កំពង់ឆ្នាំង៖សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចាប់ឃាត់ រថយន្តនីសាន់១គ្រឿងដែលមានដឹកសាច់ត្រីប្រហឹតឆៅទម្ងន់ប្រមាណ៣តោន ពីព្រុំដែនជ្រៃធំឆ្ពោះទៅខេត្ត បាត់ដំបងអត់ច្បាប់ បញ្ជូនមកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអោយសមត្ថកិច្ចចំរុះត្រួតពិនិត្យអំពីគុណភាពនិងផាកពិន័យតាមផ្លូវច្បាប់។ករណីបង្ក្រាបរថយន្តខាងលើនេះ
បានធ្វើឡើងនៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ លើផ្លូវជាតិលេខ៥ចំណុចមុខផ្ទះសំណាក់សុខសាន្ត ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
លោក ជិន សុផាត នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាននិ
យាយអោយដឹងថា៖រថយន្តដឹកសាច់ត្រីប្រហឹតឆៅខាងលើនេះ ម៉ាកនីសាន់ពណ៌ខៀវ ពាក់ស្លា
កលេខ ភ្នំពេញ 2F-9245 បើកបរដោយឈ្មោះ ញឹប រ៉ាឌី អាយុ២៨ឆ្នាំ ជាកម្មករស៊ីឈ្នួលបើកបររថយន្តអោយគេ រស់នៅភូមិពពិត ឃុំអន្លុងត្នោត ស្រុកក្រគរ ខេត្តពោធិសាត់ និងឈ្មោះ វង់ ផា
និត អាយុ២៥ឆ្នាំ រស់នៅឃុំជាមួយគ្នាជាមិត្តភ័ក្រអ្នកបើកបររថយន្តសុំដោយសាររថយន្តព្រោះ
ចង់ស្គាល់ស្រុកយួន ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំផងដែរ។
ចំពោះមុខសមត្ថកិច្ចអ្នកបើកបររថយន្តបាននិយាយអោយដឹងថា៖រូមគេស៊ីឈ្នួលបើកបរ
រថយន្តអោយម្ចាស់រថយន្តឈ្មោះហយ នៅស្រុកក្រគរ ខេត្តពោធិសាត់ ដោយក្នុង១ជើងគេអោ
យប្រាក់ឈ្នួល៦ម៉ឺនរៀល ហើយគេបានបើករថយន្តដឹកត្រីប្រហឹតឆៅដូចនេះអោយគេបាន៣ជើងរួចមកហើយ។
នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥នេះ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំ
បូងខេត្ត បានដឹកនាំសមត្ថកិច្ចចំរុះរួមមាន ខណ្ឌ័រដ្ឋបាលជលផល ពាណិជ្ជកម្មខេត្ត នគរបាល
សេដ្ឋកិច្ចខេត្ត កម្មកុងត្រូលក្រុងភ្នំពេញ ធ្វើការត្រួតពិនិត្យគុណភាពសាច់ត្រីប្រហឹតឆៅក្នុងរថ
យន្តនីសាន់នៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។
លទ្ធផលនៃការត្រួតពិនិត្យបានអោយដឹងថា៖ឆ្លងតាមការពិនិត្យជាក់ស្តែងរបស់មន្ត្រីកាំ
កុចត្រូលថា គុណភាពសាច់ប្រហឹតឆៅនេះពុំមានបញ្ហអ្វីទេ។ប៉ុន្តែការដឹកជញ្ជូនពុំមានច្បាប់អនុ
ញ្ញាតអ្វីឡើយ ករណីនេះលោកព្រះរាជអាជ្ញារងសាលាដំបូងខេត្តបាន ប្រគល់រថយន្តនេះអោយស្ថាបន័ខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំធ្វើការផាកពិន័យប្រាក់តាមកំណត់ច្បាប់ទើបអនុញ្ញាត
អោយធ្វើដំណើរទៅទៀត។
ករណីខាងលើនេះក៏មានការរិះគន់ផងដែរពីប្រជាពលរដ្ឋក្រុងកំពង់ឆ្នាំងថា៖បើចង់ចាប់
ផាកពិន័យធ្វើអ្វីនោះក៍ជាភារកិច្ចរបស់រដ្ឋបាលជលផលនិងកាំកុងត្រូលនៅច្រកព្រុំដែនជ្រៃធំ
មិនគួរបណ្តែតបណ្តោយអោយគេដឹកមកដល់ក្នុងប្រទេសយ៉ាងអាណាធិបតេយ្យបែបនេះទេ៕
សន្យា




































