ពិ​ក្ខុ​មួយអង្គ​ត្រូវ​ជន​មិន​ស្គាល់មុខ​លប​បាញ់ប្រហារ​បណ្តាលឱ្យ​សុគត​ខណៈ​កំពុង​គង់​ហត្ថបាស​ក្នុង​រោងបុណ្យ​

0


​ខេត្តកំពង់ស្ពឺ ៖ ព្រះសង្ឃ​មួយអង្គ​ត្រូវ​ជន​មិន​ស្គាល់មុខ​លប​បាញ់ប្រហារ​ពីក្រោយ ចំ​ព្រះ​កេស​ធ្លាយ​មកដល់​មាត់​បណ្តាលឱ្យ​សុគត​នៅនឹងកន្លែង​កើតហេតុ​ខណៈ​កំពុង គង់​ហត្ថបាស​នៅក្នុង​រោងបុណ្យ​ក្នុងភូមិ​ថ្មី​ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង ៣០​នាទី​យប់ ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៥c2 នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។
ព្រះសង្ឃ​ដែល​ជន​មិន​ស្គាល់មុខ​លប​បាញ់ប្រហារ​បណ្តាលឱ្យ​សុគត​មាន ព្រះនាម បឹ​ុ​ង អ៊ុំ ព្រះជន្ម​៧៦​ឆ្នាំ គង់នៅ​ក្នុង​វត្ត​នទី​ក្សណ​ហៅ​អង្គ​ព្មា​ត ក្នុងភូមិ​-​ឃុំ កើតហេតុ ហើយ​ព្រះអង្គ​មាន​ស្រុកកំណើត នៅក្នុង​ភូមិ​ថ្មី សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។​IMG_0693
ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ម្ចាស់ផ្ទះ​បុណ្យ​ឈ្មោះ គង់ ឌី​ម អាយុ​៦៥​ឆ្នាំ បាន​និមន្ត​ព្រះសង្ឃ​រងគ្រោះ​មក​ទេសនា ក្នុង​ពិធី​បុណ្យខួប​គម្រប់​១​ឆ្នាំ​កូន ខណៈពេលដែល​ព្រះសង្ឃ​រងគ្រោះ​កំពុង​គង់​ហត្ថបាស​នៅក្នុង​រោងបុណ្យ​នោះ ស្រាប់​តែមាន​ជន​មិន​ស្គាល់មុខ​លប​បាញ់ប្រហារ​ពីក្រោយ​ចំ​ព្រះ​កេស ធ្លាយ​មកដល់​មាត់​បណ្តាលឱ្យ​សុគត​នៅនឹងកន្លែង​កើតហេតុ​បង្កឱ្យមាន​ការ ភ្ញាក់ផ្អើល​ដល់​ពុទ្ធបរិស័ទ​ដែល​អង្គុយ​ស្តាប់​ធម្មទេសនា និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ពិនិត្យ​កន្លែង​កើត ហេតុ ។ បន្ទាប់ពី​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ហើយ​នោះ​ជន​ដែលជា​ខ្មាន់កាំភ្លើង បាន​រត់​គេចខ្លួនបាត់​ស្រមោល​តែម្តង ។c1
ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ​នៅ​ទីតាំង​កើតហេតុ ដោយ​រក​មិនឃើញ​សំបក​គ្រា​ប់ក​ន្ទុះ​នោះទេ ។ សមត្ថកិច្ច​មិនទាន់​ធ្វើការ​សន្និដ្ឋានថា​អំពើ​បាញ់ប្រហារ​នេះ​ជា​ករណី អ្វី​នៅឡើយ​ទេ តែម​ជ្ឍ​ដ្ឋា​ន​មហាជន​ដាក់​ការសង្ស័យថា​ជា​រឿង​គំនុំ​។​ដោ​យះ​សុខ​សុ​ភ័​ណ្ឌ​IMG_0695