រដ្ឋមន្ដ្រីក្រសួងការបរទេសកូរ៉េខាង ត្បូង កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ បានប្រកាសថា គណៈប្រតិភូកូរ៉េខាង ត្បូង, អាមេរិក និងជប៉ុននឹងជួបប្រជុំ ពិភាក្សាគ្នានៅសបា្ដហ៍ក្រោយនេះដោយ ផ្ដោតទៅលើបញ្ហាកម្មវិធីនុយក្លេអ៊ែរ របស់សាធារណរដ្ឋប្រជាជាតិប្រជាជន កូរ៉េ(កូរ៉េខាងជើង) ។ប្រភពបញ្ជាក់ថា ជំនួបថ្នាក់ខ្ពស់ទាំង ៣ប្រទេសខាងលើនេះធ្វើឡើងនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បន្ទាប់ពីជំនួប៦ភាគីបាន ជាប់គាំងអស់រយៈពេលជាយូរមកនោះ។ប្រតិភូដែលចូលរួមកិច្ចប្រជុំនេះ រួមមាន លោក Hwang Joon-kook តំណាងពិសេសរបស់ទីក្រុងសេអ៊ូលសម្រាប់កិច្ចការសន្ដិសុខ និងសន្ដិភាពឧបទ្វីបកូរ៉េ*និងលោក Sung Kim តំណាងពិសេស របស់អាមេរិកសម្រាប់កិច្ចការនយោ បាយកូរ៉េខាងជើង ព្រមទាំងលោក Junichi Ihara ប្រធានការិយាល័យ កិច្ចការដែនសមុទ្រតំបន់អាស៊ីនៃក្រសួង ការបរទេសជប៉ុនផងដែរ ។ប្រភពខាងលើបានបន្ដថា គណៈប្រតិភូ នឹងពិភាក្សាយ៉ាងទូលំទូលាយទៅលើ បញ្ហានុយក្លេអ៊ែរ និងបញ្ហាពាក់ព័ន្ធផ្សេង ទៀតរបស់កូរ៉េខាងជើង ។
កិច្ចប្រជុំ៦ភាគីដែលរួមមានចិន អាមេរិក រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង និង កូរ៉េខាងជើងបានចាប់ផ្ដើមឡើងនៅទី ក្រុងប៉េកាំងកាលពីខែសីហា ឆ្នាំ២០០៣ ប៉ុន្ដែកិច្ចពិភាក្សានោះបានជាប់គាំងទៅ វិញកាលពីខែធ្នូ ឆ្នាំ២០០៨រៀងមក។