​​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ធ្វើការ​បង្ក្រាបបាន​ក្រុម​ចោរលួច​កាច់​សោរ ក ម៉ូតូ យ៉ាងសកម្ម​ក្នុង​

0

​សៀមរាប : ដើម្បី​អនុវត្ត​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែមករា​ឆ្នាំ​២០១៥​នេះ លោក​វរ​សេនី​យ៌​ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប និង​ជា​ប្រធាន​មន្ទីរ​1ស្រាវជ្រាវ​និង​យុត្តិធម៌
​បាន​និយាយថា លោក​បាន​បញ្ជា​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់ ឯ​.​ឧ ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត ក៏ដូចជា ឯក​ឩ​ត្ត​ម ឧ​ត្ត​ម​សេនី​យ៌​ត្រី ម៉ន សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​សៀម​ផង​នោះ ជាក់ស្តែង​បន្ទាប់ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ជំនាញ​ក្នុង​បង្ក្រាប​ក្រុម​ចោរលួច​កាច់​សោរ ក ម៉ូតូ យ៉ាងសកម្ម​ក្នុង​ខេត្តសៀមរាប​រួចមក​ទើប​ទទួល​លិទ្ធ​ផល​បង្ក្រាប​ក្រុមចោរ​ប្រុស​ស្រី​បាន​ចំនួន​៨​នាក់​ជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង ១៨ : ៣០ នាទី ត្រូវ​និង ថ្ងៃទី​២៤ ខែ មករា ឆ្នាំ​២០១៥ កន្លងទៅ នៅត្រង់ចំណុច​ក្នុងភូមិ​បឹង សង្កាត់​ជ្រាវ ក្រុង និង ខេត្តសៀមរាប ។ 2លោក​វរ​សេនី​យ៌​ឯក ស្រី យូ​រ៉ា បាន​បន្ត​អោយដឹងទៀតថា បន្ទាប់ពី​កម្លាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​និង​យកមក​ធ្វើការ​សួរនាំ​នៅ​មន្ទីរជំនាញ​ហើយ​នោះ​ក្រុមចោរ​ប្រុស​ស្រី​ទាំង ៨ នាក់ បាន​ឆ្លើយ​សារភាពថា​ពួកគេ​បាន​ប្រព្រឹត្ត​នូវ​ករណី​អំពើ​លួច​ដោយមាន​ស្ថាន​ទម្ងន់ទោស និង ប្រើប្រាស់​អាវុធ​ខុសច្បាប់ ពិតប្រាកដ​មែន ។ លោក បាន​បន្ត​អោយដឹងទៀតថា ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ខាងលើ​សមត្ថកិច្ច​បានធ្វើ​ការដក​ហួត​បាន​នូវ​វត្ថុតាង​ពី​ជនសង្ស័យ​ដែលជា​ក្រុម​ចោរលួច​កាច់​សោរ ក ម៉ូតូ យ៉ាងសកម្ម​ក្នុង​ខេត្តសៀមរាប រួមមាន ម៉ូតូ ម៉ាក​ហុងដា សេ ១២៥ ចំនួន ៤ គ្រឿង ស្លាក​លេខ ម៉ូតូ ចំនួន ១២ ដែក​សម្រាប់​កាច់​សោរ ក ម៉ូតូ ចំនួន ២ សម្ភារ​:​កែច្នៃ​ម៉ូតូ​មួយចំនួនធំ អាវុធខ្លី កា ៥៤ ចំនួន ២ ដើម បង់ ១ មាន ចំនួន ១៤ គ្រាប់ ។ 3បច្ចុប្បន្ន​ក្រុមចោរ​លួច​កាច់​សោរ ក ម៉ូតូ ប្រុស​ស្រី​យ៉ាងសកម្ម​ក្នុង​ខេត្តសៀមរាប​កន្លងមក​ទាំង​៨​នាក់​នេះ និង វត្ថុតាង​ទាំងអស់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប ហើយ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៥ ខែ មករា នេះ ដើម្បី​ចាត់ការ​ទៅតាម នីតិវិធី បន្ត ៕

​លោក ខេង ខេមរា​