ខ័​ណ្ឌ​រដ្ន​បាល​ព្រៃឈើ​ខេត្តកំពង់ធំ​សរុប​ទិន្នន័យ​នៃ​បទល្មើស​ព្រៃឈើ សត្វព្រៃ ដី​ព្រៃឈើ​ក្នុង​ឆ្នាំ​២០១៤ មាន​ចំនួន​៤០៧​ករណី​

0

​កំពង់ធំ​=​ខេត្តកំពង់ធំ​ជា​ខេត្ត​មួយ​ដែលមាន​ដីព្រៃ​ឈើ​ធំជាងគេ​ក្នុងប្រទេស​កម្ពុជា​ដូច្នេះ​បទល្មើស​ក៏​កើតមាន​ច្រើនជាងគេ​ក្នុងចំណោម​ខេត្ត​នានា​ផងដែរ តែ​បទល្មើស​ដែល​ខ័​ណ្ឌ​រដ្ន​បាល​ព្រៃឈើ​ខេត្តកំពង់ធំ​បានទទួល​មាន ១៣០​ករណី បញ្ចូនទៅ​សាលាដំបូង​២៧៧​ករណី20140404_103011

ប្រមូល​ដឹក​ជ​ញ្ចូ​ន​សន្និធិ​ផល ២២២​ករណី កាប់​រាន​ព្រៃ​ចំនួន​៥៥​ករណី ភស្ដុតាង​ពិត​នៃ​បទល្មើស​សរុប​ទាំងអស់ ១១១៦,៣០៥​ម៉ែត្រគូប​។​
ប្រភេទ​ឈើ​ប្រ​ណឹ​ត​មាន​ចំនួន​៤៦១,៣៦៥​ម៉ែត្រគូប ក្នុងនោះ​មាន​ប្រភេទ​ឈើ​ក្រញូង​ចំនួន​៥,៨០៩​ម៉ែត្រគូប ក្រាក​ក្រញូង​ចំនួន​៩,៥៥៩​ម៉ែត្រគូប ឈើ​ក្រើល​០,៧១៩​ម៉ែត្រគូប ឈើ​ម្រះព្រៅ ០,០៩៩​ម៉ែត្រគូប នាងនួន​៤០,០៨៣​ម៉ែត្រគូប ធ្នង់​៣៦១,៦២១​ម៉ែត្រគូប ឈើ​អារ​ជ្រុង​ប្រភេទ​នាងនួន ៨,៧៣៧​ម៉ែត្រគូប ឈើ​អារ​ប្រភេទ​បេង​មាន ៧,៦៤៨​ម៉ែត្រគូប ឈើ​អារ​ប្រភេទ​ធ្នង់ ២៧,០៧៩​ម៉ែត្រគូប​។​

20150115_093943_resized_3 (1)
​ប្រភេទ​ឈើ​អារ លេខ​១,២,៣ ក្រៅ​លំដាប់ថ្នាក់​មាន​ចំនួន​២៧១,៣៩០​ម៉ែត្រគូប ក្នុងនោះ​មាន សុ​ក្រម ៦,៥២០​ម៉ែត្រគូប ឈើ​កកោះ​២៤,៩២៤​ម៉ែត្រគូប ឈើ​ឈ្លិច​០,២៥០​ម៉ែត្រគូប ឈើ​អារ មាន​គគី​៤៣,៣៦២​ម៉ែត្រគូប ដូន​ចែម​៤,៩៧៥​ម៉ែត្រគូប ផ្ចឹក​៦,៣៥​ម៉ែត្រគូប ស្រឡៅ​០,១៨០​ម៉ែត្រគូប ត្រ​សេក​១​ម៉ែត្រគូប ក្រឡាញ ០,៤០០​ម៉ែត្រគូប ឈើ​ផ្ដៀក​និង​ឈើទាល​១៥៩,១១៥​ម៉ែត្រគូប ឈើ​ជ្រុង ផ្ដៀក ឈើទាល​១៧,៧៧៩​ម៉ែត្រគូប ឈើ​ខ្វាវ​១​ម៉ែត្រគូប ឈើ​ធ្លក​៣,៨៨២​ម៉ែត្រគូប ឈើ​អារ​ក្រៅ​លំដាប់​៣,៣៦៨​ម៉ែត្រគូប​។​

20140404_102835
ប្រភេទ​ឈើមូល លេខ​១,២,៣, ក្រៅ​លំដាប់ថ្នាក់​ចំនួន​៣៨០,៨៥៥​ម៉ែត្រគូប ក្នុងនោះ ឈើ​កកោះ​៦៦,៧០៧​ម៉ែត្រគូប ឈើ​ផ្ដៀក​១២៤,៧១២​ម៉ែត្រគូប ជ័រចុង​៤,៥៥៣​ម៉ែត្រគូប ឈើ​ធ្លក​២៣,៤៣៣​ម៉ែត្រគូប ឈើ​ទ្រាល ០,៥០២​ម៉ែត្រគូប ឈើ​ផ្ចឹក ០,២៤៥​ម៉ែត្រគូប ឈើ​ក្រៅ​លំដាប់​២៤,២៦៨​ម៉ែត្រគូប ឈើ​ចំនិត​ស្ដើង ១៣៦,៤៣៥​ម៉ែត្រគូប​។​

