លោកស្រី​យី​ង​ទ្បា​ក់ ត្រូវ​សភា​ថៃ​ដកសិទ្ធិ​ប្រ​ទ្បូ​ក​ក្នុង​នយោបាយ​រយៈពេល​5​ឆ្នាំ​ព្រោះ​រឿង​ទិញស្រូវ​

0

កាសែត​ថៃ​កាលពី​ថ្ងៃទី​២៤ មករា ផ្សាយ​ថា ក្នុង​កិច្ចប្រជុំ​តាម​សំណើ​របស់​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​អំពើ​ពុក រលួយ សភា​ថៃ​បានសម្រេច​ដក​លោកស្រី​យី​ង​ទ្បា​ក់ ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ត្រី​ថៃ ចេញពី​ឆាកនយោបាយ​លើ​រឿងក្តី​គម្រោងការ​ទិញស្រូវ ក្នុង​សំ​ទ្បេ​ង​១៩០​ទល់​១៨ ដោយ​ហាម​លោកស្រី​ចូល​ប្រ​ទ្បូ​ក​ក្នុង​នយោបាយ​រយៈពេល​៥​ឆ្នាំ ចាប់ពីពេលនេះ​តទៅ ។s4 ចំណែក​លោក នី​គុម វ៉ា​យ៉ា​រ៉ា​ត​ណា​រិច អតីត​ប្រធានព្រឹទ្ធសភា សម្រេច​មិន​ដក​ចេញពី​តំណែង​នយោបាយ​ក្នុង​សំ​ទ្បេ​ង​១២០​ទល់​៩៥ ។ រីឯ​លោក ស៊ុម​សាក កៀត​ស៊ូ​រ៉ា​នុ​ន អតីត​ប្រធានសភា បានសម្រេច​មិន​ដក​ចេញពី​ឆាកនយោបាយ​ក្នុង​សំ​ទ្បេ​ង​១១៥​ទល់​១០០ ។​s3

ករណី ដែល​លោកស្រី​យី​ង​ទ្បា​ក់ ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ត្រី ត្រូវ​សម្រេច​ដកចេញ​ពី​ឆាកនយោបាយ​នេះ លោកស្រី​ក្លាយជា​អតីត​អ្នកនយោបាយ​ដំបូង​គេ ដែល​សភា​បានសម្រេច​បែបនេះ ព្រោះ​សភា​មិន​ធ្លាប់​ដកសិទ្ធិ​នយោបាយ​ពី​នរណាម្នាក់​ទ្បើ​យ ។s2

គួរ បញ្ជាក់ថា កាលពី​ថ្ងៃទី​២២ មករា អតីត​នាយករដ្ឋមន្ត្រី​រូបនេះ បាន​ចូលខ្លួន​ក្នុង​សភា​ដើម្បី​បកស្រាយ​លើ​រឿងក្តី​ទិញស្រូវ ខណៈពេល​លោកស្រី​នៅ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី ។ ក្រោយពី​បញ្ចប់​ការបកស្រាយ​នេះ សភា​សម្រេច​បោះឆ្នោត​លើ​ការដក​សិទ្ធិ​នយោបាយ​របស់លោក​ស្រី នា​ថ្ងៃទី​២៣ មករា ហើយ​សម្រេច​ចុងក្រោយ​ហាមឃាត់​លោកស្រី​ប្រ​ទ្បូ​ក​ក្នុង​នយោបាយ​រយៈពេល​៥ ឆ្នាំ ៕s5