អ៊ីស្រាអែល អនុញ្ញាត​ឲ្យ ប៉ា​ឡេ​ស្ទី​ន នេសាទ​ត្រី លើ​ផ្ទៃ​ទឹក ១០ គីឡូម៉ែត្រ​ក្រឡា

0

បន្ទាប់ពី​ភាព​តានតឹង របស់​បច្ចាមិត្ត​ទាំងពីរ អ៊ីស្រាអែល និង ប៉ា​ឡេ​ស្ទី​ន ហាក់ ធូរស្រាល​បន្តិច ឈានចូល​មកដល់​ដើមឆ្នាំ ២០១៥ នេះ ប្រទេស​អ៊ីស្រាអែល បានសម្រេច អនុញ្ញាត​នូវ ផ្ទៃ​ទឹកសមុទ្រ ១០​គីឡូម៉ែត្រ​ក្រឡា ដល់​អ្នកនេសាទ ប៉ា​ឡេ​ស្ទី​ន នៅ​តំបន់ ហ្គា​សា ស្ទ្រី​ព ដើម្បី​ប្រកបមុខរបរ​ប្រចាំថ្ងៃ ក្រោយពី​បាន​ហាមឃាត់ អស់​ជាច្រើន​ខែ​មក​។​d3
ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃ​សៅរ៍ ទី​២៤ ខែមករា ឆ្នាំ​២០១៥ នេះ​ថា តាម កិច្ចព្រមព្រៀង​សន្តិភាព ដែល​រៀបចំឡើង ដោយ​ប្រទេស​អេ​ហ្ស៊ី​ប និង ត្រូវបាន​អ៊ីស្រាអែល និង ហា​ម៉ាស ទទួលយក​កាលពី ចុងខែ​សីហា នោះ ប្រទេស​អ៊ីស្រាអែល ទើបតែ​បានសម្រេច កាលពីពេល​ថ្មីៗ​នេះ ដោយ​អនុញ្ញាត​ឲ្យ ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ធ្វើការ​នេសាទ​ត្រី​នៅតាម​ទីតាំង និង ទំហំ​ដែល​ខ្លួន បានកំណត់​ឲ្យ​ប៉ុណ្ណោះ ។​d2
ទោះបីជា​បែបនេះ​ក្តី អ្នកនេសាទ​ប៉ា​ឡេ​ស្ទី​ន ក្នុង​ដែនសមុទ្រ​អ៊ីស្រាអែល ភាគច្រើន​បាន អះអាងថា កងកម្លាំង​ជើង​ទឹក​របស់​ប្រទេស​នេះ នៅតែ​មិន​ព្រម​បញ្ឈប់ ការយាយី​ដល់​ពួកគេ ឡើយ ព្រោះ​កន្លងមក​ទូក អ្នកនេសាទ​មួយចំនួន​ត្រូវ កងទ័ព​បាញ់ប្រហារ និង ខ្លះទៀត​ត្រូវ បណ្តេញចេញ ឬ ចាប់ខ្លួន​ទៀតផង ៕d1