20140506_182941
គ្រឿង​សង្ហា​រឹម​ពាក់កណ្ដាល​សំរេច​មាន​ចំនួន​២,៦៩៥​ម៉ែត្រគូប សន្លឹក​ទ្វា​គគី​០,០៩៦​ម៉ែត្រគូប ទូ​ក្បាល​គ្រែ​ធ្នង់ ០,២០៧​ម៉ែត្រគូប​គ្រែ​យ​ក្យ ធ្នង់ ១,៣៨២​ម៉ែត្រគូប កៅអី​បត់​ធ្នង់​០,៣៨១​ម៉ែត្រគូប គ្រែ​ជើងគ្រុឌ​០,៣០៣ តុ​ជ្រុង​ធ្នង់​០,៣២៦​ម៉ែត្រគូប អុស​ចំរុះ​៣៤៤,៩០០​ស្ទែរ កូនឈើ​ចំរុះ​៣៩១​ដើម និង​សត្វព្រៃ​ចំនួន​១១៨​ក្បាល ។​

20140506_183304
ដីព្រៃ​ឈើ​ទំហំ​៩២២,០៨​ហិច​តា ចាប់​ជនល្មើស​ប្ញចូនទៅ​តុលាការ​ចំនួន​៨៣​នាក់ ក្នុងនោះ អ្នកកា​ប់រាន​ដីព្រៃ​ចំនួន​២៧​នាក់ វត្ថុតាង​ជា​មធ្យោបាយ​របស់​ជនល្មើស​មាន​ត្រាក់ទ័រ ១០​គ្រឿង រថយន្ដ​១១៩​គ្រឿង ម៉ូតូ​២០​គ្រឿង គោយន្ដ​៧៤​គ្រឿង រទេះ​ប្រើ​កង់ឡាន ២២​គ្រឿង កាំបិត ពូថៅ​១៦​ផ្លែ ម៉ាស៊ីន ២២​សេះ​៩​គ្រឿង រណា​ថាស​៧​គ្រឿង រណា​យន្ដ​៥​គ្រឿង រថយន្ដ​ឆ្នៃ​៣​គ្រឿង តាប​ឈូស​២​គ្រឿង កៅឡាក់​២​គ្រឿង តួរ​ម៉ក​គោយន្ដ​កន្ដ្រៃ​២​គ្រឿង ស្នូ​កងយោង​៨​គ្រឿង ឡា​ម​ចំនួន​១​ផ្លែ​។

20140529_102434
លោក តិ​ប ញាតា នាយ​ខ័​ណ្ឌ​រដ្ន​បាល​ព្រៃឈើ​ខេត្តកំពង់ធំ​បាន​មានប្រសាសន៍ថា ក្នុងទិសដៅ​ខាងមុខ​យើង​និង​អនុវត្តន៍​តាម​បទ​បញ្ចា​របស់​រាជរដ្ឋាភិបាល លេខ ០១ ០២ នៃ​ច្បាប់​ព្រៃឈើ ព្រមទាំង​អនុវត្តន៍​តាម លិខិតបទដ្ឋាន របស់​ខេត្ត​ដែល​បាន​ដាក់ចេញ លេខ​០១៣ សជណ ហើយ​យើង​មាន​យន្ដការ​ក្រុមការងារ​របស់​ខេត្ត ដែល​ដឹកនាំ​ដោយ​អភិបាលខេត្ត និង​តាម​ស្រុក​យើង​មាន​ក្រុមការងារ​របស់​ស្រុក​ដឹកនាំ​ដោយ​អភិបាលស្រុក និង​ម្យា​ង​ទៀត​គឺ​យើង និង​ប្រើប្រាស់​កំលាំង​សរុប មធ្យោបាយ​សរុប ដើម្បី​ចាត់វិធានការ​តាមច្បាប់​រាល់​បទល្មើស​ក្នុង​ខេត្តកំពង់ធំ​រួមទាំង​បទល្មើស​ដែល​ឆ្លងកាត់ ក្នុងនោះដែរ​យើង​ក៏​អនុវត្តន៍​តាម​អនុសាសន៍​របស់​ក្រសួង រុក្ខាប្រមា់ញ​និង​នេសាទ ព្រមទាំង​ទទួលបាន​បទពិសោធន៍​ថ្មីៗ​ពីរ​អធិការ​ខាងជើង​បឹង​ទន្លេសាប​ដែល​គ្រប់​គ្រោង​៥​ខេត្ត ដើម្បី​បង្ក្រាប​បទល្មើស​អោយមាន​ប្រសិទ្ធភាព ក្នុងនោះ​យើង​ក៏មាន​កំលាំង​សាមគ្គី​ពី​ប្រជា​ពល​រដ្ន​ដោយមាន​ប្រជា​សហគមន៍​ព្រៃឈើ​ទាំង​៨៧​សហគមន៍ ដោយ​សហការ​ជាមួយ​កំលាំង​សហគមន៍​ផងដែរ ក្នុងនោះ​ក៏មាន​គំរោង​ផ្សេងៗ​ទៀត​ដែល​ចូលមក​យើង​និង​សហការគ្នា ដើម្បី​អនុវត្តន៍​ការបង្ក្រាប​និង​ការពារ​តំបន់​ព្រៃ​ដែល​ត្រូវ​អភិរក្ស ដោយ​ប្រើប្រាស់​ថវិកា​របស់​គំរោង​៕ ប៊ុន​រិទ្ធី

20140404_111828