ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីតចល ទីវង្គត់ក្នុងព្រះជន្ម៩០វស្សាបណ្ដាញទូរទស្សន៍ជាតិអារ៉ាប៊ីសាអ៊ូឌីត បានផ្សព្វផ្សាយថា ព្រះមហាក្សត្រ Ab-dullah bin Abdulaziz បានចូលទីវង្គត់នៅ លងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ ក្នុងព្រះជន្មនាយុ៩០ ព្រះវស្សា
សារព័ត៌មានរ៉យទ័របានផ្សព្វផ្សាយថា ព្រះអានុជ ព្រះសព Abdullah bin Abdulaziz គឺព្រះអង្គម្ចាស់ Salman បាន ក្លាយជាអ្នកស្នងតំណែងគ្រងរាជនៅក្នុង ប្រទេសដែលនាំចេញថាមពលប្រេង ច្រើនជាងគេបំផុតនៅលើពិភពលោក។ព្រះអង្គម្ចាស់ Salman bin Abdulaziz Al Saud និងរាជវង្សានុវង្សរួមជាមួយ ប្រជារាស្ដ្រទូទាំងប្រទេសនិងការសោក ស្ដាយកើតទុក្ខជាទម្ងន់នូវការយាងចូល ទីវង្គត់របស់ព្រះមហាក្សត្រ Abdullah bin Abdulaziz នៅវេលាម៉ោង១រំលង អធ្រាត្រថ្ងៃទី២៣ (ម៉ោងក្នុងតំបន់)។ព្រះមហាក្សត្រ Abdullah bin Abdu-laziz ប្រសូត្រនៅឆ្នាំ១៩២៣ ហើយឡើង គ្រងរាជនៅឆ្នាំ២០០៦ ។ នៅមុនពេល គ្រងរាជព្រះអង្គក៏ធ្លាប់បានដឹកនាំប្រទេស ជាតិក្នុងរយៈពេល១០ឆ្នាំ ក្រោយមក ក៏បានឡើងរាជពីព្រះមហាក្សត្រដែលជា ព្រះរាម បិតាតែមួយមាតាទីទៃ គឺព្រះ អង្គ Fahd ធ្លាក់ខ្លួនអាពាធ មិនអាចគ្រង រាជបាន ក៏ផ្ទេររាជបល្ល័ង្គទៅឱ្យព្រះអង្គ Abdullah bin Abdulaziz គ្រប់គ្រងបន្ដ ។ព្រះមហាក្សត្រ Abdullah bin Ab-dulaziz ធ្លាប់កាន់តំណែងជានាយករដ្ឋ មន្ដ្រីនិងអគ្គមេបញ្ជាការកងទ័ពប្រទេសអារ៉ាប៊ីសាអូឌីត ។ ព្រះអង្គជាអគ្គនាយក គណៈកម្មាធិការជាន់ខ្ពស់សេដ្ឋកិច្ចជាតិ ហើយក៏ធ្លាប់កាន់តំណែងជាអគ្គនាយក ក្រុមហ៊ុន ថាមពលប្រេង ឧស្ម័នជាតិ ។ ព្រះអង្គជារាជបុត្រទី៥ ក្នុងចំណោម បុត្រាទាំង៣៧អង្គរបស់អតីតព្រះមហា ក្សត្រ Ibn saud ដែលជាបុគ្គលបង្កើត អារ៉ាប៊ីសាអូឌីតឱ្យមានភាពសកម្មទាន់ សម័យ និងជាអ្នកដឹកនាំផ្ទាល់ ។ប្រភពព័ត៌មានពីព្រះរាជវាំងបានឱ្យ ដឹងថា កាលពីថ្ងៃទី២១ ខែមករា ព្រះ មហាក្សត្រ Abdullah bin Abdulaziz បានចូលព្យាបាលព្រះរោគក្នុងមន្ទីរពេទ្យ តាំងពីថ្ងៃទី៣១ធ្នូ ឆ្នាំ២០១៤មកម្ល៉េះ ដោយរលាកសួត ។ ក្រុមគ្រូពេទ្យបាន ដាក់ប្រព័ន្ធជំនួយដកដង្ហើម ដោយសារ ព្រះអង្គពិភាកកក្នុងការដកដង្ហើម ។
ព្រះអង្គម្ចាស់ Salman ព្រះជន្ម៧៧ ព្រះវស្សា ដែលជាព្រះអានុជបីតាតែ មួយម្ដាយទីទៃ ស្ថិតក្នុងកំពូលតារាង នៃអ្នកដែលត្រូវស្នងរាជ្យ ។ ព្រះអង្គម្ចាស់ Salman ត្រូវបានតែងតាំងជារាជបុត្រស្នងរាជ្យ បន្ទាប់ពីព្រះរាជបុត្រ Nayef Bin Abdul ចូលទីវង្គត់កាលពីខែមករា ឆ្នាំ២០១២។
ក្រោយពេលព្រះមហាក្សត្រ Abdullah bin Abdulaziz ឡើងគ្រងរាជ្យ នៅឆ្នាំ២០០៦ ព្រះអង្គបានកែទម្រង់ជា ច្រើនបង្កើនឥទ្ធិពលប្រទេសជាតិនៅលើ ឆាកអន្ដរជាតិ ក៏ដូចជាជំរុញអភិវឌ្ឍ សេដ្ឋកិច្ចជាតិក្នុងប្រទេស ។ ជាមួយនឹង តម្លៃប្រេងកើនឡើងកន្លងមក បានជួយ ឱ្យឥទ្ធិពលព្រះមហាក្សត្រ Abdullah bin Abdulaziz និងប្រទេសអារ៉ាប៊ីសាអូឌីត កាន់តែមានឈ្មោះបោះសំឡេងនៅលើ ពិភពលោក ។
ក្នុងរយៈពេលដែលព្រះអង្គគ្រងរាជ្យ ប្រទេសអារ៉ាប៊ីសាអូឌីតនិងអាមេរិកបាន បង្កើនទំនាក់ទំនងសហប្រតិតបត្ដិការលើ គ្រប់វិស័យ ដោយប្រែក្លាយទៅជាទំនាក់ ទំនងយុទ្ធសាស្ដ្រដ៏សំខាន់ ។
https://www.youtube.com/watch?v=r3YoliFlIk4
នៅក្នុងយុទ្ធនាការវាយប្រហារពីលើ ដែនអាកាសទៅលើទីតាំងរបស់ក្រុមអ៊ិស្លាមបង្កើតរដ្ឋ IS និងអ៊ីរ៉ាក់និងស៊ីរី អារ៉ាប៊ីសាអ៊ូឌីតជាប្រទេសដែលផ្ដល់ ជំនួយសកម្មបំផុតនៅក្នុងយុទ្ធនាការវាយ ប្រហារនោះ ។ អារ៉ាប៊ីសាអ៊ឌិតបានផ្ដល់ ទីតាំងឱ្យលោកខាងលិចឈរជើងសម្រាប់ វាយប្រហារទៀតផង ។ និយាយរួមចាប់ តាំងពីព្រះមហាក្សត្រ Abdullah bin Abdulaziz គ្រងរាជ្យ គឺមានទំនាក់ទំនង យ៉ាងប្រសើរជាមួយអាមេរិក ទាំងក្នុងរជ្ជកាលអតីតប្រធានាធិបតីប៊ូស និងប្រធានាធិបតីអូបាម៉ា បច្ចុប្បន្នុ៕