ប្តឹង​ពីបទ​ចាប់រំលោភ​សំរេច​ពីរដង​ប៉ុន្តែ​មាន​ពេល​ពាក់​ស្រោមអនាម័យ​

0

បាត់ដំបង​: អ្នកទោស​ស្នេហា​ដ៏​វ័យក្មេង​ម្នាក់​ត្រូវបាន​ភាគី​ខាង​ស្រី​ប្តឹង​ចោទប្រកាន់​ពីបទ​ចាប់រំលោភ​រហូតដល់​សំរេច​ចំនួន​ពីរដង បន្ទាប់​នារី​រូបនេះ​ពឹងពាក់​អោយគេ​ជូនទៅ​ញ៉ាំ​បង្អែម​ហើយ​សុះ​អោយជួយ រក​កន្លែង​សំរាក​តាមផ្លូវ​កាលពី​ថ្ងៃ​ទី​23-1-15 វេលា​ម៉ោង​11,30 នាទី​យប់​ត្រង់ចំនុច​ផ្លូវ​ថ្មី ស្ថិត ក្នុង​ភូមិ​ស្រែ​ស្តៅ ឃុំ​មានជ័យ ស្រុក​សំឡូត ខេត្តបាត់ដំបង ហើយ​ក៏បាន​រួមភេទ​ជាមួយគ្នា​នៅ​ទីនោះ​តែម្តង​។​យោងតាម​ពាក្យបណ្តឹង​របស់​នារីរ​ង​គ្រោះ​ដែលមាន​ឈ្មោះ ស ហ អាយុ​17​ឆ្នាំ រស់នៅ​ភូមិ​កំចាត់ ឃុំ​មានជ័យ​បានបញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា នៅ​ប្រហែលជា​ម៉ោង​8​យប់​នា​ថ្ងៃកើតហេតុ​គឺមាន​យុវជន​ម្នាក់​ដែលមាន​មុខរបរ​ជា​អ្នក​ដឹក​ទឹក​លក់​ក្នុងភូមិ​ស្រែ​ស្តៅ និង​ភូមិ​កំចាត់ បាន​ទូរស័ព្ទ​មក​បបួល​នាង​ថា​ទៅ​ញុ​ាំ​បង្អែម​នៅ​ផ្សារ​ភ្ជា​វ ដែលមាន​ចំងាយ​រាប់គីឡូម៉ែត្រ​ពី​ភូមិ នៅពេល​នោះដែរ​នាង​ក៏បាន​យល់ព្រម​ទៅជា​មួយ ដោយ​ធ្វើដំណើរ​តាម​ម៉ូតូ​របស់​យុវជន​នោះ ។​ពាក្យបណ្តឹង​បាន​បន្តថា ពេលទៅដល់​ផ្សារ​ភ្ជា​វ​ប្រហែលជា​ម៉ោង​9,30​នាទី​យប់ តែ​គឺ​មិនបាន​ញុ​ាំ​បង្អែម​ទេ​នាង​ក៏​អោយគេ​ជូន​ត្រឡប់ទៅផ្ទះ​វិញ ប៉ុន្តែ​ពេលមកដល់​ផ្លូវ​ថ្មី​ក្នុងភូមិ​ស្រែ​ស្តៅ​ស្រាប់តែ​គេ​បាន​បត់​ម៉ូតូ​ចូលទៅ​ប្រហែល​3km​រួច​ក៏​ឈប់​នៅក្រោម​ដើមឈើ​មួយ​ក្នុង​ចំការ​ស្ងាត់ ថែមទាំង​បាន​ចាប់ខ្លួន​អោប ថើប និង​យកដៃ​ខ្ទប់មាត់​ចាប់​សម្រាត​ខោ អាវ​រួច​ក៏​បង្ខំ​រួមភេទ​ជាមួយ​នាង​រហូត​បាន​image
