បទល្មើស​ដាក់​សម្រាស់​ពេញ​ផ្ទៃ​ទឹក​នាយ​សង្កាត់រដ្ឋបាល​ជ​ល់​ផល​គ្មាន​អើពើ​

0


​កំពង់​ធំះ សកម្មភាព​របស់​អ្នកនេសាទ​ខុសច្បាប់​នៅក្នុង​បឹង​ប្រទះ​ជៀល ស្ថិតក្រោម​ការគ្រប់គ្រង របស់លោក សៅ​វណ្ណ សេរី​វុ​ទ្ធ នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​កំពង់ស្វាយ បាន​កើនឡើង​ពេញ​ផ្ទៃ​ទឹក បណ្តែតបណ្តោយ​ឲ្យ​មាន​ការដាក់​បទល្មើស​ស​ម្រា​ស់ ត្រៀបត្រា​ដោយ​មិន​ខ្វល់​ការបង្ក្រាប ប្រ​ឆាំ​និង​​ប្រសាសន៍​ប្រមុខ​រាជរដ្ឋាភិបាល​។​Image5
​ទិដ្ឋភាព​បទល្មើស​នេសាទ បានធ្វើ​សកម្មភាព ដាក់​សម្រាស់​នៅក្នុង​បឹង​ប្រទះ​ជៀល ស្ថិតនៅក្នុង​ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​. ត្រូវ​បានដាក់​បណ្តែត​ពេញ​ផ្ទៃ​ទឹក ដើម្បី​ប្រមូល​ត្រី​ចូលទៅក្នុង​​សម្រាស់​ហើយ​បាន​យក​មោង​មក​ក្រសោប​យក​ត្រី​ដែល​នៅក្នុង​សម្រាស់ ទើប​រាជរដ្ឋាភិបាល​បាន​មាន​ប្រធាន​ការដាក់​នៅក្នុង​ច្បាប់​ជលផល ដោយ​ហាមឃាត់​មិន​ឲ្យ​មានការ ដាក់​សម្រាស់ ដាក់​មោង ដែល​លើស​ប្រវែង​កំណត់ ដាក់​ព្រួល​កាត់​បឹង ស្ទឹង ព្រែក​ដែលជា​ការខុសច្បាប់ ដោយសារ​បទល្មើស​ទាំង​នេះ​
​បាន​រារាំង​ចរាចរណ៍​ត្រី​. តែ​បែរជា​លោក សៅ វ​ណ្ណះ សេរី​វុ​ទ្ធ បើកភ្លើង​ខៀវ​ដោយ​មិន​ខ្វល់​ពី​ច្បាប់ និង​​ការបង្ក្រាប​។​Image3
​តាម​ប្រភព​ពត៍​មាន​ពី​ប្រជា​នេសាទ​បាន​ឲ្យ​ដឹងថា ក្រុម​របស់​ពួកគាត់ បាន​នេសាទ​មោង​នេះ​គឺ​បានទទួល​ការអនុញ្ញាតិ​ពី​នាយ​សង្កាត់​កំពង់ស្វាយ ត្រឹមតែ​ប្រវែង​៣០​ម តែ​ពួកគាត់​បាន​ប្រើប្រាស់​រហូតដល់​១១០​ទៅ​១២០​ម​នេះ គឺ​ដោយសារតែ​បាន​បង់​ជូន​លោក សៅ​វណ្ណ សេរី​វុ​ទ្ធ នាយ​សង្កាត់​កំពង់ស្វាយ​​ក្​ុ​ង​មួយ​វង់​២​លាន​រៀល ចំនួន​៨​វង់ ស្មើរ​នឹង​១៦​លាន​រៀល ដើម្បី​ឲ្យ​លោកនាយ​សង្កាត់​នាំយក​លុយ​​នេះ​ទៅធ្វើ​ការផាកពិន័យ ជាមុន​ដើម្បី​ធ្វើការ​នេសាទ​បន្ត ចំណែក​លុយ​១៦​លាន​រៀល​នេះ​ទុកជា​សំអាង​​ថាបើ​មាន​បញ្ហារ​គឺ​ជលផល​ថា បាន​ផាកពិន័យ​រួចរាល់​ហើយ ចំណែក​ពួកគាត់​ក៏​នៅតែ​រក​ដដែល​។​Image6

​តាម​ការ​ឲ្យ​ដឹង​ពី​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ជលផល​កំពង់​ធំ បាន​ឲ្យ​ដឹងថា ក្រោយពី​លោក​វិលត្រឡប់​មកពី​ភ្នំពេញ​វិញ ស្រាប់តែ​ឃើញ​មាន​សំនុំរឿង​ផាក់ពិន័យ​ដែលមាន​ទឹក​លុយ​ចំនួន​១៦​លាន​រៀល​ពី​សង្កាត់​កំពង់ស្វាយ ដោយ​ពុំបាន​ដឹងថា ការចាប់​បទល្មើស​នៅពេលណា​ដែរ តែ​ចំណែក​ការ​រឹបអូស​យក​វត្ថុ​តាំង មាន​ឧបករណ៍​ខ្លះ​គ្រាន់តែ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ពុំបាន​រឹបអូស​យក​ទេ​​ចំណែក​បទល្មើស​សម្រាស់​លោក​និង​បញ្ជារ​ឲ្យ​កំលាំង ចុះបង្ក្រាប​ឲ្យ​អស់ ដោយ​មិ​អោយ​មាននៅ​សេសសល់​។​Image7

លោក អុ​ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ការទទួល​យកលុយ​ពី​​បទល្មើស​យកមក​ផាកពិន័យ​នេះ ដោយ​ពុំមាន​ការបង្ក្រាប​នេះ ពិតជា​ចម្លែក​និង​ខុស​ប្រក​តី លោក​បាន​​បន្តថា ការផាកពិន័យ​លុះត្រាតែ ការចុះ​បង្ក្រាប​នូវ​ភាពជាក់ស្តែង​. ហើយ​ចាប់បាន​វ​ត្ដុ​តាង រួច​ឲ្យ​ម្ចាស់​​ឧបករណ៍ ចូលខ្លួន​ផាកពិន័យ​តាមច្បាប់ ចំណែក​វត្ថុតាង​ដែល​ត្រូវ​រឹបអូស​ឬក៏​អត់​នោះ គឺ​ប្រគល់​ឲ្យ​​ជំនាញ​។​

​ដោយ ប៊ុន​. រដ្ឋា​