណាស់​មក ហើយ មិន​ត្រឹមតែ​ផ្លូវ​រថភ្លើង​ប្រទេស រុស្ស៊ី​ប៉ុណ្ណោះ​ទេ ថែមទាំង​ទៅកាន់​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ទៀតផង ។ ការ សាងសង់​ផ្លូវដែក​ទៅកាន់​ប្រទេស​រុស្ស៊ី ជា​ជំហាន​ដំបូង ហើយ​ពេលអនាគត​ចិន នឹង​បន្ដទៅ​អឺរ៉ុប និង​អាមេរិក ។ បច្ចុប្បន្ន ជនជាតិ​ចិន​រស់នៅ​បរទេស​ច្រើនជាងគេ បំផុត​នៅលើ​ពិភពលោក ក្នុង​មាន​រុស្ស៊ី និង​អាមេរិក ។ ពលរដ្ឋ​ចិន​ទាំងនោះ​សុទ្ធ សឹងតែ​តម្រូវការ​មកលេង​ស្រុក​ចិន​ជា រៀងរាល់ឆ្នាំ ។ ពិសេស​នៅក្នុង​ពិធីបុណ្យ ចូលឆ្នាំ​ម្ដងៗ ។s5
​តាម​ការ​ស្ទាបស្ទង់​មតិ ប្រសិនបើ មាន​ផ្លូវ​រថភ្លើង​ឆ្លង​ទ្វីប​នោះ ពលរដ្ឋ​ជា ច្រើន​ប្រាកដ​ជាច្រើន​រើស​ធ្វើដំណើរ​តាម រថភ្លើង ប្រសិនបើ​ជួប​ហេតុការណ៍​អាក្រក់ ជួប​គ្រោះថ្នាក់​ក៏មាន​សង្ឃឹម​អាច​នៅ រស់​មកជួប​សាច់ញាតិ​ច្រើនជាង​ការធ្វើ ដំណើរ​លើ​យន្ដហោះ ពេលដែល​ជួប​គ្រោះ ថ្នាក់​ហើយ អ្នក​នៅរស់​មាន​តិច​ខ្លាំង ណាស់ គឺ​ស្ទើរតែ​គ្មាន​តែម្ដង