ខេត្តត្បូងឃ្មុំ: ក្មេងប្រុសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផាឯរាជធានីភ្នំពេញ ដោយសារបុរសម្នាក់បានយកដំបងឬស្សីវាយត្រូវក្បាលចំថ្ងាស់ខាងមុខ ដោយគ្មានហេតុផលអ្វី។ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ៨នោង៧នាទីព្រឹកថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៥ នៅចំណុចភូមិ ទួលសូព័រ ឃុំ ទួលសូភី ស្រុក អូររាំងឪ
ខេត្ត ត្បូងឃ្មុំ ។លោកវរសេនីយ៍ត្រី លឿង រដ្ឋា អធិការនគរបាលស្រុកអូរាំងឪ បានឲដឹងថា មានករណីអំពើហឹង្សាដោយចេតនាមួយកើតឡើង ដែលបង្កដោយជនសង្ស័យឈ្មោះ ស៊ាង ធា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ នៅភូមិ-ឃុំខាងលើ បានធើ្វសកម្មភាពយកដំបងឫស្សីវាយ ទៅលើជនរងគ្រោះឈ្មោះ ឈាត គឹមឆេង ភេទ ប្រុស អាយុ ១៤ ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា ត្រូវក្បាលចំថ្ងាស់ខាងមុខបណ្តាលឲ្យបែកឈាម ហើយជនរងគ្រោះត្រូវបានបងប្អូនសាច់ញាតិបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យគន្ធៈបុប្ផារាជធានីភ្នំពេញ។
លោកបានបន្តឲដឹងដែរថា តាមការឲដឹង មុនពេលកើតហេតុជនដៃដល់បានឈ្លោះជាមួយនិងអ្នកផ្សេង ហើយបានដើររកអ្នកឈ្លោះជាមួយនោះ លុះពេលដើរមកឃើញក្មេងប្រុសនេះក៏វាយដោយគ្មានហេតុផលតែម្តង។លោកអធិការក៏បានប្រាប់ឲដឹងដែរថា ករណីនេះជនសង្ស័យ យើងបានឃាត់ខ្លួននៅកន្លែងអធិការដ្ឋាននគរបាលស្រុក អូររាំងឪ ដើម្បីធ្វើការស្រាវជ្រាវកសាងសំណុំរឿងទៅតុលាការតាមនិតិវិធី ៕



































