មន្ដ្រីជាន់ខ្ពស់មកពីប្រទេសចំនួន២១ បានជួបជុំគ្នានៅក្នុងទីក្រុងឡុង ប្រទេស អង់គ្លេសដើម្បីពិភាក្សារកគន្លឹះស្របគ្នា នៅក្នុងការវាយប្រហារប្រឆាំងក្រុម អ៊ិស្លាមបង្កើតរដ្ឋ IS* ដែលកំពុងធ្វើសកម្ម ភាពនៅលើទឹកដីស៊ីរី និងអ៊ីរ៉ាក់ ។មន្ដ្រីជាន់ខ្ពស់ទាំងនោះបានចូលរួម ធ្វើសន្និសីទរយៈពេលមួយថ្ងៃ ដោយមាន ការចូលរួមពីរដ្ឋមន្ដ្រីការបរទេសអាមេ រិកលោកចន ឃើរី និងនាយករដ្ឋមន្ដ្រី អ៊ីរ៉ាក់ លោក Haider al Abadi ផង ដែរ។ ជំនួបពិភាក្សានេះក៏ផ្ដោតទៅលើ ការទប់ស្កាត់កុំឱ្យកម្លាំងទ័ព ក៏ដូចជា លុយកាក់ហូរចូលទៅកាន់ក្រុមអ៊ិស្លាម បង្កើតរដ្ឋ ។ ព្រមទាំងផ្ដល់ជំនួយយោធា ដល់ប្រទេសដែលផ្ដល់កម្លាំងវាយប្រហារ ផ្ទល់ដីប្រឆាំងក្រុមអ៊ិស្លាមបង្កើតរដ្ឋ និងផ្ដល់ជំនួយមនុស្សធម៌ផងដែរ។
ការវាយប្រហារភេរវកម្មនាពេលថ្មីៗ នេះនៅក្នុងប្រទេសបារាំងជាការដាស់ អារម្មណ៍ ពញាក់ស្មារតីបន្ថែមទៀតដល់ បណ្ដារដ្ឋាភិបាលទាំងឡាយឱ្យយកចិត្ដ ទុកដាក់ និងទប់ស្កាត់ការវាយប្រហារ ភេរវកម្ម ។ លោកចន ឃើរី រួមជាមួយ សហម្ចាស់ផ្ទះកិច្ចប្រជុំ រដ្ឋមន្ដ្រីការបរ ទេសអង់គ្លេសលោកPhilip Hammond បានថ្លែងថា កិច្ចពិភាក្សាសម្រេចបាន ផ្លែផ្កាយ៉ាងច្រើនដែលមិនធ្លាប់មានដើម្បី ឈានទៅរកជ័យជម្នះលើក្រុមអ៊ិស្លាម បង្កើតរដ្ឋ IS ។
ក្រុមអ៊ិស្លាមបង្កើតរដ្ឋបានគ្រប់គ្រង ដែនដីភាគច្រើនរបស់ស៊ីរី និងអ៊ីរ៉ាក់ ។ ក្រុមនេះបានអះអាងថា ពួកគេបានបង្កើត រដ្ឋCaliphateរបស់ពួកគេកាលពីខែ មិថុនា ឆ្នាំ២០១៤ ។
នាយករដ្ឋមន្ដ្រីអ៊ីរ៉ាក់ នៅមុនចេញ ដំណើរទៅកាន់ទីក្រុងឡុង បានថ្លែងថា លោកប្រាថ្នាឱ្យអាមេរិកដឹកនាំសម្ពន្ធមិត្ដ វាយប្រហារតាមដែនអាកាស ។ ប៉ុន្ដែ លោកបានសង្កត់ធ្ងន់ថា សហគមន៍អន្ដរ ជាតិគួរតែជ្រោមជ្រែងបន្ថែមទៀត ដូច ជាការការហ្វឹកហ្វឺន និងបំពាក់ឧបករណ៍ ទំនើបៗដល់កម្លាំងថ្មើរជើង ។
ប្រទេសដែលចូលរួមសម្ពន្ធមិត្ដជា មួយអាមេរិកក្នុងសកម្មភាពវាយប្រហារ ក្រុមអ៊ិស្លាមបង្កើតរដ្ឋនោះរួមមានៈ អាមេរិក, អង់គ្លេស, អូស្ដ្រាលី, បារ៉ែន, ប៊េលហ្ស៊ីក, កាណាដា, ដាណឺម៉ាក, បារាំង អេហ្ស៊ីប, អាល្លឺម៉ង់, អ៊ីរ៉ាក់, អ៊ីតាលី, ហ្ស៊កដានី, គុយវ៉េត, ហុល្លង់, ន័រវេស, កាតារ, អារ៉ាប៊ីសាអ៊ូឌីត, អេស្ប៉ាញ, ទួរគី និងអារ៉ាប់រួម ។
អាមេរិកបានដឹកនាំសម្ពន្ធមិត្ដវាយ ប្រហារតាមដែនអាកាសប្រមាណជាង ១ពាន់លើក ចាប់តាំងពីយុទ្ធនាការប្រឆាំង ក្រុមអ៊ិស្លាមបង្កើតរដ្ឋចាប់ផ្ដើមនៅខែ សីហា ឆ្នាំ២០១៤ក្នុងប្រទេសអ៊ីរ៉ាក់ និង ខែកញ្ញា ឆ្នាំ២០១៤ នៅលើទឹកដីស៊ីរី រហូតមកដល់ពេលបច្ចុប្បន្ន ។
អាមេរិកបញ្ជាក់ថា យុទ្ធនាការវាយ ប្រហារតាមដែនអាកាសនឹងទទួលបាន ជោគជ័យលើក្រុមអ៊ិស្លាមបង្កើតរដ្ឋ IS ប៉ុន្ដែត្រូវប្រើពេលយូរឆ្នាំ