ប្រធានាធិបតី សហរដ្ឋអាម៉េរិក លោក បារ៉ាក់ អូបាម៉ា បានលប់ចោលដំណើរ ទស្សនាចរណ៍ ទៅកាន់ ប្រាសាទTaj Mahal ដ៏ល្អឯករបស់ឥណ្ឌា អំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា នាថ្ងៃអង្គារ សប្តាហ៍ ក្រោយនេះ ដោយសារហេតុផលសន្តិសុខ។ នេះបើតាមប្រភពព័ត៌មានពីមន្ត្រីនានា នៅថ្ងៃសៅរ៍នេះ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរាយការណ៍ នៅថ្ងៃអាទិត្យទី២៥ខែមករា ឆ្នាំ២០១៥ថា លោក អូបានម៉ា នឹងធ្វើ ដំណើរទៅកាន់ព្រះរាជាណាចក្រអារ៉ាប់ប៊ី សាអូឌីត បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅឥណ្ឌា នាថ្ងៃអង្គារ។ នៅថ្ងៃចន្ទស្អែកនេះ លោក អូបាម៉ា នឹងចូលរួមបុណ្យជាតិឥណ្ឌា។
ការលប់ចោលដំណើរទស្សនាចរណ៍នោះ បន្ទាប់ពីក្រុមការងារចារកិច្ច របស់អាម៉េរិកនិងមន្ត្រីផ្សេងៗ បានទៅកាន់ ទីនោះ កាលពីដើមសប្តាហ៍។
ក្រុមចារបុរសអាម៉េរិក ត្រូវបានគេរាយការណ៍ថា ស្ថានភាពសន្តិសុខនៅក្នុងរដ្ឋអ៊ុយតា ទីដែលប្រាសាទTah Mahal តាំងនោះ មិនសូវមានសន្តិសុខល្អនោះទេ៕