សហរដ្ឋអាមេរិក និងយោធារបស់បណ្ដា ប្រទេសជាដៃគូ ចម្បាំងរបស់ខ្លួន បានបន្ដវាយ ប្រហារប្រឆាំង នឹងក្រុមឧទ្ទាម IS ដែលមានយន្ដហោះ ចម្បាំងសរុប ចំនួន២៣ គ្រឿង នៅក្នុងប្រទេស ស៊ីរី និងអ៊ីរ៉ាក់ កាន់តែចាស់ដៃ បន្ថែមទៀត ក្រោយបានឃើញវីឌីអូ នៃការសម្លាប់ចំណាប់ខ្មាំងជប៉ុន។ នេះបើ យោងតាមការលើឡើងពី រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ នេះឲ្យដឹងថា ក្នុងប្រតិបត្តិការ វាយប្រហារនេះធ្វើឡើងនៅជិតតំបន់កូបានី អាប៊ួ កាម៉ាល់ និងរ៉ាហ្គា នៅក្នុងប្រទេសស៊ីរី ដោយបានបំផ្លា ញសម្ភារៈបច្ចេកទេស សព្វាវុធ និងរថយន្ដជាច្រើនរបស់ក្រុមប្រដាប់អាវុធ។
ដោយឡែកកងកម្លាំងអន្ដរយោធាក៏បានកំណត់ការវាយប្រហារទៅលើតំបន់ចំនួន៦ រួមទាំងទីក្រុងម៉ូស៊ុល រ៉ាម៉ាឌី អាសាត ប៊ៃជី នៅទូទាំងប្រទេសអ៊ីរ៉ាក់ ដោយបានបំផ្លាញ រថយន្ដ អាគារ អាវុធធន់ធ្ងន់ ផ្លូវថ្នល់ និង សម្ភារៈបច្ចេកទេស របស់ពួកគេជាច្រើនផងដែរ។
សម្រាប់នៅក្នុងប្រតិបត្តិការវាយរប្រហារនេះធ្វើឡើងក្រោមវត្តមាន សហរដ្ឋអាមេរិក ប៊ែលហ្សិក កាណាដា ដានាម៉ាក បារាំង ហូឡង់ និងចក្រភពអង់គ្លេស ដែលបាននឹង កំពុងវាយប្រហារទៅលើ ប្រទេស ស៊ីរី និងអ៊ីរ៉ាក់៕