សំរេច​ចំនួន​ពីរដង​ថែម​ទៀតផង ទើប​ជូន​នាង​ត្រឡប់ទៅផ្ទះ​វិញ​ប្រហែលជា​ម៉ោង​រំលង​អ​ធ្រា​ត ។​ពាក្យ​ចោទប្រកាន់​ខាងលើនេះ​ត្រូវបាន​ជនសង្ស័យ​ឈ្មោះ មុត សៅ​ឌី ភេទ​ប្រុស អាយុ​21​ឆ្នាំ​រស់នៅ​ភូមិ​កំចាត់ ឃុំ​មានជ័យ​បានធ្វើ​ការបដិសេធ​ព្រមទាំង​បាន​អះអាងថា​កាលពី​ម៉ោង​5​ល្ងាច គឺមាន​នារី​ម្នាក់​ដែល​ខ្លួន​មិន​ស្គាល់​បាន​ទូរស័ព្ទ​មក​សួរថា​កំពុង​ធ្វើ​អ្វី ខ្លួន​ក៏បាន​ប្រាប់ថា​កំពុង​ហូប​សាច់​ឆ្កែ រួច​នាង​ក៏បាន​ណាត់​ថា​យប់​បន្តិច​អោយ​ខ្លួន​ជូន​នាង​ទៅ​ញុ​ាំ​បង្អែម​នៅ​ផ្សារ​ភ្ជា​វ ។ តែ​ពេលទៅដល់​គឺ​បានត្រឹមតែ​ទិញ​ទឹក​សុទ្ធ ទឹក​ផ្លែឈើ និង​ណែម​បន្តិច​ប​ន្ទួ​ច​តែប៉ុណ្ណោះ​ក៏បាន​វិលត្រឡប់​មកវិញ ប៉ុន្តែ​ពេល​ទៅជិត​ដល់​ភូមិ​នាង​បាន​ប្រាប់ថា​មិនទាន់​ហ៊ាន​ចូល​ផ្ទះ​ទេ​ខ្លាច​ម៉ែ​ចាំ​ជិត​ភ្លឺ​ចាំ​ចូល​ផ្ទះ​ទើប​ខ្លួន​បាន​បត់​ម៉ូតូ​ចូលទៅក្នុង​ផ្លូវ​ថ្មី​នោះ​តែម្តង​ដោយ​ឈប់សំរាក​នៅក្រោម​ដើមឈើ​ក្នុង​ចំការ​ដំឡូង ។​image
អ្នកទោស​ស្នេហា​រូបនេះ​បាន​សង្កត់ធ្ងន់ថា ពេលដែល​ខ្លួន​កំពុង​អង្គុយលេង​គឺ​នាង​បានមក​ដេក​កើយ​លើ​ភ្លៅ​របស់ខ្លួន ឃើញ​ដូច្នេះ​ខ្លួន​បាន​សុំ​នាង​ថើប និង​រាវ​ទៅលើ​ដើមទ្រូង ហើយក៏​សុំ​រួមភេទ​ជាមួយ​នាង​ដោយ​ធ្វើការ​ដោះ​ខោ អាវ​របស់​នាង​ចេញ​ទាំងអស់​ទើប​ខ្លួន​ទាញយក​ស្រោមអនាម័យ​ដែល​ធ្លាប់​ដាក់​តាម​ជាប់​នឹង​ខ្លួន​មក​ពាក់​លើ​ប្រដាប់ភេទ​ហើយក៏​រួមរ័ក​ជាមួយ​នាង​រហូត​បានសំរេច​លុះ​នៅ​ប្រហែលជា​ម៉ោង​1,30​នាទី​រំលង​អ​ធ្រា​ត​ទើប​ខ្លួន​ជូន​នាង​អោយ​ត្រឡប់ទៅផ្ទះ​វិញ តែ​នៅ​ទី​បំផុត ស្រាប់តែ​ខ្លួន​ត្រូវ​ប៉ូលីស​ឃាត់ខ្លួន​ដោយសារតែ​នាង​ជា​អ្នកប្តឹង​ពីបទ​ចាប់រំលោភ​ទៅវិញ វា​គឺជា​រឿង​ដ៏​អ​យុ​ត្តិ​ធ៌​ម​ជាទីបំផុត​សំរាប់​រូបគេ​ព្រោះ​រឿងនេះ​វា​ជាការ​ព្រមព្រៀងគ្នា​ដោយ​គ្មាន​ការបង្ខិតបង្ខំ​ណាមួយ​ទាល់តែសោះ​បែរជា​ក្រឡាប់ចាក់​បែបនេះ​ទៅវិញ ។ បើទោះបីជា​យ៉ាងនេះ​ក្តី ដោយសារតែ​មានការ​ប្តឹង​ចោទប្រកាន់​របស់​នារីរ​ង​គ្រោះ​ដូច្នេះ
បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​រៀបចំ​សំណុំ​រឿ​ដើម្បី​បញ្ជូន​ខ្លួន​ជ​នស​ង្ស័​នេះ​ទៅកាន់​សាលាដំបូង​ហើយ ៕image