​ យុវជន​ម្នា​ក់មាន​អាយុ​១៦​ឆ្នាំ​ត្រូវបាន​នគរបាល​ខេត្តសៀមរាប​ធ្វើការ​ចាប់​ឃាត់ខ្លួន​

0

សៀមរាប : យុវជន​ម្នាក់នេះ​មានឈ្មោះ ចាន់ ភិ​រុន អាយុ ១៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បឹង​ដូន ប៉ា សង្កាត់​ស្លក្រាម ក្រុង និង ខេត្តសៀមរាប ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ធ្វើការ​តាមដាន​ស្រាវជ្រាវ​និង​ឈានដល់​ការចាប់​03ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ ២០១៥ កន្លង​ទៅរួច​យកមក​កាន់​ការិយាល័យ​នគរបាល​ជំនាញ​ដើម្បី​ធ្វើការ​សួរនាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។ ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ខាងលើ​លោក វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានអោយដឹង​ថា​ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ក៏ដូចជា​ដើម្បី​ធ្វើអោយ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព អោយ កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។ 01ទើប​ជាក់ស្តែង​ជនសង្ស័យ​ភេទ​ប្រុស​ម្នាក់នេះ​មិនអាច​រត់គេច​ពី​សមត្ថកិច្ច​ជំនាញ​បានឡើយ ។ លោក វរសេនីយ៍ទោ អ៊ុំ សា​អាត បាន​បន្ត​អោយដឹងទៀតថា បន្ទាប់ពី​បានធ្វើការ​ឃាត់ខ្លួន​និង​បាន​សួរនាំ​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ខាងលើ​ហើយ​នោះ​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​គេ​ពិតជា​បាន​ប្រព្រឹត្ត​នៅ​ករណី​ខាងលើ​ពិតប្រាកដ​មែន 02ក្នុងនោះ​សមត្ថកិច្ច​បានធ្វើ​ការដក​ហូត​បាន​នូវ​វត្ថុតាង​ពី​ជនសង្ស័យ​បាន​ប្រភេទ​គ្រឿងញៀន​ខុសច្បាប់​ម៉ា​ទឹកកក​ចំនួន​១៨​កញ្ចប់​តូច ស្មើរ​និង ២ , ៣ ក្រាម និង​សម្ភារ​:​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួនទៀត​ផងដែរ ។​បច្ចុប្បន្ន​ទាំង​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ​កាលពី​ថ្ងៃទី​២៥​ខែមករា នេះ ដើម្បី​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​បន្ត ៕
​លោក  ខេង ខេមរា​