ផ្ទះស្លឹក​១​ខ្នង​ត្រូវ​ភ្លើងចង្ក្រាន​ឆាបឆេះ​អស់​គ្មាន​សល់ ព្រោះតែ​កូន​ម្ចាស់ផ្ទះ​ដាំបាយ​ទុកចោល ពេល​ម្តាយ​ឪពុក​មិន​នៅ

0

កំពង់ឆ្នាំង​៖​ផ្ទះ​ទំហំ​៥x៤ ម៉ែត្រ ប្រក់​ស័ង្កសី ជញ្ជាំង​ស្លឹក ១​ខ្នង​ត្រូវបាន​ភ្លើង​ឆាបឆេះ​អស់​ខ្ទេច​គ្មាន​សល់ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៥ ក្រោយពី​កូនៗ​ម្ចាស់ផ្ទះ​បាន​ដាំបាយ​ទុកចោល ពេលដែល​ឪពុកម្តាយ​មិន​នូវផ្ទះ ហើយ​ត្រូវ​កន្ទុយ​អូស​ធ្លាក់​ពី​ចង្ក្រាន​បណ្តាល​ឲ្យ​ឆេះ​រាយ​ដាល​រហូតដល់​ឆេះ​ផ្ទះ​ទាំងមូល​តែម្តង​។ ផ្ទះ​ដែល​ឆេះ​នេះ​នៅ​ភូមិ​នៅ​ភូមិ​អូរ ឃុំ​ពន្លៃ ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង ។​k3kmijwz
ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា​៖​ផ្ទះ​១​ខ្នង​ដែល​ត្រូវ​ភ្លើ​ឆេះ​នេះ​ជា​របស់​ឈ្មោះ ឡេង គឹម​ម៉ប់ អាយុ​៣១​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ផាន ចាន់​ឌឿ​ន អាយុ​៣៣​ឆ្នាំ និង​មានកូន​៣​នាក់​នៅក្នុង​បន្ទុក ។​vuf2wjjn
សមត្ថកិច្ច​ដដែល​បាន​ឲ្យ​ដឹងថា​៖​នៅ​មុនពេល​កើតហេតុ ប្តី​ប្រព​ន្ឋ​ដែលជា​ម្ចាស់ផ្ទះ​មិន​នៅផ្ទះ​ទេ រវល់​ទៅ​កាប់​ឫស្សី ហើយ​ពេល​កូន​ត្រឡប់​មកពី​រៀន​វិញ ដោយ​មិន​បានឃើញ​ឪពុកម្តាយ​នៅផ្ទះ​កូន​ក៏បាន​ដាក់​ដាំបាយ​ចោល រួច​ក៏​ដើរ​ទៅណា​បាត់ នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ប្រជាពលរដ្ឋ​ដែលមាន​ផ្ទះ​នៅ​ជិតៗ​នោះ​ក៍​បានឃើញ​មាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ពីក្នុងផ្ទះ ដោយ​ភ្លើង​បាន​ឆាបឆេះ​ផ្ទះ​ទាំងមូល​អស់​នៅ​ហើយ ទើប​អ្នកភូមិ​និង​ម្ចាស់ផ្ទះ​មិន​អាចជួយ​ពន្លត់​បាន ។​9q3sxhdz
ទ្រព្យសម្បត្តិ​និង​សម្ភារ​ដែល​នៅក្នុង​ផ្ទះ ត្រូវ​ភ្លើង​ឆេះ​ទាំងអស់​គ្មាន​សល់​អ្វី​ឡើយ តែ​សំណាង​ដែរ ដែល​មិន​ប៉ះពាល់​ដល់​ជីវិត​មនុ​ស្សណា​ម្នាក់ ឫ​រងរបួស​ឡើយ ៕ ស ន្យា​