តាមធ្វើសេចក្តីរាយការណ៏របស់លោកវរ:សេនីយត្រីយ៏យឹមស៊ាងហៃអធិការរងក្រុងពោធិ៍សាត់បានឲ្យដឹងថានៅម៉ោង១០ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ កំលាំងនគរបាលសង្កាត់ផ្ទះព្រៃដឹកនាំដោយលោកអនុសេនីយត្រីយ៏ ប៉ិច ស៊ីផាន់ នាយនគរបាលរដ្ឋបាលប៉ុស្តិ សង្កាត់ផ្ទះព្រៃ រួមសហការជាមួយកំលាំងប្រជាការពារភូមិពាលញែក២ បានចុះបង្ក្រាប ល្បែងស៊ីសងការជុល
មាន់មួយកន្លែងដើម្បីភ្នាល់ដាក់លុយ នៅក្នុងភូមិពាលញែក២សង្កាត់ផ្ទះព្រៃក្រុងពោធិ៍សាត់ម្តុំក្រោយការរាស់ជួលជុលរថយន្ត ជាលទ្ធផលនៃការចុះបង្ក្រាបយើងឃាត់ខ្លួនអ៊ុំប្រុសម្នាក់ឈ្មោះ សួនប៊ុនឡុង ភេទប្រុសសញ្ជាតិខ្មែរអាយុ៦៤ឆ្នាំចាស់ជរានៅជាមួយកូន ដែលទីលំនៅ ក្នុងភូមិកើតហេតុខាងលើ យើងរុបអូសយកបាន មានចំនួន ៦ក្បាល និង ម៉ូតូគ្រប់ប្រភេទចំនួន ១៤គ្រឿង បានដឹកយកទៅរក្សាទុកនៅក្នុងទីស្នាក់ការរដ្ឋបាលប៉ុស្តិសង្កាត់ផ្ទះព្រៃក្រុងពោធិ៍សាត់រងចាំម្ចាស់ចូលមកធ្វើការដោះ
ស្រាយ ។ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់ របស់ ឯកឧត្តម ម៉ៅធនិន អភិបាលនៃគណអភិបាលខេត្ត និងចូលរួមក្នុងគោល នយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងលប់បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ
មិនឲ្យមាន កាលណាបើកើតមាន ក្នុងឃុំសង្កាត់យើងពិតជានិងមានភាពអនាធិបតេយ្យ ដូចជាអំពើឆក់ចរកម្មនិងអាចកើតមានឡើង ដូចនេះមានតែយើងនាំគ្នាលុបបំបាត់ទើបឃុំសង្កាត់យើងមាន
សុវត្ថិភាព ។




































